Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន

ដោយ Pothe Thun
26/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិតនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម វ៉ង ឈិន (Wang Chen) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត។

ជំនួបទ្វេភាគីធ្វើឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក នៃសភាប្រជាជនចិន ទូទាំងប្រទេស និងសភានៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំ ដោយថ្នាក់ដឹកនាំជំនាន់មុនៗ ឱ្យកាន់តែស្អិតរមួត ស្ថិតស្ថេរយូរអង្វែង ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័នសភាទាំងពីរចំពោះបញ្ហាតំបន់និងអន្តរជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈសកម្មភាពចូលរួម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសភាអន្តរជាតិនានា សំដៅរួមចំណែកលើកកំពស់ ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងតំបន់ និងលើសកលលោក។

ក្នុងនាមសម្តេចប្រធានប្តូរវេនអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណសភាប្រជាជនចិន ដែលតែងតែចាត់បញ្ជូនគណៈប្រតិភូរបស់ខ្លួន ចូលរួមមហាសន្និបាតអាយប៉ាជាដរាបមកជាមួយនឹងទស្សនៈវិស័យល្អៗ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិកា ររវាងអាយប៉ានិងស្ថាប័ននីតិប្បញ្ញត្តិចិន។ សភាកម្ពុជាសង្ឃឹមថា គណៈប្រតិភូសភាប្រជាជនចិន នឹងមានវត្តមានក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាចុងក្រោយ ឯកឧត្តម វ៉ង ឈិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងនយោបាយនៃប្រទេសទាំង២ ព្រមទាំងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់ប្រទេសចិន ស្វាគមន៍ក្នុងការចែករំលែកចំណេះដឹង បច្ចេកវិទ្យាឌីជីថល រួមទាំងការផលិតវ៉ាក់សាំងជាដើម និងអរគុណកម្ពុជា ដែលបានគាំទ្ររឹងមាំចំពោះគោលនយោបាយចិនតែមួយ៕

Tags: ​រដ្ឋសភាសភាប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អំណោយមនុស្សធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ ១២នាក់ ក្នុងស្រុកស្រីស្នំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អំណោយមនុស្សធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ ១២នាក់ ក្នុងស្រុកស្រីស្នំ

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់នៅឆ្នាំ២០២៣ បន្ទាប់ពីអគារពេទ្យដែលជំនួយរបស់ជប៉ុនសាងសង់រួចរាល់

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់នៅឆ្នាំ២០២៣ បន្ទាប់ពីអគារពេទ្យដែលជំនួយរបស់ជប៉ុនសាងសង់រួចរាល់

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ឋទៅនឹងការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ នៅដីចំការប្រធានគណៈបក្សសម្ព័ន្ឋដើម្បីប្រជាធិបតេយ្យ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ឋទៅនឹងការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ នៅដីចំការប្រធានគណៈបក្សសម្ព័ន្ឋដើម្បីប្រជាធិបតេយ្យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.