ការងារជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងស្រុកជីក្រែង សម្រេចបានជាង ៩០ភាគរយហើយ និងបើកដំណើរការឡើងវិញនាពេលឆាប់ៗខាងមុខ
ការងារជួសជុលទំនប់អាងទឹកសួង៧៨ ស្ថិតនៅក្នុងភូមិស្ដៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប គិតមកទល់ពេលនេះសម្រេចបានជាង ៩០ភាគរយហើយ ដែលតាមការប៉ានប្រមាណអាចស្តុកទឹកនៃទំនប់នេះមានប្រមាណ ៣លានម៉ែត្រគូប បម្រើឱ្យការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន។ លោក ប៊ុន ថន ប្រធានគ្រប់គ្រងការដ្ឋានខាងលើ បានឱ្យដឹងថា ទំនប់អាងទឹកសួង៧៨ បានកសាងឡើងតាំងពីឆ្នាំ១៩៧៨ ដែលមានតួនាទីទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងជីក្រែង ដើម្បីស្រោចស្រពបន្ថែមលើផ្ទៃបង្កបង្កើនផលកសិកម្មប្រមាណជាង ...