ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីក្នុងខេត្តសៀមរាប បើកដំណើការហើយ ខណៈអាជ្ញាធរខេត្ត បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការពិនិត្យសុខភាព មុនធ្វើដំណើរឆ្លងកាត់
ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីក្នុងខេត្តសៀមរាប បើកដំណើការហើយ ខណៈអាជ្ញាធរខេត្ត បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការពិនិត្យសុខភាព មុនធ្វើដំណើរឆ្លងកាត់ ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីទី២ ត្រង់ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានបើកដំណើរការហើយ ខណៈថ្ងៃដំបូងត្រួតពិនិត្យលើអ្នកដំណើរឆ្លងកាត់ប្រមាណ១៥០០នាក់ ទន្ទឹមនឹងអាជ្ញាធរខេត្ត ជំរុញឱ្យប្រជាពលរដ្ឋចូលរួមសហការត្រួតពិនិត្យសុខភាពបន្ថែមទៀតមុនធ្វើដំណើរឆ្លងកាត់។ លោកស្រី ម៉ន់ រង្សី ...