Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដាំដើមឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

ដោយ Pothe Thun
22/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដាំដើមឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំឯកឧត្តមអស់លោកលោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ដ្រីរាជការក្រសួងព័ត៌មាន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងបរិក្ខារមួយចំនួនជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ តាមអនុសាសន៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលកំពុងដឹកនាំបញ្ជាផ្ទាល់។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដែលមានវត្តមានដឹកនាំបញ្ជាផ្ទាល់បានទទួលស្វាគមន៍ និងគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីការងារចាត់ចែងភារកិច្ចដល់កងកម្លាំងដើម្បីរៀបចំដី និងដាំកូនឈើឡើងវិញ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមនាយឧត្តមសេនីយ៍ បានឱ្យដឹងដែរថា នៅក្នុងការងារនេះ គឺបានប្រើប្រាស់កងកម្លាំង នៃបញ្ជាការដ្ឋានអង្គរក្សប្រមាណជាង ១០០០នាក់ និងគ្រឿងចក្រជាង ១០០គ្រឿង ដោយប្រចាំការនៅទីតាំងផ្ទាល់ ដើម្បីធ្វើយ៉ាងណាឱ្យឆាប់សម្រេចរួចរាល់ក្នុងរដូវភ្លៀងនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្ដែងនូវការអរគុណ និងកោតសរសើរជាទីបំផុត ចំពោះកម្លាំងកងទ័ព ពិសេសកងកម្លាំងនៃបញ្ជារដ្ឋានអង្គរក្ស ដែលបានបំពេញយ៉ាងសកម្មនៅក្នុងការអនុវត្តន៍តាមអនុសាសន៍នែណាំរបស់សម្ដេចតេជោនាយកមន្ត្រី។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា កងកម្លាំងរបស់យើងបានចូលរួមយ៉ាងសំខាន់នៅក្នុងដាំដើមឈើឡើងវិញ ដែលតំបន់តាម៉ៅនឹងត្រូវបានរៀបចំជាឧទ្យានឈើប្រណិត និងត្រូវបានការពារដោយព្រះរាជក្រឹត្យ ។

សូមជម្រាបជូនដែរថា នៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាពុទ្ធិសាស្ត្រ កាលពីថ្ងៃទី១៧ សីហានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់អំពីការសម្រេចឱ្យធ្វើការអភិរក្ស និងកែលម្អទៅជាឧទ្យានដើមឈើប្រណិតៗ ស្ថិតក្រោមការគ្រប់គ្រង ដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលត្រូវបានការពារដោយព្រះរាជក្រឹត្យ។ មកដល់ពេលនេះ តំបន់ភ្នំតាម៉ៅត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានឡាយព្រះហស្ថលេខា លើព្រះរាជក្រឹត្យលេខ នស/រកត/០៨២២/១០០៨ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

Tags: ក្រសួងព័ត៌មានដាំដើមឈើភ្នំតាម៉ៅ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំបន់សៀមរាបថ្មី នឹងចូលរួមទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាបប្រមាណ ៧លាននាក់នៅឆ្នាំ២០៣៥

តំបន់សៀមរាបថ្មី នឹងចូលរួមទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាបប្រមាណ ៧លាននាក់នៅឆ្នាំ២០៣៥

កិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត

កិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្របេសកកម្ម និងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្របេសកកម្ម និងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.