Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត

ដោយ Pothe Thun
22/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២២នេះ នៅសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប ប្រចាំខែសីហា ឆ្នាំ២០២២ ដឹកនាំរបស់លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត រួមទាំងអង្គការដៃគូរផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ធ្វើការអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ ប្រចាំខែកក្កដា ឆ្នាំ២០២២ និង លទ្ធផលការងារអនុវត្តបានប្រចាំខែសីហា ព្រមទាំងលទ្ធផលពីស្ថានភាពស្ត្រី យុវវ័យ កុមារ និង ជនរងគ្រោះ ក្នុងនោះពាក់ព័ន្ធលើវិស័យ អប់រំ , សុខភាព , អនាម័យ ទឹកស្អាត , សន្តិសុខស្បៀង , សង្គមកិច្ច , ពលកម្មកុមារ , សមភាពយេនឌ័រ និង សន្តិសុខសណ្តាប់ធ្នាប់ និង ការអនុម័ត លើកសេចក្តីព្រាងផែនការសកម្មភាពប្រចាំខែកញ្ញា ឆ្នាំ២០២២ផងដែរ។


យោងតាមលទ្ធផលនៃរបាយការណ៍ប្រចាំខែសីហា របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រីនិងកុមារខេត្ត មាន ១០លើក ,ទាក់ទងអំពើហិង្សា និង យេនឌ័រ មាន១១ករណី ក្នុងនោះករណីរំលោភសេពន្ថវៈលើអនីតិជន ចំនួន ០៣ករណី , អំពើហិង្សាក្នុងគ្រួសារ ចំនួន០៨ករណី បានសហការជាមួយអាជ្ញាធរ អង្គការសង្គមស៊ីវិល ដោះស្រាយវិវាទគ្រួសារក្រៅប្រព័ន្ធតុលា។ ការងារសន្តិសុខស្បៀង មាន០២លើក និង វិស័យពលកម្មកុមារ មាន០៣លើក ព្រមទាំងបានលើកពីបញ្ហាប្រឈមមួយចំនួនទៀតផង ។ ក្នុងនោះដោយធ្វើការពិនិត្យ និង អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ សាមញ្ញលើកទី៣៨អាណត្តិទី៣ និង លទ្ធផលនៃការអនុវត្តប្រចាំខែ ព្រមទាំងស្ថានភាពស្ត្រី យុវវ័យ កុមារ និង ជនងាយរងគ្រោះ តាមវិស័យពាក់ព័ន្ធ ដោយផ្តោតលើវិស័យ អប់រំ ,សុខភាព ,អនាម័យទឹកស្អាត , សន្តិសុខស្បៀង , សង្គមកិច្ច ពលកម្មកុមារ ,សមភាពយេនឌ័រ និង សន្តិសុខសណ្តាប់ធ្នាប់សង្គម ។ ក្នុងនោះដែរអង្គប្រជុំបាន អនុម័តលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំខែ កញ្ញា ឆ្នាំ២០២២ ចំនួន ៤៣ចំណុច សម្រាប់អនុវត្តបន្តផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

 

មានប្រសាសន៍បូកសរុបកិច្ចប្រជុំនោះលោកជំទាវ ស៊ិន ណម បានធ្វើការថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ ដល់សមាជិកសមាជិកា នៃគណៈកម្មាធិការដែលបានអនុវត្តប្រចាំខែសីហា ដោយទទួលបានលទ្ធផលគួឲ្យកត់សម្គាល់ ដោយ មានកិច្ចសហការល្អពីអាជ្ញាធរ និង អង្គការដៃគូ ព្រមទាំងបានកាត់បន្ថយនូវរាល់បទល្មើស ដែលតែងកើតឡើងលើស្ត្រី និង អនីតិជន ។ ក្នុងនោះលោកជំទាវ ក៏បានលើកនូវចំណុចសំខាន់ៗមួយចំនួន ដែលជាទិសដៅសម្រាប់ ការអនុវត្តនៅខែបន្តទៀតផង។ លោកជំទាវក៏បានធ្វើការស្នើសុំឲ្យមានកិច្ចសហការជាមួយអង្គការដៃគូរ ព្រមទាំងរៀបចំបើកវគ្គបណ្តុះបណ្តាល ការកំណត់អត្តសញ្ញាណជនរងគ្រោះ នៅថ្នាក់ក្រុង ស្រុក និង ដល់ក្រុមយុវជន ក្នុងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និង ផ្សព្វផ្សាយបន្តដល់យុវជននៅតាម សាលារៀនទាំង១២ ក្រុង ស្រុក ។ លោកជំទាវក៏បានលើក របៀបវារៈកិច្ចប្រជុំក្នុងខែ កញ្ញាខាងមុខ ដើមី្បធ្វើការពង្រឹងទៅលើកការអនុវត្ត ច្បាប់ ការផ្តល់សេវាកម្ម ដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងពង្រឹងសមត្ថភាព ក្រុមការងារនៅថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ច និង ច្បាប់ពាក់ព័ន្ធ ។ លោកជំទាវក៏បានកោតសរសើរផងដែរ ចំពោះការយកចិត្តទុកដាក់ និង កិច្ចសហការរបស់អង្គរ ការដៃគូ ចំពោះភាពខ្វះខាត លើវិស័យអប់រំ នៅតាមបណ្តាមូលដ្ឋាន និងតំបន់ដាច់ស្រយាលជាដើម តែទទួលបានការផ្គត់ ផ្គង់គាំទ្រពីអង្គការដៃគូរ៕

 

អត្ថបទ និង រូបភាព៖ លោក ម៉ី សុខារិទ្ធ

Tags: ស្ត្រីនិងកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្របេសកកម្ម និងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្របេសកកម្ម និងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម

ប្រជាពលរដ្ឋចំនួន២៣គ្រួសារ នៅសង្កាត់សាលាកំរើក ទទួលបានស្បៀងអាហារ និងសម្ភារ:ផ្ទះបាយ ពីព្រះសង្ឃ និងគណ:កម្មការវត្តដំណាក់ចូលរួមរំលែកការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ !

ប្រជាពលរដ្ឋចំនួន២៣គ្រួសារ នៅសង្កាត់សាលាកំរើក ទទួលបានស្បៀងអាហារ និងសម្ភារ:ផ្ទះបាយ ពីព្រះសង្ឃ និងគណ:កម្មការវត្តដំណាក់ចូលរួមរំលែកការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.