អភិបាលខេត្តសៀមរាបជំរុញដល់និស្សិត យុវជននិងសហគ្រិនទាំងអស់ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឱ្យទាន់បដិវត្តឧស្សាហកម្មជំនាន់ទី៤ ខណៈដែលកម្ពុជាកំពុងរៀបចំយុទ្ឋសាស្ត្រជាប្រទេសវៃឆ្លាតនៅឆ្នាំ២០២៣
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា រដ្ឋបាលខេត្តសៀមរាប នៅតែស្វាគមន៍ការវិនិយោគផ្ទាល់ពីបរទេស ប៉ុន្តែយើងក៏ចង់ឃើញវិនិយោគិនខ្មែរងើបឡើងកាន់តែច្រើន នៅក្នុងបរិយាកាសប្រកួតប្រជែងមួយប្រកបដោយការស្មើភាព និងយុត្តិធម៌រវាងអ្នកនៅក្នុងស្រុក និងអ្នកមកពីក្រៅស្រុក ដូច្នេះ សូមឲ្យនិស្សិត យុវជន និងសហគ្រិន ព្រមទាំងម្ចាស់សហគ្រាសធុនតូចនិងមធ្យមទាំងអស់ ត្រូវតែមានសមត្ថភាពខ្ពស់ ក្នុងការចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួនថែមទៀត និងត្រូវលប់បំបាត់នូវផ្នត់គំនិតមិនល្អមួយចំនួន ដូចជា៖ ...