Monday, July 4, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​បន្ថែមទៀត ពីបទ​អំពើ​លួច​គោក្របី​

ដោយ Pothe Thun
05/09/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​បន្ថែមទៀត ពីបទ​អំពើ​លួច​គោក្របី​
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៥​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី លួច​គោ កាលពី​យប់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅនេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង និង កម្លាំង​នគរបាល​ក្រុង​សៀមរាប បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​មួយក្រុម​បន្ថែមទៀត មាន​មនុស្ស​ចំនួន​០៤​នាក់ កាលពី​ថ្ងៃទី​០៤ ខែកញា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ រួម​ជាមួយនឹង​រថយន្ត​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៨២៨៤ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទាំង​០៤​នាក់​នេះ រួមមាន ៖
១. ឈ្មោះ ប្រាក់ សៀ​ប ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​មុខរបរ​កសិករ ,
២. ឈ្មោះ សី​ម ប៉ិច ហៅ​ប៉ុក ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​កសិករ ដែល​អ្នក​ទាំងពីរ​នាក់​នេះ​មាន​ស្រុកកំណើត​ភូមិ​គក់ ឃុំ​ផ្ទះ​ព្រៃ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គក់ ឃុំ​ផ្ទះ​ព្រៃ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ ហើយ​បើតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​០២​នាក់​នេះ បាន​បញ្ជាក់ថា ពួកគេ​បានធ្វើ​សកម្មភាព​លួច​ក្របី​នៅ​ស្រុក​ពួក​ចំនួន​០២​លើក និង​លួច​គោ​ចំនួន​០១​លើក ដែលមាន​បក្ខពួក​សរុប​ចំនួន​៤​នាក់ ហើយ​បាន​ឡើង​រថយន្ត​ឱ្យឈ្មោះ ណាត យកទៅលក់​នៅ​ខេត្តបាត់ដំបង ។​
៣. ឈ្មោះ គឿ​ម កន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ពែ ឃុំ​ត្រាំ​ពែ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ហើយ​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ថា ខ្លួន​និង​បក្សពួក​បានធ្វើ​សកម្មភាព​លួច​ក្របី​នៅ​ស្រុក​បន្ទាយស្រី រួចហើយ​ដាក់​ឡាន​យកទៅលក់ ។​
៤. ឈ្មោះ ម៉ាត់ វណ្ណាត ហៅ​ណាត អាយុ ៣៦ ឆ្នាំ​ជនជាតិ ខ្មែរឥស្លាម មានមុខ​របរ​ជាង​ធ្មេញ មាន​ស្រុកកំណើត​ភូមិ​ចុង​ខ្លុង ឃុំ​អូ​សណ្ដាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​លួច​គ្នាច្រើន​) ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែមទៀតថា តាម​ចម្លើយសារភាព​របស់​ឈ្មោះ ម៉ាត់ វណ្ណាត បាន​បញ្ជាក់ថា គេ​ធ្លាប់ធ្វើ​សកម្មភាព​ជាមួយនឹង​បក្សពួក​ចំនួន​០៧​នាក់​ផ្សេងទៀត មកពី​ខេត្តពោធិ៍សាត់ ហើយ​បាន​លួច​ក្របី​នៅ​ស្រុក​ពួក​ចំនួន​០៣​លើក ដែល​ក្នុង​មួយ​លើកៗ មាន​ចំនួន​០៤​ក្បាល សរុប​ចំនួន​១២​ក្បាល , លួច​សរុប​នៅក្នុង​ខេត្តសៀមរាប ចំនួន​០៩​លើក ក្នុងនោះ​មាន​លួច​គោមួយ​លើក និង​ក្របី​ចំនួន​០៨​លើក ក្នុងពេលដែល​លួច​ទាំង​០៩​លើក​នេះ រូបគេ​បាន​យកទៅលក់​នៅ​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ ដោយ​ដឹក​តាម​រថយន្ត​របស់ខ្លួន​គេ​ផ្ទាល់ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៨២៨៤ ។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

03/07/2022
ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

03/07/2022

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​គួររំលឹកថា កាលពី​វេលា​ម៉ោង​០១:២០​នាទី​យប់ ឈានចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅនេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង , ស្រុក​ពួក និង កម្លាំង​ប្រជា​ការពារ​ស្រុក​ប្រាសាទបាគង​ផង បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៤​នាក់ មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់ ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​គោ និង សត្វ​គោ​ចំនួន​០៣​ក្បាល ដែល​ដឹក​ដោយ​រថយន្ត​កូរ៉េ​មួយគ្រឿង ពណ៌​ស ចំណុះ​បី​តោន​កន្លះ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-1555 នៅ​ចំណុច​ភូមិ​ត្រាង ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ហើយ​ក្រោយពី​សាកសួរ​ចម្លើយ​ជនសង្ស័យ​ទាំង​០៤​នាក់​នេះ កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ថែមទៀត នៅ​ភូមិ​ដូ​នំ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ និង លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: លួច​គោក្របី​​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថវិកា​មនុស្សធម៌​ចំនួន​៥០​ម៉ឺន​រៀល ត្រូវបាន​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន នាំយក​ទៅជូន​ស្ត្រី​មេម៉ាយ​ទីទ័លក្រ​ផ្ទុកមេរោគ និង​ពិការភ្នែក នៅ​ក្រុង​សៀមរាប​

ថវិកា​មនុស្សធម៌​ចំនួន​៥០​ម៉ឺន​រៀល ត្រូវបាន​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន នាំយក​ទៅជូន​ស្ត្រី​មេម៉ាយ​ទីទ័លក្រ​ផ្ទុកមេរោគ និង​ពិការភ្នែក នៅ​ក្រុង​សៀមរាប​

ផ្ទុះ​ឆេះ​ក្នុង​រោងចក្រ​ផលិត​កាំជ្រួច​មួយកន្លែង​នៅ​ឥណ្ឌា សម្លាប់​មនុស្ស​អស់​តិច​បំផុត​១៧​នាក់​

ផ្ទុះ​ឆេះ​ក្នុង​រោងចក្រ​ផលិត​កាំជ្រួច​មួយកន្លែង​នៅ​ឥណ្ឌា សម្លាប់​មនុស្ស​អស់​តិច​បំផុត​១៧​នាក់​

ព្យុះសង្ឃរា Dorianនឹង​គំរាមកំហែងដល់​អាយុជីវិត​ពលរដ្ឋនៅ​តំបន់ឆ្នេរ​ខាងកើតនៃ​ដែនដី​អាមេរិក​

ព្យុះសង្ឃរា Dorianនឹង​គំរាមកំហែងដល់​អាយុជីវិត​ពលរដ្ឋនៅ​តំបន់ឆ្នេរ​ខាងកើតនៃ​ដែនដី​អាមេរិក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    202 shares
    Share 81 Tweet 51
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (569)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (736)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.