Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាពជំនាញដល់និយោជិតក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ មកពីតាមសណ្ឋាគារ និងភោជនីយដ្ឋាន

ដោយ Pothe Thun
20/08/2022
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាពជំនាញដល់និយោជិតក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ មកពីតាមសណ្ឋាគារ និងភោជនីយដ្ឋាន
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារប៉ាស៊ីហ្វីក ខេត្តសៀមរាប មានបើកវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាពជំនាញដល់និយោជិតក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ជូនដល់បុគ្គលិកមកពីតាមបណ្ដាសណ្ឋាគារ និងភោជនីដ្ឋានមួយចំនួនក្នុងខេត្តសៀមរាបសរុបចំនួន ១២០នាក់។ វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល ១២ថ្ងៃនេះ រៀបចំដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប និងទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ។

លោកបណ្ឌិត ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពជំនាញបដិសណ្ឋារកិច្ចនេះ នឹងត្រូវចែកចេញជា ៤ក្រុម សរុបចំនួន ៥០០នាក់ ដោយក្នុងមួយក្រុមមានចំនួន ១២០នាក់ ។ លោកបន្ថែមថា វគ្គបណ្តុះបណ្ដាលនេះដែរ ធ្វើឡើងក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពបន្ថែមដល់បុគ្គលិក ដែលបម្រើការក្នុងវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ ការស្តារសម្បទាវិជ្ជាជីវៈទេសចរណ៍ ការផ្ដល់សេវាកម្មដល់ភ្ញៀវប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងប្រណីតភាព ជាមួយការប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អនៅកន្លែងធ្វើការផងដែរ។

ឯកឧត្តម ជា កុកហុង ប្រធានមូលនិធិអភិវឌ្ឍន៍ជំនាញ លើកឡើងថា ដោយសារវិបត្តិជំងឺកូវីដ-១៩ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបរងការប៉ះពាល់យ៉ាងខ្លាំង ទន្ទឹមនេះរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលមានមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) បានបង្កើតឲ្យមានកម្មវិធីបណ្តុះបណ្តាលបំប៉នសមត្ថភាពជំនាញឡើងវិញ ជូនដល់និយោជិត ដែលបានផ្អាកការងារ ដើម្បីជួយគាំទ្រ និងសម្រួលដល់ការបង្កើននូវសមត្ថភាពជំនាញរបស់ពួកគាត់ក្នុងវិស័យទេសចរណ៍នេះ សម្រាប់ការត្រៀមបើកដំណើរការ ទទួលភ្ញៀវទេសចរណ៍ជាប្រក្រតីនាពេលដ៏ខ្លីខាងមុខនេះ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម ជា កុកហុង បង្ហាញថា គិតត្រឹមខែសីហា ឆ្នាំ២០២២ មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) បានដើរតួយ៉ាងសំខាន់ នៅក្នុងការផ្សារភ្ជាប់វិស័យឯកជន និងសាធារណៈ ក៏ដូចជាបានផ្តល់ថវិកាសហហិរញ្ញប្បទាន ដល់ដៃគូសហប្រតិបត្តិការពាក់ព័ន្ធសរុបជិត ៤លានដុល្លារអាមេរិក ស្មើនឹង ៩១គម្រោង ដែលមានសិក្ខាកាមសរុបចំនួនជាង ៧ពាន់នាក់ ក្នុងនោះមានស្ត្រី ៤១%។ ក្នុងនោះសមិទ្ធផលសំខាន់របស់មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) គឺការផ្លាស់ប្តូរឥរិយាបថ របស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស ដែលបានចាប់ផ្តើមសហការជាមួយក្រុមហ៊ុន សហគ្រាសឯកជន ក្នុងការរៀបចំសំណើគម្រោងបណ្តុះបណ្តាលជំនាញ ដែលត្រូវនឹងតម្រូវការទីផ្សារការងារជាក់ស្តែង ក្នុងទម្រង់ចែករំលែកថ្លៃបណ្តុះបណ្តាល និងបង្កើនការបណ្តុះបណ្តាលនៅក្នុងសហគ្រាសផ្ទាល់ខ្លួនតែម្ដង។

ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងដែរថា ទោះបីវិបត្តិជំងឺកូវីដ-១៩ បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក្ដី ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តខិតខំ ជម្រុញការអភិវឌ្ឍ បង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើការកសាងប្រព័ន្ធគាំពារសង្គម ឲ្យកាន់តែរឹងមំាំបន្ថែមទៀត ជាពិសេស គឺការផ្តោតសំខាន់លើការកសាងភាពធន់ ដើម្បីឆ្លើយតបនឹងវិបត្តិនានា ជាក់ស្តែងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលបានអនុម័ត និងដាក់ឲ្យប្រើប្រាស់កាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ។

ជាក់ស្ដែងសម្រាប់វគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពជូនដល់និយោជិត ក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ នាពេលនេះ គឺជាសកម្មភាពរបស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ដល់ការត្រៀមរៀបចំបើក ឲ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដំណើរការប្រក្រតីឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះសូមលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់ និងអនុវត្តន៍រំលឹកឡើងវិញ ដើម្បីយកចំណេះ ជំនាញទាំងនោះមកបំពេញការងាររបស់ខ្លួន ក្នុងនាមជាអ្នកផ្តល់សេវាកម្មបដិសណ្ឋារកិច្ច ប្រកបដោយគុណភាព ប្រសិទ្ធភាព និងមានចីរភាពជានិរន្តរ៍៕

អត្ថបទ និង រូបភាព៖ លោក អ៊ុន ណារាជ្យ
កែសម្រួល៖ លោក សេង ផល្លី

Tags: ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដាំដើមឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដាំដើមឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

តំបន់សៀមរាបថ្មី នឹងចូលរួមទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាបប្រមាណ ៧លាននាក់នៅឆ្នាំ២០៣៥

តំបន់សៀមរាបថ្មី នឹងចូលរួមទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាបប្រមាណ ៧លាននាក់នៅឆ្នាំ២០៣៥

កិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត

កិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.