Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិក្ខាកាម១០៦នាក់នៃមន្ទីរ-អង្គភាពក្នុងខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការ

ដោយ Pothe Thun
26/08/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាកាម១០៦នាក់នៃមន្ទីរ-អង្គភាពក្នុងខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ ជូនមន្ត្រីរាជការក្នុងខេត្តសៀមរាប សរុបចំនួន ១០៦នាក់ មកពី៣០មន្ទីរ-អង្គភាព ដែលមានរយៈពេល ៨៨ម៉ោង សិក្សាតាមរយៈប្រព័ន្ធអនឡាញ(Google meet) និងសិក្សាផ្ទាល់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៦ ខែសីហា ឆ្នាំ២០២២ បានបញ្ចប់ហើយនៅរសៀលនេះ។

វគ្គបណ្ដុះបណ្ដាល សហការរៀបចំដោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប និង វិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាឌីជីថលកម្ពុជានេះ បង្កើតឡើងក្នុងគោលបំណង កសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្ន និងអនាគត ដែលស្របតាមតម្រូវការ និងនិន្នាការវិវត្តន៍នៃបច្ចេកវិទ្យាពិភពលោក។ ជាមួយនោះ ការជំរុញអក្ខរកម្មឌីជីថល និងធ្វើឲ្យប្រសើរឡើងនៃការសិក្សាជំនាញឌីជីថល នឹងជួយគាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលគោលនយោបាយនេះ មានចក្ខុវិស័យ អភិវឌ្ឍន៍វិស័យឌីជីថលឱ្យក្លាយជាកម្លាំងចលករជំរុញល្បឿនបរិវត្តកម្មរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីលើកកម្ពស់នវានុវត្តន៍ ឧត្តមភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយម្ចាស់ការ ចីរភាព និងបរិយាបន្ន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប បានឱ្យដឹងថា នេះលើកទី៣ហើយ សម្រាប់ការបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ ជូនមន្ត្រីរាជការក្នុងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបណ្ឌិត្យសភាឌីជីថលកម្ពុជា សហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប។ ជាមួយនឹងចំណេះឌីជីថលនេះដែរ នឹងចូលរូមអភិវឌ្ឍបុគ្គលខ្លួនឯង ឱ្យដើរស្របតាមអភិបាលកិច្ចឌីជីថលនៅកម្ពុជា និងជួយគាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

សូមជម្រាបថាវគ្គបណ្តុះបណ្តាលនេះសិក្សាលើ ១៣មុខវិជ្ជានិងបែងចែកជា ៣ម៉ូឌុល ដូចជា៖
-ម៉ូឌុល A1៖ជាកម្មវិធីអក្ខរកម្មឌីជីថល គឺការយល់ដឹងលើការប្រើប្រាស់និងការថែទាំកុំព្យូទ័រ ទាំងឧបករណ៍ កម្មវិធី និងមុខងារជាច្រើននៅលើអ៊ីនធឺណែត ចេះកំណត់អត្តសញ្ញាណ ស្វែងរកវាយតម្លៃនិងប្រើប្រាស់ព័ត៌មានប្រកបដោយប្រសិទ្ឋភាពថែមទាំងយល់ដឹងអំពីវិធីការពារសុវត្ថិភាព និងឯកជនភាពរបស់ខ្លួននិងអ្នកដទៃ។
-ម៉ូឌុល A2៖ ជាកម្មវិធីឌីជីថលសម្រាប់ការងាររដ្ឋបាល ជាកម្មវិធីឱ្យអ្នកសិក្សាចេះបង្កើតនិងរៀបចំឯកសារ តារាងបញ្ជីនិងបច្ចេកទេសវិភាគទិន្នន័យបានល្អ លឿន និងមានប្រសិទ្ឋិភាពខ្ពស់ដោយប្រើប្រាស់កម្មវិធីក្នុងកុំព្យូទ័រ ទូរស័ព្ទឆ្លាតSmart phone និងបច្ចេកវិទ្យាក្លោដ (Cloud)ព្រមទាំងជំនាញក្នុងការបង្កើតមាតិកាឌីជីថល។
-ម៉ូឌុល A3៖សេដ្ឋកិច្ចឌីជីថល ជាកម្មវិធី ទទួលបានចំណេះដឹងសំខាន់ៗយ៉ាងទូលំទូលាយអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមទាំងគោលនយោបាយ អភិបាលកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថលសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា ទទួលជួបប្រតិភូមន្ទីរពេទ្យនៃព្រះរាជាណាចក្រថៃ ដើម្បីបង្កើនទំនាក់ទំនងលើវិស័យសុខាភិបាល

ឯកឧត្តម ទៀ សីហា ទទួលជួបប្រតិភូមន្ទីរពេទ្យនៃព្រះរាជាណាចក្រថៃ ដើម្បីបង្កើនទំនាក់ទំនងលើវិស័យសុខាភិបាល

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អំណោយមនុស្សធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ ១២នាក់ ក្នុងស្រុកស្រីស្នំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អំណោយមនុស្សធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ ១២នាក់ ក្នុងស្រុកស្រីស្នំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.