Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋចំនួន២៣គ្រួសារ នៅសង្កាត់សាលាកំរើក ទទួលបានស្បៀងអាហារ និងសម្ភារ:ផ្ទះបាយ ពីព្រះសង្ឃ និងគណ:កម្មការវត្តដំណាក់ចូលរួមរំលែកការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ !

ដោយ Pothe Thun
23/08/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋចំនួន២៣គ្រួសារ នៅសង្កាត់សាលាកំរើក ទទួលបានស្បៀងអាហារ និងសម្ភារ:ផ្ទះបាយ ពីព្រះសង្ឃ និងគណ:កម្មការវត្តដំណាក់ចូលរួមរំលែកការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ !
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ព្រះគ្រូធម្មវិសុទ្ឋិរង្សី ឡាច ចន្ថា ចៅអធិការវត្តដំណាក់ រួមជាមួយគណ:កម្មការវត្ត ដឹកនាំដោយមហាឧបាសកពុទ្ធសាសនូបត្ថម្ភ ង៉ែត យ៉ិន ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសមុហ៍គណខេត្ត ព្រះរាជាគណ: ព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប និងលោក សាម ឡន ចៅសង្កាត់សាលាកំរើករួមជាមួយក្រុមការងារសង្កាត់ផងដែរ បានសហការធ្វើសង្ឃគហ:ទាន ជូនដល់គ្រួសារប្រជាពលរដ្ឋ ចំនួន២៣គ្រួសារមកពីភូមិមួយចំនួនក្នុងសង្កាត់នេះ ដោយពួកគាត់ជួបការលំបាកក្នុងជីវភាព ដើម្បីជួយរំលែកការលំបាកទៅតាមលទ្ធភាព ដែលអាចធ្វើបាន ក្នុងអំឡុងពេលសកលលោកទាំងមូល ក៏ដូចជាកម្ពុជាផងដែរ ជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩។ ព្រះចៅអធិការវត្តតែងតែបានសហការជាមួយចៅអធិការវត្តជាច្រើនទៀត ក្នុងខេត្តសៀមរាប ដើម្បីស្វែងរកកៀងគរការឧបត្ថម្ភពីសប្បុរសជនជិតឆ្ងាយសម្រាប់ផ្តល់ជូនគ្រួសារ ដែលងាយរងគ្រោះដូចជាចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីម៉េម៉ាយមានជំងឹ ដែលពួកគាត់ជួបបញ្ហាលើជីវភាពប្រចាំថ្ងៃ។ នេះបើតាមសង្ឃដីកា ព្រះគ្រូធម្មវិសុទ្ឋិរង្សី ឡាច ចន្ថា ចៅអធិការវត្តដំណាក់។

សម្ភារ:អំណោយសម្រាប់ពេលនេះ បានមកការចូលរួមបរិច្ចាករបស់សប្បុរជនចំណុះជើងវត្ត និងមួយផ្នែកបានពីការសន្សំសំចៃរបស់ចៅអធិការ និងគណ:កម្មការវត្តដំណាក់ ដែលទទួលបានពីការប្រគេនរបស់ទាយក ទាយិកា នាពេលកន្លងមក។ ព្រះគ្រូចៅអធិការ មានសង្ឃដីកាបន្តថា ចាត់ទុកការផ្តល់អំណោយនេះ គឺបង្ហាញពីការផ្តល់ឱ្យគ្នាទៅវិញទៅមកនូវក្តីស្រឡាញ់រាប់អាន និង មេត្តាករុណា ដល់គ្នាទៅវិញទៅមកក្នុងកាល:ទេស: ដែលយើងទាំងអស់គ្នាកំពុងជួបនូវបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩។

ព្រះធម្មារុ័ក្ខញណ ស៊ុម ពិសិទ្ធិ ព្រះសមុហ៍គណខេត្ត និងជាព្រះចៅអធិការវត្តប្រាសាទចន្ទរង្សី ហៅវត្តគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង បានបង្ហាញនូវព្រះទ័យយកចិត្តទុកដាក់របស់ព្រះភិក្ខុសង្ឃ ពេលឃើញពុទ្ធបរិស័ទជួបការលំបាកព្រះសង្ឃ ក៏បារម្ភ និងជួយរំលែកទុក្ខគ្នាទៅវិញទៅមក ក្នុងនាមជា មិត្តរួមជាតិ រួមសាសន៍។ ព្រះអង្គ បន្តថា៖
ភាពខ្វះខាត និងទុក្ខលំបាករបស់ប្រជាពុទ្ធបរិស័ទក៏ជាទុក្ខលំបាករបស់ព្រះសង្ឃដែរ ព្រោះថា ព្រះសង្ឃអាស្រ័យភោជន៍និងចតុបច្ច័យពីប្រជាពុទ្ធបរិស័ទ ហេតុនេះបើពួកគាត់ជួបទុក្ខលំបាកហើយព្រះសង្ឃក៏មិនអាចនៅស្ងៀមបានដែរគឺតែងតែប្រមូលគៀរគរសម្ភារ: ស្បៀងអាហារយកមកចែកជូនទៅតាមលទ្ធភាព ដែលក្រុមព្រះសង្ឃមាន។ ក្នុងពេលប្រជាពុទ្ធបរិស័ទមានជីវភាពធូរធារ ទីអារាម និងចង្ហាន់នានាសម្រាប់ព្រះសង្ឃក៏បរិបូរណ៍ទៅតាមនោះដែរ។ ហេតុនេះទាមទារឱ្យយើងទាំងអស់គ្នាត្រូវមានចិត្តសន្តោស ជ្រោមជ្រែងញោមញាតិ ដោយព្រហ្មវិហារធម៌បួន មេត្តា ករុណា មុទិតា និងឧបេក្ខា ទៅតាមលទ្ធភាព ដែលព្រះសង្ឃអាចជួយបាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សាម ឡន ចៅសង្កាត់សាលាកំរើក បានមានប្រសាសន៍ថ្លែងអំណរព្រះគុណនូវការយកព្រះទ័យទុកដាក់របស់ព្រះសង្ឃ និងគណ:កម្មការវត្តនេះ សម្រាប់ជួយសម្រួលដោះស្រាយការលំបាកដល់បងប្អូនប្រជាពលរដ្ឋ ដែល ពួកគាត់មួយចំនួនពិតជាជួបការលំបាកក្នុងជីវភាពប្រាកដមែន។ លោកចៅសង្កាត់បន្តថា៖ បើទោះជារាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញជាមួយនឹងយុទ្ធសាស្ត្រ ការរស់តាមគន្លងថ្មីជាមួយកូវីដ-១៩ក្តី ក៏គ្រួសារខ្លះនៅជួបផលប៉ះពាល់ទៅនឹងជីវភាពរបស់ពួកគាត់ផងដែរ។ តែទោះជាយ៉ាងណាក្តី ក៏អាជ្ញាធរសង្កាត់តែងតែខ្វល់ខ្វាយ និងគិតគូរគៀងគរការចូលរួមពីសប្បុរសជននានាទោះតិចក្តីច្រើនក្តី យកមកឧបត្ថម្ភជូនដល់ពួកគាត់ជាបន្តបន្ទាប់ដែរ ដោយម្តងគ្រួសារនេះបាន ម្តងគ្រួសារនោះបាន ជាដើម។ លោក សាម ឡន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវរស់ប្រកបដោយអនាម័យ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត សេចក្តីអំពាវនាវនានា របស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារនិង៣កុំ ក្នុងការទប់ស្កាត់ដល់ការឆ្លងជំងឺកូវីដ-១៩។
សម្ភារ: និងស្បៀងអាហារ ក្នុងមួយគ្រួសារទទួលបាន: អង្ករ ៥០គ.ក្រ, មី ១កេស, ទឹកត្រី ២ដប, ទឹកស៊ីអុីវ ១យួរ, ត្រីខ ១២កំប៉ុង, អំបិល ១គ.ក្រ, ស្ករស ១គ.ក្រ, ទឹកសុទ្ធ ១យួរ, សម្ភារ:ផ្ទះបាយមួយឈុត និងថវិកាចំនួន ៧ម៉ឺនរៀលផងដែរ៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។

Tags: វត្ត​ដំណាក់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរមួយចំនួន បង្ហាញការគាំទ្រ និងពេញចិត្ដចំពោះការរៀបចំដីលំនៅឋានថ្មីជូនពួកគាត់

ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរមួយចំនួន បង្ហាញការគាំទ្រ និងពេញចិត្ដចំពោះការរៀបចំដីលំនៅឋានថ្មីជូនពួកគាត់

គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២២

គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២២

អាជ្ញាធរសវនកម្មជាតិ សិក្ខាសាលាផ្សព្វផ្សាយ“ច្បាប់ស្តីពីសវនកម្មនិងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា”ក្នុងខេត្តសៀមរាប

អាជ្ញាធរសវនកម្មជាតិ សិក្ខាសាលាផ្សព្វផ្សាយ“ច្បាប់ស្តីពីសវនកម្មនិងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា”ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.