Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២២

ដោយ Pothe Thun
24/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២២
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអពើជួញដូរមនុស្ស (គ.ខ.ប.ជ) នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំបើកកិច្ចប្រជុំ ប្រចាំខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការត្រួតពិនិត្យ និងតាមដាននូវរាល់ការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សពេញ។ កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមការដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ដោយមានការចូលរួមពី តំណាងមន្ទីរអង្គភាព អភិបាលរងក្រុង អធិការក្រុង-ស្រុក និងអង្គការដៃគូជាតិ អន្តរជាតិជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះដែរក្រុមការងាបានធ្វើការពិនិត្យ លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា កន្លងមកដែលអនុវត្តដោយមន្ទីរ រដ្ឋបាលក្រុង-ស្រុក និងអង្គការដៃគូ ដែលបានផ្តល់ជូនមកក្រុមការងារលេខាធិការដ្ឋាន ដើម្បីធ្វើការបូកសរុប និងដាក់ជូនអង្គប្រជុំពិនិត្យផ្ទៀងផ្ទាត់មុនដាក់ជូនទៅគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិនិត្យបន្ត។ បន្ទាប់ពីពិនិត្យលើរបាយការណ៍រួចមក អង្គប្រជុំក៏បានពិភាក្សាលើបញ្ហាកុមារតាមម្តាយ នៅក្នុងពន្ធនាគារ ដើម្បីឱ្យកុមារទទួលបានការសិក្សាក្នុងថ្នាក់មត្តេយ្យសហគមន៍, បញ្ហានៃការផ្តល់សេវានៅមន្ទីរពេទ្យកុមារអង្គរដល់កុមារ, នីតិវិធីនៃការតាមដាន ដំណើរការរឿងក្តី នៅនីតិវិធីតុលាការ, ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន និងការបន្តសុពលភាពអត្តសញ្ញណប័ណ្ណ សម្រាប់យកទៅប្រើប្រាស់ការងារប្រចាំថ្ងៃ និងបានពិភាក្សាលើការរៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី យូ សុភា ប្រធានអង្គប្រជុំបានជំរុញឱ្យសមាជិកទាំងអស់ ពិសេសរដ្ឋបាលក្រុង-ស្រុក និងអង្គការដៃគូពាក់ព័ន្ធ ត្រូវបង្កើនការត្រួតពិនិត្យ និងយកចិត្តទុកដាក់ឲ្យបានខ្ពស់ ទៅលើកុមារក្រីក្រ ពិសេសកុមារដែលទើបវិលត្រឡប់មកពីការធ្វើចំណាកស្រុកពីក្រៅប្រទេស ដោយជំរុញឲ្យគណៈកម្មការទ្រទ្រង់សាលាជួបប្រជុំជាមួយអាណាព្យាបាល ដើម្បីពិនិត្យទៅលើការចូលរួមជាបដិភាគរបស់អាណាព្យាបាល សម្រាប់គាំទ្រលើអាហារពេលព្រឹកសម្រាប់កុមារ និងសម្ភារសិក្សាកុមារនៅតាមសាលារៀន។ ជាមួយគ្នានោះដែរ ក៏សូមឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យការងារឲ្យច្បាស់លាស់ ជាពិសេសបញ្ហាតួលេខនីមួយៗ ពាក់ព័ន្ធនឹងករណីអ្វីមួយដែលបានកើតឡើងកន្លងមក យើងត្រូវស្គាល់ឲ្យច្បាស់ ពីតួនាទីរៀងៗខ្លួន ដើម្បីងាយស្រួលក្នុងការសហការណ៍គ្នាបានល្អប្រសើរថែមទៀត៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរសវនកម្មជាតិ សិក្ខាសាលាផ្សព្វផ្សាយ“ច្បាប់ស្តីពីសវនកម្មនិងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា”ក្នុងខេត្តសៀមរាប

អាជ្ញាធរសវនកម្មជាតិ សិក្ខាសាលាផ្សព្វផ្សាយ“ច្បាប់ស្តីពីសវនកម្មនិងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា”ក្នុងខេត្តសៀមរាប

ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរចំនួនជិត៧០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើ សំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក

ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរចំនួនជិត៧០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើ សំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក

សិក្ខាកាម១០៦នាក់នៃមន្ទីរ-អង្គភាពក្នុងខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការ

សិក្ខាកាម១០៦នាក់នៃមន្ទីរ-អង្គភាពក្នុងខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.