Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ឋទៅនឹងការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ នៅដីចំការប្រធានគណៈបក្សសម្ព័ន្ឋដើម្បីប្រជាធិបតេយ្យ

ដោយ Pothe Thun
29/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ឋទៅនឹងការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ នៅដីចំការប្រធានគណៈបក្សសម្ព័ន្ឋដើម្បីប្រជាធិបតេយ្យ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំមួយដើម្បីធ្វើការពិនិត្យពិភាក្សាទៅលើបញ្ហាមួយចំនួនក្នុងខេត្ត ជាពិសេសបញ្ហានៃការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ដែលជាអ្នកគាំទ្រលើ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ថានឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋ នាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់ខ្លួន ស្ថិតនៅភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតិភាពឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំស្ថាប័នក្នុងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត , នាយក-នាយករងទីចាត់ការសាលាខេត្ត, មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី, អភិបាលក្រុង ស្រុក ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

គួររំលឹកថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ថានឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋ នាំគ្នារត់មកជ្រកកោននៅម្តុំដីចំការរបស់ខ្លួន ក្នុងស្រុកបន្ទាយស្រី ហើយមកដល់ពេលនេះមិនទាន់រំសាយនៅឡើយទេ ដែលនេះជាហេតុបង្កការព្រួយបារម្ភដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តអំពីសុខទុក្ខ សុខុមាលភាពរបស់ប្រជាពលរដ្ឋនិងបរិស្ថាន អនាម័យសាធារណៈទូទៅផងដែរ ដែលទាមទារចាំបាច់ អាជ្ញាធរ សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងសហការគិតគូរដោះស្រាយ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែសីហានេះ ឯកឧត្តមាន ទៀ សីហា រួមនឹងឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ បានចុះទៅពិនិត្យម្ដងមកហើយ ព្រមទាំងបានបណែនាំឲ្យលោក ខឹម វាសនា បញ្ឈប់សកម្មភាពជួបជុំ និងប្រមូលផ្ដុំក្រុមប្រជាពលរដ្ឋនោះជាបន្ទាន់ ក៏ប៉ុន្តែការណែនាំនោះ ត្រូវបានលោក ខឹម វាសនាបដិសេធ ដោយស្នើសុំពន្យាពេលរហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នាណោះដែរ ឯកឧត្តម ទៀ សីហា បានចាត់ទុកសកម្មភាពរបស់លោក ខឹម វាសនា ថាកំពុងធ្វើឲ្យប្រជាពលរដ្ឋចលាចល និងខាតបង់ប្រយោជន៍ផ្ទាល់ខ្លួន នៅទន្ទឹមដែលមានពលករខ្មែរ នៅកូរ៉េរាប់ពាន់នាក់ បានសម្រុកមកជួបជុំតាមការលើកឡើងរបស់លោកនេះ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់គ្រប់អង្គភាពមន្ទីរស្ថាប័ន សហការរួមគ្នាផ្អែកលើជំនាញដើម្បីពិនិត្យទៅលើទិដ្ឋភាពផ្នែកច្បាប់ សុខុមាលភាពសង្គម អនាម័យបរិស្ថានសាធារណៈ បញ្ហាជំងឺរាតត្បាត និងផលប៉ះពាល់សំខាន់ៗជាច្រើនទៀត ព្រោះធ្វឲ្យអ្នកចូលរួមអាចខាតបង់ពេលវេលា ប្រកបអាជីវកម្ម ខាតបង់ការសិក្សារបស់កូនចៅពួកគាត់ជាដើម។ល។ ក្នុងនោះគណបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបនឹងត្រៀម ដើម្បីរៀបចំវិធានការច្បាប់ប្រឆាំងនឹងសកម្មភាពប្រមូលផ្ដុំ របស់ក្រុមលោក ខឹម វាសនា បើប្រសិនជាហួសពេលកំណត់ហើយមិនព្រមរំសាយទេនោះ។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស ,លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ldpគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្ទះសន្តិភាពទី១៥២ ក្នុងគម្រោងនិរន្តរភាពសហគមន៍របស់សមាគមជីវិត និងក្តីសង្ឃឹម ត្រូវបានប្រគល់ជូនដល់គ្រួសារក្រីក្រនៅភូមិពាក់ស្នែងថ្មី

ផ្ទះសន្តិភាពទី១៥២ ក្នុងគម្រោងនិរន្តរភាពសហគមន៍របស់សមាគមជីវិត និងក្តីសង្ឃឹម ត្រូវបានប្រគល់ជូនដល់គ្រួសារក្រីក្រនៅភូមិពាក់ស្នែងថ្មី

រដ្ឋបាលខេត្តសៀមរាប ចេញលិខិតជម្រាបជូនលោកប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

រដ្ឋបាលខេត្តសៀមរាប ចេញលិខិតជម្រាបជូនលោកប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាននឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណតែម្តង

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាននឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណតែម្តង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.