Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អំណោយមនុស្សធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ ១២នាក់ ក្នុងស្រុកស្រីស្នំ

ដោយ Pothe Thun
26/08/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់អំណោយមនុស្សធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ ១២នាក់ ក្នុងស្រុកស្រីស្នំ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាសៀមរាប បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន១២នាក់ ក្នុងនោះស្រី៦នាក់ មកពីឃុំចំនួន៥ នៃស្រុកស្រីស្នំ។

មានប្រសាសន៍នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ក្នុងនាមក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាសៀមរាប បាននាំយកនូវប្រសាសន៍សួរសុខទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ជូនដល់បងប្អូនអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ព្រមជាមួយការក្រើនរំលឹកដល់បងប្អូនទាំងអស់បន្តថែរក្សាសុខភាពផ្ទាល់ខ្លួន រស់នៅដោយមានអនាម័យ និងទៅទទួលសេវាថែទាំ និងព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ពេលវេលា នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តាមការណាត់របស់លោកគ្រូពេទ្យ។

ឆ្លៀតក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា ក៏បានធ្វើការផ្សព្វផ្សាយនូវសារចំនួន ៦ចំណុចរបស់ឥស្សរជនឆ្នើមថ្នាក់ជាតិមាន ដើម្បីបញ្ឈប់ការរើសអើងអ្នកមានផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងសមាជិករបស់ពួកគេ និងបញ្ជ្រាបការយល់ដឹងពីការចម្លងមេរោគអេដស៍ និងជំងឺផ្សេងៗទៀត រួមមាន៖
១. ប្រជាពលរដ្ឋ យុវជន និងយុវនារី ត្រូវស្វែងយល់ចំណេះដឹងថ្មីៗពីការចម្លងមេរោគអេដស៍ ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ តាមការគ្រោងទុក។
២. ក្នុងករណីសង្ស័យថាបានប្រឈម នឹងការឆ្លង ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងសេវាធ្វើតេស្តឈាម ដើម្បីទទួលបានសេវាថែទាំ និងព្យាលទាន់ពេលវេលា។
៣. ចំពោះស្រ្តីមានផ្ទៃពោះត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ។
៤. ត្រូវបញ្ចប់ការរើសអើងគ្រប់រូបភាពចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍
៥. ត្រូវការពារជាប្រចាំតាមរយៈការប្រើប្រាស់ស្រោមអនាម័យចំពោះប្រជាពលរដ្ឋទាំងឡាយដែលមានមុខរបរប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។
៦.ទន្ទឹមនឹងនោះសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតជាសកលកូវីដ-១៩ ហើយត្រូវការពារឲ្យបានខ្ជាប់ខ្ជួនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល”៣ការពារ ៣កុំ” និងចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា។ ក្នុងរដូវគ្រុនឈាមនេះគ្រួសារនីមួយៗ ត្រូវប្រុងប្រយ័ត្នកុមារតូចៗកុំឲ្យមូសខ្លាខាំ ពេលថ្ងៃត្រូវដេកក្នុងមុង ត្រូវអនាម័យលំនៅដ្ឋាន ជុំវិញផ្ទះដើម្បីបំបាត់ជម្រកមូសខ្លា។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

សូមជម្រាបថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនអ្នកផ្ទុកមេរោគអេដស៍នីមួយៗមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកា៥ម៉ឺនរៀល៕

អត្ថបទ និង រូបភាព៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
កែសម្រួល៖ លោក សេង ផល្លី

Tags: ផ្ទុកមេរោគអេដស៍សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់នៅឆ្នាំ២០២៣ បន្ទាប់ពីអគារពេទ្យដែលជំនួយរបស់ជប៉ុនសាងសង់រួចរាល់

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់នៅឆ្នាំ២០២៣ បន្ទាប់ពីអគារពេទ្យដែលជំនួយរបស់ជប៉ុនសាងសង់រួចរាល់

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ឋទៅនឹងការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ នៅដីចំការប្រធានគណៈបក្សសម្ព័ន្ឋដើម្បីប្រជាធិបតេយ្យ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ឋទៅនឹងការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ នៅដីចំការប្រធានគណៈបក្សសម្ព័ន្ឋដើម្បីប្រជាធិបតេយ្យ

ផ្ទះសន្តិភាពទី១៥២ ក្នុងគម្រោងនិរន្តរភាពសហគមន៍របស់សមាគមជីវិត និងក្តីសង្ឃឹម ត្រូវបានប្រគល់ជូនដល់គ្រួសារក្រីក្រនៅភូមិពាក់ស្នែងថ្មី

ផ្ទះសន្តិភាពទី១៥២ ក្នុងគម្រោងនិរន្តរភាពសហគមន៍របស់សមាគមជីវិត និងក្តីសង្ឃឹម ត្រូវបានប្រគល់ជូនដល់គ្រួសារក្រីក្រនៅភូមិពាក់ស្នែងថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.