Friday, January 27, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាបជំរុញ​ដល់​និស្សិត យុវជន​និង​សហគ្រិន​ទាំងអស់ត្រូវខិតខំ​អភិវឌ្ឍន៍​ខ្លួន​ឱ្យទាន់​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ខណៈដែល​កម្ពុជា​កំពុង​រៀបចំ​យុ​ទ្ឋ​សាស្ត្រ​ជា​ប្រទេស​វៃឆ្លាត​នៅ​ឆ្នាំ​២០២៣

ដោយ Pothe Thun
18/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្ត​សៀមរាបជំរុញ​ដល់​និស្សិត យុវជន​និង​សហគ្រិន​ទាំងអស់ត្រូវខិតខំ​អភិវឌ្ឍន៍​ខ្លួន​ឱ្យទាន់​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ខណៈដែល​កម្ពុជា​កំពុង​រៀបចំ​យុ​ទ្ឋ​សាស្ត្រ​ជា​ប្រទេស​វៃឆ្លាត​នៅ​ឆ្នាំ​២០២៣
69
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា រដ្ឋបាល​ខេត្តសៀមរាប នៅតែ​ស្វាគមន៍​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ប៉ុន្តែ​យើង​ក៏​ចង់ឃើញ​វិនិយោគិន​ខ្មែរ​ងើបឡើង​កាន់តែច្រើន នៅក្នុង​បរិយាកាស​ប្រកួតប្រជែង​មួយ​ប្រកបដោយ​ការ​ស្មើភាព និង​យុត្តិធម៌​រវាង​អ្នក​នៅក្នុង​ស្រុក និង​អ្នក​មកពី​ក្រៅ​ស្រុក ដូច្នេះ សូម​ឲ្យ​និស្សិត យុវជន និង​សហគ្រិន ព្រមទាំង​ម្ចាស់​សហគ្រាស​ធុន​តូច​និង​មធ្យម​ទាំងអស់ ត្រូវតែមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ចាប់យក​បច្ចេក​វិទ្យា​មកប្រើប្រាស់​ក្នុង​អាជីវកម្ម​របស់ខ្លួន​ថែមទៀត និង​ត្រូវ​លប់បំបាត់​នូវ​ផ្នត់គំនិត​មិនល្អ​មួយចំនួន ដូចជា​៖ ការធ្វើ​អាជីវកម្ម​តាម​គេ​តាម​ឯង ដោយ​មិនមាន​ការសិក្សា​ទីផ្សារ​ច្បាស់លាស់ និង​ការ​ប្រែក្លាយ​ពី​ការគ្រប់គ្រង​តាមបែប​គ្រួសារ មកជា​ការគ្រប់គ្រង​តាមបែប​អាជីវកម្ម​វិញ ខណៈដែល​កម្ពុជា​ត្រូវការ​សហគ្រិន​ចំណានៗ ថែមទៀត ដើម្បី​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យមាន​ការឈាន​ឡើង ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្ថែមថា ក្រៅពីនេះ យើង​ក៏​នឹង​កសាង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​មួយ ដែល​កាន់​តែមាន​ភាព​អនុ គ្រោះ​ថែមទៀត ដើម្បី​លើកកម្ពស់​បរិយាកាស​ប្រកួតប្រជែង ដែល​ធានា​ដល់​ការលូតលាស់​នៃ​សហគ្រិន តាមរយៈ​ក្របខ័ណ្ឌ​ច្បាប់​ចាំបាច់​មួយចំនួន ដូចជា​ច្បាប់​ក្ស័យធន ច្បាប់​ប្រកួតប្រជែង និង​ការពារ​កម្មសិទ្ធិបញ្ញា​ជាដើម ដូច្នេះ តាមរយៈ​វេទិកា​ទិវា​សប្តាហ៍ សហ គ្រិន​ភាព​ពិភពលោក​- កម្ពុជា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​នាពេលនេះ គឺ​ពិតជា​បាន​ឆ្លើយតប ដល់​អ្នកបង្កើត​គំនិត​ថ្មី និង​អ្នក​ដែល​បាន​ចែករំលែក​បទពិសោធន៍ ជោគជ័យ​ក្នុង​ពិភពលោក សម្រាប់​យុវជន​ជំនាន់​ក្រោយ បាន​យកមក​អនុវត្តន៍​លើ​មុខរបរ​របស់ខ្លួន​។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ទិវា​សប្តាហ៍​សហគ្រិនភាព​ពិភពលោក​- កម្ពុជា ឆ្នាំ​២០១៩ ដែល​រៀបចំ​ធ្វើឡើង​នៅ​សណ្ឋាគារ សុខា ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ រួម​ជាមួយនឹង​ឯកឧត្តម ហេង សុខ​គង់ រដ្ឋលេខាធិការ ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម ដោយមាន​អ្នកចូលរួម​ជាង ៦០០​នាក់ ដែល​ភាគច្រើន​ជា​សិស្ស និស្សិត យុវជន និង​សហគ្រិន មកពី​ក្រុមហ៊ុន​ផ្សេងៗ និង មន្ត្រី​អ្នកមុខអ្នកការ​នៅក្នុង​ខេត្តសៀមរាប រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយចំនួន​ទៀតផង ដោយមាន​ការឧបត្ថម្ភ​ពី​មូលនិធិ ស​.​អ យូ​អិន​ឌី​ភី (UNDP) និង អង្គការ Konrad-Adenauer-Stiftung ប្រចាំ​នៅ​កម្ពុជា និង​ដៃគូ​ជាច្រើន​ទៀត ហើយ​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​ពាក់ព័ន្ធ​រួមមាន​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងពាណិជ្ជកម្ម​។​

ព័ត៌មានជាតិ ថ្មីៗ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

26/01/2023
សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

26/01/2023

​ឯកឧត្តម ហេង សុខ​គង់ រដ្ឋលេខាធិការ ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម មានប្រសាសន៍ថា អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ទូរស័ព្ទដៃ គឺជា​ជំហាន​ដំបូង​នៃ​ការឈាន​ឆ្ពោះទៅរក បច្ចេក វិទ្យា​ឌីជីថល និង​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ដែល​ក្នុង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន មាន​បំពាក់​ប្រ​ព័​ន្ឋ​បញ្ញា​សិប្ប​និមិត្ត​(AI​អេ​អាយ​) ៗ​ជា​និមិត្តរូប​ដ៏​សំខាន់​នៃ​បច្ចេកវិទ្យា​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ដែលជា​យុគសម័យ​ប្រើប្រាស់​នូ​វប្រ​ព័​ន្ឋ​បញ្ញា​សិប្ប​និមិត្ត​ដែល​បញ្ញា​សិប្ប​និមិត្ត​នេះ​បានមកពី​ទិន្នន័យ​នៃ​ការប្រើ​ប្រ​ព័​ន្ឋ​ទំនាក់ទំនង​ផ្សេងៗ​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដែល​ត្រូវបាន​រក្សាទុក​នៅក្នុង​លំហ ហើយ​គេ​ទាញយក​ទិន្នន័យ​ទាំងនោះ​យកមក​បញ្ចូល​ក្នុង​ម៉ាស៊ីន​និង​បង្កើតជា​បណ្តុំ​អង្គ​ចងចាំ​ថ្មី ដើម្បីឱ្យ​វា​ក្លាយទៅជា​បញ្ញា​សិប្ប​និមិត្ត​ដែលមាន​ភាព​ឆ្លាត​វៃ រួច​ដាក់បញ្ចូល​ទៅក្នុង​គ្រឿងយន្ត មនុស្ស​យន្ត ជាដើម​សម្រាប់​បំរើការ​ងារ​ដល់​មនុស្ស​។​

​ឯកឧត្តម ហេង សុខ​គង់ មានប្រសាសន៍​បន្ថែមថា​៖​នៅ​ឆ្នាំ​២០១០ ពេលដែល​ឧស្សាហកម្ម​ជំនា​ន់ទី​៤​ចាប់ផ្តើម នៅ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន​បានកំណត់​យក​យុ​ទ្ឋ​សាស្ត្រ​ប្រទេស​វៃឆ្លាត (Make Singapor 4.0)​ជាដើម ប៉ុន្តែ​កម្ពុជា​បាន​យក​ប្រធានបទ Digital Cambodia ដែល​នឹង​បើក​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៣ ប៉ុន្តែ​មុននឹង​ចាប់ផ្តើម​ដំណើរការ កម្ពុជា​ត្រូវការ​នូវ​ធនធានមនុស្ស​ដែលមាន​ការអភិវឌ្ឍ​និង​ប្រឹងប្រែង​កសាង​សមត្ថភាព​ខ្លួន​ដើម្បី​ដើរ​ឱ្យទាន់​ទៅនឹង​បរិ​ប័​ទ​នៃ​បដិវត្ត​ឧស្សាហកម្ម​៤,០ និង​ក៍​ដើម្បី​រក្សាបាន​លំនឹង​នូវ​មុខរបរ អាជីវកម្ម​និង​ការងារ​តាម​បណ្តា​ក្រុមហ៊ុន សហគ្រាស​ផ្សេងៗ​ក៍​ដូចជា​ខ្លួនឯង​ផ្ទាល់​ផងដែរ ចៀសវាង​នូវ​ការបាត់ បង់​ឱកាស​ការងារ បាត់​អាជីព​និង​បាត់​មុខរបរ​ឬ​ក្ស័យធន​ដោយ​មិនបាន​ត្រៀមខ្លួន​ជាមុន​នៅពេល​ឧ​ស្សហកម្ម​ជំនា​ន់ទី​៤ ជឿន លឿន​ដល់​កម្រិត​ដោយ​យើង​មិនបាន​អភិវឌ្ឍ​សមត្ថភាព​ចំណេះដឹង​ឱ្យបាន​ទាន់ពេលវេលា​។​

​សូម​រំលឹក​ខ្លី​ថា​៖​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​១ បានកើត​ឡើង​នៅ​សតវត្ស​ទី​១៨ ជា​យុគសម័យ​ប្រើប្រាស់​ថាមពល​ដោយ​ចំហាយ​ទឹក , បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​២ បានកើត​ឡើង​នៅ​អំឡុង​សតវត្ស ទី​២០ ជា​យុគសម័យ​ប្រើប្រាស់​ថាមពល​ដើរ​ដោយ​អគ្គីសនី​និង​អេ​ឡិ​ក​ត្រូ​និក រីឯ​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៣​កើតឡើង​នៅ​ដើម​សតវត្ស​ទី​២១ ដោយ​ការប្រើប្រាស់​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (​អាយ​ធី​) និង បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ បាន​កើតឡើង​នៅក្នុង​ឆ្នាំ​២០១០​ជា​យុគសម័យ​ប្រ​ព័​ន្ឋ​ឌីជីថល ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: និស្សិតបដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤វេទិកា​ទិវា​សប្តាហ៍​សហគ្រិនភាព​ពិភពលោក​- កម្ពុជា ឆ្នាំ​២០១៩សហគ្រិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បន្តធ្វើ​ការជួសជុល​ផ្លូវនិង​កែលំអ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប​

ក្រុមការងារ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បន្តធ្វើ​ការជួសជុល​ផ្លូវនិង​កែលំអ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប​

អង្គការ​កុមារ​មេគង្គ ដាក់​បង្ហាញ​ក្រមា​ខ្មែររចនា​ម៉ូត​នៅ​ប្រទេស​បារាំង ក្នុង​ខេត្តសៀមរាប​

អង្គការ​កុមារ​មេគង្គ ដាក់​បង្ហាញ​ក្រមា​ខ្មែររចនា​ម៉ូត​នៅ​ប្រទេស​បារាំង ក្នុង​ខេត្តសៀមរាប​

លេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន ខេត្ត​ហ៊ូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប​

លេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន ខេត្ត​ហ៊ូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    838 shares
    Share 335 Tweet 210
  • សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

    326 shares
    Share 130 Tweet 82
  • អ្នកទេសចរបង្ហាញការពេញចិត្ដ ចំពោះការកែលំអរសោភ័ណ្ឌភាពក្នុងក្រុងសៀមរាប ត្រៀមពិធីឆ្លងឆ្នាំសកលនាពេលខាងមុខ

    320 shares
    Share 128 Tweet 80
  • រដ្ឋបាលខេត្តសៀមរាប ចែកអំណោយដល់គ្រួសារ(ក្រ១.ក្រ២) ចាស់ជរា ជនពិការ ក្នុងឱកាសខួបកំណើត និងចម្រើនព្រះជន្ម ព្រះតេជគុណពិន សែម សិរីសុវណ្ណោ !

    254 shares
    Share 102 Tweet 64
  • អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

    181 shares
    Share 72 Tweet 45

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (450)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,962)
  • ព័ត៌មានកីឡា (39)
  • ព័ត៌មានជាតិ (4,480)
  • ព័ត៌មានជាតិទូទៅ (201)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (654)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (770)
  • សាសនា និង មនុស្សធម៌ (784)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (178)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.