កងកម្លាំងនគរបាលអន្តរាគមន៍ការពារព្រំដែន៥០០នាក់ទទួលវគ្គហ្វឹកហ្វឺនលើមុខជំនាញ យុទ្ធវិធីប្រតិបត្តិការ
កម្លាំងអង្គភាពថ្មី ( នគរបាលអន្តរាគមន៍ការពារព្រំដែន ) ប្រមាណជិត៥០០នាក់ទទួលការហ្វឹកហ្វឺនមុខជំនាញ យុទ្ធវិធីប្រតិបត្តិការ វគ្គទី៩ លើកទី២ ឆ្នាំ២០១៩ រយៈពេល៣ខែ នៅបញ្ជាការដ្ឋាននគរបាលជាតិប្រចាំទិសភូមិភាគទី៤។ នាយនគរបាល នាយនគរបាលរង និង ពលនគរបាល ប្រមាណជិត៥០០នាក់ ដែលទទួលបាននូវការបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលរយៈពេល៤ខែ និងទទួលបានការតាំងស៊ប់កន្លងមក បានបន្តការហ្វឹកហ្វឺនយុទ្ធវិធីប្រតិបត្តិការរយៈពេល៣ខែបន្ថែមទៀត មុនចូលទៅបម្រើក្នុងអង្គភាពវរសេនាតូចនគរបាលអន្តរាគមន៍ការពារព្រំដែន ...