Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរមួយចំនួន បង្ហាញការគាំទ្រ និងពេញចិត្ដចំពោះការរៀបចំដីលំនៅឋានថ្មីជូនពួកគាត់

ដោយ Pothe Thun
24/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរមួយចំនួន បង្ហាញការគាំទ្រ និងពេញចិត្ដចំពោះការរៀបចំដីលំនៅឋានថ្មីជូនពួកគាត់
512
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានលំនៅឋានក្នុងតំបន់រមណីយដ្ឋានអង្គរ បានបង្ហាញការពេញចិត្ត និងផ្ដល់កិច្ចសហការល្អ ជាមួយក្រុមការងារតម្រង់ទិស ក្នុងការវាស់វែងកំណត់ព្រំដីរបស់ខ្លួន ដែលបានស្នាក់នៅកន្លងមក ជាពិសេសពួកគាត់ក៏បង្ហាញការពេញចិត្តចំពោះទីតាំងថ្មី ដែលអាជ្ញាធរបានរៀបចំឲ្យពួកគាត់ សម្រាប់ជាការសាងសង់លំនៅដ្ឋានថ្មី ដែលជាការដោះដូរចេញពីតំបន់ឧទ្យានអង្គរ។

 

ប្រជាពលរដ្ឋ រស់នៅក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ជាប់នឹងតំបន់បារាណ៍ខាងលិច នៅថ្ងៃទី២៣ ខែសីហា បានលើកឡើងថា ពួកគាត់រស់នៅក្នុងភូមិនេះ តាមរយៈការផ្ទេរកេរមរតកដីធ្លីពីឪពុកម្ដាយក្រោយឆ្នាំ១៩៧៩ ហើយអ្នកខ្លះមកដល់ពេលនេះ រស់នៅជាង ១០ឆ្លាំ ខ្លះរហូត ៤០ឆ្នាំមកហើយ ដោយមិនបានទិញ ពីក្រុមឈ្មួញនោះទេ។ ពួកគាត់ថា អ្នកភូមិខ្លះមានតែដីផ្ទះ និងខ្លះទៀតមានទាំងដីផ្ទះ និងដីស្រែ ប៉ុន្ដែបើអាជ្ញាធរតម្រូវឱ្យមានការដោះដូរ ពួកគាត់ក៏ពេញចិត្ដ ប៉ុន្ដែសូមឲ្យមានភាពសមស្របណាមួយ ដើម្បីឱ្យពួកគាត់មានមុខរបរ ការបង្កបង្កើនផលផ្សេងៗ ដើម្បីចិញ្ចឹមជីវិតគ្រួសារផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះបានបង្ហាញថា អនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលលេខ ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្ដីពីការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រសួងរៀបចំដែនដី បានចាត់បញ្ចូនក្រុមការងារបច្ចេកទេសចំនួន ៦៨ក្រុម ដែលមានមន្ត្រីជំនាញសរុប ៧៨១រូប ចុះសហការជាមួយមន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន ៣៥២រូប ដោយសហការជាមួយមន្ត្រីមូលដ្ឋាន ចំណុះរដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

 

សេចក្ដីប្រកាសដដែលបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារបច្ចេកទេសបានធ្វើការវាស់វែងក្បាលដីបានចំនួន ២០.០៣១ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២.៣១៥ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៦.៧៣៧ក្បាលដី មានទំហំសរុប ៤០.១១៨ហិកតា នៃទីតាំងទាំងបី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានោះក្រុមការងារបច្ចេកទេស បានរកឃើញអ្នកសាងសង់ និងកាន់កាប់ដី ចំនួន ១៧.៣២២ គ្រួសារ ប្រជាពលរដ្ឋស្ម័ត្រចិត្តរុះរើតួបលក់ដូរសរុបចំនួន ៤៤តូប ក្នុងនោះ ៣៤តូបលក់វត្ថុអនុស្សាវរីយ៍។ លិខិតដដែលបានបន្ថែមថា ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ថ្មី ក្នុងភូមិធម្មជាតិរុនតាឯក មាន ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ ហើយពួកគាត់នឹងត្រូវចូលរួមចាប់ឆ្នោតទទួលយកដីក្នុងទីតាំងថ្មី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាខេត្តសៀមរាប៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: តំបន់​រមណីយដ្ឋាន​អង្គរ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២២

គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២២

អាជ្ញាធរសវនកម្មជាតិ សិក្ខាសាលាផ្សព្វផ្សាយ“ច្បាប់ស្តីពីសវនកម្មនិងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា”ក្នុងខេត្តសៀមរាប

អាជ្ញាធរសវនកម្មជាតិ សិក្ខាសាលាផ្សព្វផ្សាយ“ច្បាប់ស្តីពីសវនកម្មនិងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា”ក្នុងខេត្តសៀមរាប

ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរចំនួនជិត៧០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើ សំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក

ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរចំនួនជិត៧០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើ សំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.