Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរចំនួនជិត៧០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើ សំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក

ដោយ Pothe Thun
25/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរចំនួនជិត៧០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើ សំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក
387
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់ នៅក្នុងតំបន់រមនីយដ្ឋានអង្គរចំនួន ៦៨៩គ្រួសារ ក្នុងនោះ មានចំនួន២៣៤ គ្រួសារ រស់នៅភូមិទក្សិណត្បូង និង ចំនួន ៤៥៥ គ្រួសារទៀត រស់នៅភូមិត្រពាំងសេះ បានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ទៅតាំងលំនៅដ្ឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី តាមរយៈនៃចាប់ឆ្នោតទទួលយកដីឡូតិ៍ ក្នុងមួយឡូតិ៍មានទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ដែលផ្តល់ដោយរាជរដ្ឋាភិបាល នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ។


លោក ហាយ យុង តំណាងក្រុមការងារតម្រង់ទិស នៃក្រុមការងារវាស់វែងដីក្នុងតំបន់អង្គរ បានលើកថា គោលការណ៍ផ្ដល់ដីដំបូងដល់ប្រជាពលរដ្ឋមានចំនួនជិត ៧០០គ្រួសារនេះ ពួកគាត់បានស្ម័គ្រចិត្ដទទួលយកក្បាលដីទីតាំងថ្មី បន្ទាប់ពីបានវាស់វែងរកឃើញថា ពួកគាត់សាងសង់លំនៅឋាននៅលើដីតំបន់អង្គរគ្មានច្បាប់អនុញ្ញាត ខណៈដែលប្រជាពលរដ្ឋមួយចំនួនទៀតមិនព្រមទទួល និងមិនទាន់រកម្ចាស់ឃើញ ដោយមានតែផ្ទះ។


លោកបានបន្ដថា ការផ្ដល់ដីទីតាំងថ្មីដល់ប្រជាពលរដ្ឋជំហ៊ានដំបូងនេះ អាចនឹងចាប់ផ្ដើមរុះរើលំនៅឋានឱ្យពួកគាត់នៅចុងឆ្នាំ២០២២នេះ ដោយសារប្រជាពលរដ្ឋខ្លះជាប់មានកូនរៀន និងជួបបញ្ហាផ្សេងៗ ប៉ុន្ដែមានប្រជាពលរដ្ឋខ្លះពួកគាត់បានរុះរើមួយចំនួនហើយ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026


លោកថា អាជ្ញាធរនឹងឱ្យពួកគាត់ទៅពិនិត្យមើលក្បាលដី ក្រោយពីចាប់ឆ្នោតរួចបានចាប់ពី ៤ទៅ៥ថ្ងៃ ខណៈក្រុមការងារកំពុងឈូសឆាយរៀបចំប្លង់ដីស្របច្បាប់ ដែលទីតំាងដីថ្មីនេះ ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ព្រមទាំងមានការអភិវឌ្ឍគ្រប់វិស័យ ដូចជាសាលារៀន មន្ទីរពេទ្យ ទីវត្ដអារាម និងមានផ្លូវថ្នល់ខ្វាត់ខ្វែងផងដែរ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធាននៃក្រុមញការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់មួយចំនួនទៀត បានដឹកនាំកិច្ចប្រជុំមួយ នៅក្នុងសាលសន្និសីទអង្គរ របស់អាជ្ញាធរជាតិអប្សរា ជុំវិញការសាងសង់សំណង់ខុសច្បាប់នៅតំបន់រមណីយដ្ឋានអង្គរ និង ប្រកាសបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមក្បាលដីនិងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដីនិងសំណង់ខុសច្បាប់ទាំងឡាយ នៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ស្ថិតក្នុងតំបន់១ និងតំបន់២ ។


អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពី ការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសចំនួន ៦៨ ក្រុម មានមន្ត្រីជំនាញសរុបចំនួន ៧៨១ រូប ចុះសហការជាមួយមន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន៣៥២ រូប ដោយមានការសហការ ជាមួយមន្ត្រីមូលដ្ឋានថ្នាក់ភូមិ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ នឹងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្នុងបំណងការពារសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និង ដើម្បីបញ្ចៀសការខុសនូវលក្ខន្តិកៈនានារបស់អង្គការយូណេស្កូ ដែលប្រឈមនឹងការដកប្រាសាទអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។
យុទ្ធនាការចុះវាស់វែង ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារបច្ចេកទេសបានសម្រេចលទ្ធផល- វាស់វែងក្បាលដីបានចំនួន ២០ ០៣១ ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២.៣១៥ ក្បាលដី , ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ ក្បាលដី ក្នុងទំហំសរុប ៤០ ១១៨ ហិកតានៃទីតាំង , បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧ ៣២២ គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩ គ្រួសារ ក្នុងនោះ ចំនួន ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ចំនួន ៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក និងប្រជាពលរដ្ឋដែលសាងសង់តូបលក់វត្ថុអនុស្សាវរីយ៍ខុសច្បាប់ ចំនួន ៤៤ តួប បានស្ម័ត្រចិត្តរុះរើ ក្នុងនោះមាន ៣៤ តួប ស្ថិតនៅលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង ចំនួន១០តូប ស្មើ ៧៩ ខ្ទុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ៕

 


អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: តំបន់​រមណីយដ្ឋាន​អង្គរ​​ភូមិ​ធម្មជាតិ​រុន​តា​ឯក​សំណង់​ខុសច្បាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាកាម១០៦នាក់នៃមន្ទីរ-អង្គភាពក្នុងខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការ

សិក្ខាកាម១០៦នាក់នៃមន្ទីរ-អង្គភាពក្នុងខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ជូនមន្ត្រីរាជការ

ឯកឧត្តម ទៀ សីហា ទទួលជួបប្រតិភូមន្ទីរពេទ្យនៃព្រះរាជាណាចក្រថៃ ដើម្បីបង្កើនទំនាក់ទំនងលើវិស័យសុខាភិបាល

ឯកឧត្តម ទៀ សីហា ទទួលជួបប្រតិភូមន្ទីរពេទ្យនៃព្រះរាជាណាចក្រថៃ ដើម្បីបង្កើនទំនាក់ទំនងលើវិស័យសុខាភិបាល

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.