Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ផ្ទះសន្តិភាពទី១៥២ ក្នុងគម្រោងនិរន្តរភាពសហគមន៍របស់សមាគមជីវិត និងក្តីសង្ឃឹម ត្រូវបានប្រគល់ជូនដល់គ្រួសារក្រីក្រនៅភូមិពាក់ស្នែងថ្មី

ដោយ Pothe Thun
29/08/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ផ្ទះសន្តិភាពទី១៥២ ក្នុងគម្រោងនិរន្តរភាពសហគមន៍របស់សមាគមជីវិត និងក្តីសង្ឃឹម ត្រូវបានប្រគល់ជូនដល់គ្រួសារក្រីក្រនៅភូមិពាក់ស្នែងថ្មី
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋក្រីក្រលំបាកទាំងជីវភាពប្រចាំថ្ងៃ និងគ្មានផ្ទះសម្បែងជ្រកកោនមួយគ្រួសារ ស្ថិតក្នុងភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ទទួលបានផ្ទះមួយខ្នងរបស់គម្រោងនិរន្តរភាពសហគមន៍របស់សមាគមជីវិត និងក្តីសង្ឃឹម ក្រោមការឧបត្ថម្ភថវិកាពីសប្បុរសជនមួយក្រុមពីសហរដ្ឋអាមេរិក ដែលមានឈ្មោះថា “ទាំងអសគ្នាយើងអាចផ្លាស់ប្តូរពិភពលោក (Together We Can Change the World)” ដឹកនាំដោយលោក ស្កត់ ហ្វ្រៃម៉ែន (Scott Friedman) ដោយចំណាយថវិកាសរុបចំនួន ២,០០០ដុល្លារអាមេរិក។

សូមជម្រាបថា ផ្ទះដែលបានប្រគល់ជូនប្រជាពលរដ្ឋនេះ មានទំហំ ៥x៧ម៉ែត្រ សង់អំពីស៊ីម៉ង់ និងឥដ្ឋផ្ទាល់ដី ប្រក់សង្កសីសាងសង់នៅលើទីតាំងដីដែលមានស្រាប់ ក្រោយពីចំណាយពេល ៥ថ្ងៃ បានសាងសង់រួចរាល់ជាស្ថាពរ នឹងធ្វើការប្រគល់ជូនដល់គ្រួសារលោក ស៊ីន ឌី អ្នកស្រី ម៉ី អ៊ាន ដែលជាគ្រួសារក្រីក្រ និងមានមុខរបរមិនច្បាស់លាស់ នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ក្រោមការនិមន្តចូលរួមពីព្រះសង្ឃ ដែលជាក្រុមការងារសមាគម អាជ្ញាធរមូលដ្ឋាន និងអ្នកជិតខាងជាច្រើននាក់។

ព្រះភិក្ខុធម្មទិន្នោ ឡម លឿម នាយកប្រតិបត្តិសមាគមជីវិត និងក្តីសង្ឃឹម មានសង្ឃដីការថា ការដាក់ឈ្មោះផ្ទះនេះថា ផ្ទះសន្តិភាព ដោយមានគោលបំណងឱ្យសមាជិកគ្រួសារ ជាពិសេសឪពុក និងម្តាយ និងអាណាព្យាបាលដែលជាអ្នកឃុំគ្រងគ្រួសារ រស់នៅដោយភាពសុខដុមរមនា គ្មានអំពើហិង្សា និងគ្មានការប្រព្រឹត្តល្បែងពាលាផ្សេងៗ ជាគ្រួសារដែលពោរពេញដោយក្តីស្រឡាញ់ គោរពឱ្យតម្លៃ នឹងចេះមើលថែរក្សាគ្នាដោយល្អពោល គឺជាគ្រួសារពោរពេញដោយសុភមង្គលនិងសន្តិភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះអង្គបានបញ្ជាក់ថា ដើម្បីទទួលបានផ្ទះគ្រួសារនោះ ត្រូវគោរពលក្ខខណ្ឌរបស់សមាគមចំនួន៦ គឺ ១.ត្រូវឈប់ ឬកាត់បន្ថយការសេពក្រឿងស្រវឹង, ២.ត្រូវឈប់ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារប្រសិនបើធ្លាប់មានប្រព្រឹត្តកន្លងមក, ៣.បើធ្លាប់ប្រព្រឹត្តល្បែងស៊ីសង និងអំពើអបាយមុខផ្សេងៗ ត្រូវបញ្ឈប់ជាបន្ទាន់, ៤.ត្រូវខិតខំធ្វើការងាររកចំណូលផ្គត់ផ្គង់គ្រួសារ, ៥.ត្រូវបញ្ជូនកូនឱ្យទៅរៀនឱ្យបានគ្រប់គ្នា អប់រំទូន្មានកូន លើកទឹកចិត្តកូនៗឱ្យខិតខំសិក្សារៀនសូត្រ និង៦.ត្រូវចេះសម្អាតបរិស្ថានក្នុង និងក្រៅផ្ទះឱ្យបានស្អាតជាប្រចាំ។ លុះគ្រួសារគោរពតាមលក្ខខណ្ឌនេះបានល្អទើបសមាគមសម្រេចសាងសង់ផ្ទះជូន។

គួរឲ្យដឹងថា គិតចាប់ពីឆ្នាំ២០០៥មកដល់ពេលនេះ ក្នុងស្រុកអង្គរធំ ទទួលបានផ្ទះពីសមាគមជិវិត និងក្តីសង្ឃឹម ចំនួន ៣៥ខ្នងហើយ ព្រោះស្រុកអង្គរធំនេះ ស្ថិតនៅក្នុងគោលដៅអាទិភាពរបស់គម្រោងសមាគមផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​គ្រួសារ​ក្រីក្រ​ផ្ទះសន្តិភាពទី១៥២សមាគមជីវិត និងក្តីសង្ឃឹម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ចេញលិខិតជម្រាបជូនលោកប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

រដ្ឋបាលខេត្តសៀមរាប ចេញលិខិតជម្រាបជូនលោកប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាននឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណតែម្តង

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាបន័ព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាននឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណតែម្តង

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់នៃគណៈកម្មាធិការសមាជិកសភាស្រ្តី

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់នៃគណៈកម្មាធិការសមាជិកសភាស្រ្តី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.