Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ទៀ សីហា ទទួលជួបប្រតិភូមន្ទីរពេទ្យនៃព្រះរាជាណាចក្រថៃ ដើម្បីបង្កើនទំនាក់ទំនងលើវិស័យសុខាភិបាល

ដោយ Pothe Thun
26/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ទទួលជួបប្រតិភូមន្ទីរពេទ្យនៃព្រះរាជាណាចក្រថៃ ដើម្បីបង្កើនទំនាក់ទំនងលើវិស័យសុខាភិបាល
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ទទួលជួបប្រតិភូមន្ទីរពេទ្យខេត្តនគរាជសីមា នៃព្រះរាជាណាចក្រថៃ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ដើម្បីសម្តែងការគួរសម និងពិភាក្សា លើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាល ក្នុងខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលជំនួបនេះដឹកនាំដោយលោកវេជ្ជបណ្ឌិត វ៉ាសេន សុមិតសិតធិកុល (Wasan Sumetsittikul) ប្រធានមន្ទីរពេទ្យបាងកក នៃព្រះរាជាណាចក្រថៃ។

លោកវេជ្ជបណ្ឌិត វ៉ាសេន សុមិតសិតធិកុល (Wasan Sumetsittikul) បានបញ្ជាក់បន្ថែមពីគោលបំណងក្នុងជំនួបជាមួយឯកឧត្តមអភិបាលខេត្តថា ក្រោយពីវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល វាពេលវេលាដែលប្រទេសទាំងពីរបង្កើនទំនាក់ទំនងឡើងវិញ ក្នុងនោះការទំនាក់ទំនងលើសេវាវេជ្ជសាស្ត្រ និងការបង្កើនសមត្ថភាពដល់មន្ត្រីមន្ទីរពេទ្យនៃប្រទេសទាំងពីរ ក៏នឹងបង្កើនសមត្ថភាពក្នុងការបម្រើប្រជាពលរដ្ឋ និងផ្ដល់ជំនឿចិត្តក្នុងការមកទទួលសេវាព្យាបាលជំងឺ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវេជ្ជបណ្ឌិត បានបង្ហាញថា ក្រោយពេលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានបើកប្រទេសឲ្យដំណើរការឡើងវិញ ក្នុងវិស័យសេដ្ឋកិច្ចជាតិ មន្ទីរពេទ្យនៃខេត្តនគរាជសីមា បានទទួលបងប្អូនប្រជាពលរដ្ឋកម្ពុជា ចូលទៅសម្រាកព្យាបាលនៅក្នុងមួយថ្ងៃប្រមាណពី១០០ទៅ២០០នាក់។ ទន្ទឹមនោះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និង រ៉ូយ៉ាល់អង្គរខេត្តសៀមរាប ដែលជាសាខារបស់មន្ទីរពេទ្យបាងកក ក៏ត្រៀមលក្ខណៈចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។

ថ្លែងស្វាគមន៍នាឱកាសនោះ ឯកឧត្តម ទៀ សីហា លើកឡើងថា បន្ទាប់ពីរយៈពេល២ឆ្នាំនៃវិបត្តិជំងឺកូវីដ១៩ ពិភពលោកក៏បន្តជួបវិបត្តិសេដ្ឋកិច្ចដោយសារសង្រ្គាមរវាងប្រទេសរុស្ស៊ី និង អ៊ុយក្រែន ដែលធ្វើឲ្យប្រជាពលរដ្ឋ បន្តជួបបញ្ហាទាំងជីវភាព និងសុខភាព ។ ទន្ទឹមនោះ ឯកឧត្តមក៏បានលើកផងដែរថា សម្រាប់ខេត្តសៀមរាប មានមន្ទីរពេទ្យធំៗចំនួន ៥ ដែលជាទីទុកចិត្ត ក្នុងការផ្ដល់សេវាព្យាបាល និងថែទាំជំងឺដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបណ្ដាខេត្តនានា។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះមិត្តភាពរវាងប្រទេសកម្ពុជា និងថៃ ដែលមានកិច្ចសហប្រតិបត្តិការល្អនឹងគ្នា ក្នុងនាមជាអ្នកភូមិផងរបងជាមួយ និងស្គាល់សុខស្គាល់ទុក្ខគ្នាទៅវិញទៅមក។ ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរ ដល់មន្ទីរពេទ្យរ៉ូយ៉ាល់ខេត្តសៀមរាប ដែលតែងតែបានចូលរួមកិច្ចសហការជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំង និង ចូលរួមព្យាបាលជំងឺកូវីដ-១៩ផងដែរ ។

អត្ថបទ និង រូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក សេង ផល្លី

Tags: ទំនាក់ទំនងលើវិស័យសុខាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អំណោយមនុស្សធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ ១២នាក់ ក្នុងស្រុកស្រីស្នំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អំណោយមនុស្សធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ ១២នាក់ ក្នុងស្រុកស្រីស្នំ

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់នៅឆ្នាំ២០២៣ បន្ទាប់ពីអគារពេទ្យដែលជំនួយរបស់ជប៉ុនសាងសង់រួចរាល់

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់នៅឆ្នាំ២០២៣ បន្ទាប់ពីអគារពេទ្យដែលជំនួយរបស់ជប៉ុនសាងសង់រួចរាល់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.