Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់នៃគណៈកម្មាធិការសមាជិកសភាស្រ្តី

ដោយ Pothe Thun
30/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់នៃគណៈកម្មាធិការសមាជិកសភាស្រ្តី
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានគណៈកម្មាធិការស្រ្តី (WAIPA) នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មាធិការសមាជិកសភាស្រ្តី តាមប្រព័ន្ធនិមិ្មត ផ្សាយចេញពីវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនាពេលនេះមានការចូលរួមពីគណៈប្រតិភូប្រទេសជាសមាជិក WAIPA មន្រ្តីពាក់ព័ន្ធ និងអ្នកជំនាញមកពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) សរុបប្រមាណ ៥០រូប។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការកើនឡើងនៃភាពមិនច្បាស់លាស់ និងការប្រែប្រួលជាសកល។ ជាក់ស្តែងការរាតត្បាតនៃជំងឺកូវីដ-១៩ និងការប្រជែងគ្នាផ្នែកភូមិសាស្ត្រនយោបាយ និងភាពតានតឹងបាននិងកំពុងជះឥទ្ធិពលលើគ្រប់ទិដ្ឋភាពទាំងអស់នៃសិទ្ធិ និងជីវភាពរបស់ស្ត្រី ហើយបានបង្អាក់ ឬធ្វើឱ្យធ្លាក់ចេញពីដំណើរឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ជាពិសេស SDG 5 ដែលមានគោលបំណង “សម្រេចបានសមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី និងកុមារីទាំងអស់”។ ឈរលើស្មារតីនេះ លោកជំទាវក៏បានធ្វើការអំពាវនាវឱ្យ សមាជិកអន្តរសភាអាស៊ាន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ កិច្ចសហការពហុវិស័យ និងភាពជាដៃគូពហុភាគី ដែលយើងចាំបាច់ត្រូវរួមសហការដោះស្រាយ ជាមួយគ្នាច្រើនជាងពេលណាៗទាំងអស់។

លោកជំទាវបានសង្កាត់ធ្ងន់អំពីការកសាងប្រព័ន្ធអភិបាលកិច្ចឱ្យកាន់តែមានភាពធន់ ដោយត្រូវដាក់ស្ត្រី និងកុមារីជាចំណុចកណ្តាលនៃផែនការ និងសកម្មភាព ដោយបញ្ចូលទស្សនៈយេនឌ័រទៅក្នុងច្បាប់ និងគោលនយោបាយជាតិរបស់អាស៊ាន។ជាមួយគ្នានេះ ការកសាងប្រព័ន្ធអភិបាលកិច្ច ប្រកបដោយនវានុត្តន៍ បរិយាបន្ន និរន្តរភាព និងភាពធន់។ លោកជំទាវក៏បានធ្វើការលើកឡើង អំពីបញ្ហប្រឈមជាសកល ដែលទាមទារឱ្យតួនាទីរបស់ស្ត្រីជាតំណាងរាស្រ្ត កាន់តែមានភាពចាំបាច់ និងសកម្មបន្ថែមទៀត ក្នុងការផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមជាសកលដែលកំពុងលេចឡើងអស់ទាំងនេះ។ លោកជំទាវ បានគូសបញ្ចាក់ថា ស្ត្រីដើរតួនាទីយ៉ាងសំខាន់ និងចាំបាច់ខ្លាំងណាស់ ចំពោះសុខភាពសាធារណៈ និងសន្តិភាព និងសន្តិសុខ ប៉ុន្តែនេះមិនទាន់ត្រូវបានទទួលស្គាល់ និងសាទរនៅឡើយទេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាការអនុវត្តជាក់ស្តែង កិច្ចប្រជុំនាពេលនេះបានប្រមូលធាតុចូលពីសមាជិកសភា AIPA សម្រាប់សេចក្តីព្រាងសេចក្តីសម្រេចដែលនឹងត្រូវដាក់ក្នុងកិច្ចប្រជុំគណៈកម្មាធិការ WAIPA នៃមហាសន្និបាត AIPA លើកទី 43 នៅខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំបានពិភាក្សាទៅលើផលប៉ះពាល់ បណ្តាលមកពីជំងឺឆ្លងរាតត្បាត COVID-19 ទៅលើជីវភាពរស់នៅរបស់ស្ត្រី និងក្មេងស្រី ព្រមទាំងវាយតម្លៃលើការឆ្លើយតប និងយន្តការនានាក្នុងតំបន់ និងរិះរកវិធិសាស្រ្តដើម្បីបង្កើនការចូលរួមដោយស្មើភាពរបស់ស្ត្រីក្នុងនយោបាយ រួមទាំងលទ្ធភាពក្នុងការបង្កើនចំនួនសមាជិកសភាស្ត្រីអប្បបរមា ដែលចូលរួមក្នុងមហាសន្និបាត AIPA ។

ក្នុងកិច្ចប្រជុំនេះផងដែរ គណៈប្រតិភូមកពីប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាគណៈប្រតិភូសភាកម្ពុជារួមមាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា រួមនឹងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានសភាកម្ពុជា បានធ្វើការពិភាក្សាយ៉ាងផុលផុសលើកប្រធានបទដ៏សំខាន់ចំនួន ២ ស្តីពី “តួនាទីរបស់សមាជិកសភាក្នុងការលើកកម្ពស់ការស្តារឡើងវិញទៅនឹងការឆ្លើយតបយេនឌ័រ ក្រោយវិបត្តិនៃមេរោគរាតត្បាតសកល កូវីដ-១៩ ” និង “តួនាទីរបស់សមាជិកសភាក្នុងការជំរុញវឌ្ឍនភាពនៃរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ”។ អំឡុងពេលនៃការពិភាក្សានេះដែរ Dr. Lison Guignard ជាអ្នកជំនាញមកពីមជ្ឈមណ្ឌលសភាអាស៊ី បានធ្វើបទបង្ហាញស្តីពី “របៀបដែលជំងឺកូវីត-១៩ បានជះឥទ្ធិពលទៅលើសុខមាលភាពរបស់ស្រ្តី” និងប្រធានបទ ទី ២ ស្តីពី “ផលប៉ះពាល់នៃជំលោះ និងសង្គ្រាម ក្នុងការជំរុញវឌ្ឍនភាពនៃរបៀបវរៈស្រ្តី សន្តិភាព និងសន្តិសុខ” ដែលត្រូវបានធ្វើបទបង្ហាញដោយ បណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រុស្ស៉ីកាត់បន្ថយទំហំសមយុទ្ធយោធារួមគ្នាជាមួយចិន ខណៈដែលខ្លួនកំពុងជាប់ដៃនៅអ៊ុយក្រែននៅឡើយ

រុស្ស៉ីកាត់បន្ថយទំហំសមយុទ្ធយោធារួមគ្នាជាមួយចិន ខណៈដែលខ្លួនកំពុងជាប់ដៃនៅអ៊ុយក្រែននៅឡើយ

អ្នករស់រានមានជីវិតពីទឹកជំនន់អង្វរសុំជំនួយ ខណៈចំនួនអ្នកស្លាប់កើនដល់ជាង ១,០០០នាក់

អ្នករស់រានមានជីវិតពីទឹកជំនន់អង្វរសុំជំនួយ ខណៈចំនួនអ្នកស្លាប់កើនដល់ជាង ១,០០០នាក់

ព្រះសង្ឃ និងយុវជនជាច្រើនអង្គ/នាក់ នាំគ្នាដាំកូនឈើបង្កើតភូមិបៃតង ដើម្បីទាក់ទាញអ្នកទេសចរ

ព្រះសង្ឃ និងយុវជនជាច្រើនអង្គ/នាក់ នាំគ្នាដាំកូនឈើបង្កើតភូមិបៃតង ដើម្បីទាក់ទាញអ្នកទេសចរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.