Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរសវនកម្មជាតិ សិក្ខាសាលាផ្សព្វផ្សាយ“ច្បាប់ស្តីពីសវនកម្មនិងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា”ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
25/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរសវនកម្មជាតិ សិក្ខាសាលាផ្សព្វផ្សាយ“ច្បាប់ស្តីពីសវនកម្មនិងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា”ក្នុងខេត្តសៀមរាប
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប អាជ្ញាធរសវនកម្មជាតិមានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា” ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៅតាមមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង/ស្រុក និង ឃុំ/សង្កាត់ នៃរដ្ឋបាលខេត្តសៀមរាប សរុបចំនួន ១៨២ នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សួន សិទ្ធី អគ្គសវនកររង និងតំណាងលោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធសវនកម្មជាតិ និង មានការចូលរួមពី ឯកឧត្តម លី ទឹង សមាជិកក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង លើកឡើងថា សម្រាប់រដ្ឋបាលខេត្តសៀមរាប ការរៀបចំសិក្ខាសាលានាពេលនេះគឺជាឱកាសដ៏វិសេសមួយ ក្នុងការស្វែងយល់អំពី ច្បាប់ និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រម្ពុជា ដើម្បីរួមចំណែកធ្វើទំនើបកម្មសវនកម្មលើវិស័យសាធារណៈ ក្នុងគោលដៅចូលរួមពង្រឹងសមត្ថភាពស្ថាប័ន និងបង្កើនជំនឿទុកចិត្តពីអង្គភាពរងសវនកម្ម និងសាធារណរជន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងរដ្ឋបាលខេត្ត លោកអភិបាលរងខេត្ត តាមរយៈសិក្ខាសាលានេះ លោកជឿជាក់ថា សិក្ខាកាម នឹងខិតខំស្វែងយល់នូវចំណុចសំខាន់ៗ និងដកស្រង់យកបទពិសោធន៍ថ្មីៗពីច្បាប់នេះ សម្រាប់យកទៅអនុវត្តន៍ជាក់ស្ដែងនៅក្នុងអង្គភាពរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ថ្លែងបើកសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត សួន សិទ្ធី គូសបញ្ជាក់ថា អង្គសិក្ខាសាលានាពេលនេះ មានគោលដៅចូលរួមពង្រឹងនិងបង្កើនសមត្ថភាព ដល់មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រយន្តការអនុវត្តការងារសវនកម្មប្រកបដោយកម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្កសិទ្ធភាព ក្នុងការសម្រេចគោលបំណងធ្វើឱ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ការគ្រប់គ្រងធនធាន ទ្រព្យសម្បត្តិរដ្ឋដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ឯកឧត្តមបន្ថែមថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ នៅក្នុងខេត្តសៀមរាប មិនមែនឃាលើកទី១នោះទេ ហើយក៏មិនមែនធ្វើតែម្តងចប់នោះដែរ ។ ការផ្សព្វផ្សាយច្បាប់ត្រូវធ្វើជាប្រចាំ សំដៅជំរុញ ក្រើនរម្លឹកដល់អ្នកដែលអនុវត្តការងារប្រចាំថ្ងៃអាចចៀសផុតពីកំហុសឆ្គង។

មានមតិក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេសនាមនៃអាជ្ញាធរសវនកម្មជាតិ បានលើកឡើងនូវ ៤ ចំណុច សំខាន់ៗ រួមមាន៖ ទី១-សាវតាស្ថាប័នអាជ្ញាធរ សវនកម្មជាតិ ទី២-ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ទី៣-ខ្លឹមសារនៃច្បាប់សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និង ទី៤-ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សិក្ខាម។
គួរំលឹកផងដែរថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារនិងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែតម្រូវ លើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្មព្រមទាំងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារ ជូនស្ថាប័ននីតិបញ្ញត្តិ ពោលគឺ រដ្ឋសភា និងព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល និងរបាយការណ៍សវនកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

អត្ថបទ និង រូបភាព៖ លោក យូ វង្ស និង លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ច្បាប់ស្តីពីសវនកម្មនិងស្តង់ដារសវនកម្មសាធារណៈអាជ្ញាធរសវនកម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរចំនួនជិត៧០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើ សំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក

ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរចំនួនជិត៧០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើ សំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក

សិក្ខាកាម១០៦នាក់នៃមន្ទីរ-អង្គភាពក្នុងខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការ

សិក្ខាកាម១០៦នាក់នៃមន្ទីរ-អង្គភាពក្នុងខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការ

ឯកឧត្តម ទៀ សីហា ទទួលជួបប្រតិភូមន្ទីរពេទ្យនៃព្រះរាជាណាចក្រថៃ ដើម្បីបង្កើនទំនាក់ទំនងលើវិស័យសុខាភិបាល

ឯកឧត្តម ទៀ សីហា ទទួលជួបប្រតិភូមន្ទីរពេទ្យនៃព្រះរាជាណាចក្រថៃ ដើម្បីបង្កើនទំនាក់ទំនងលើវិស័យសុខាភិបាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.