កម្ពុជាស្នើភាគីឥណ្ឌា បន្តយកឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌាឱ្យបានទូលំទូលាយ
ថ្លែងក្នុងឱកាសបើក “វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤” នៅខេត្តសៀមរាប នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានស្នើសុំស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បន្តយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការជាមួយក្រសួងទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងជំរុញការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌា ក៏ដូចជាជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ ខណៈកន្លងមកភាគីទាំងពីរបានរួមគ្នាប្រារព្ធនៅព្រឹត្តិការណ៍សំខាន់ៗជាច្រើន ជាពិសេសនៅក្នុងឆ្នាំ២០២៤នេះ។ ...