Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អង្គការ​កុមារ​មេគង្គ ដាក់​បង្ហាញ​ក្រមា​ខ្មែររចនា​ម៉ូត​នៅ​ប្រទេស​បារាំង ក្នុង​ខេត្តសៀមរាប​

ដោយ Pothe Thun
18/11/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អង្គការ​កុមារ​មេគង្គ ដាក់​បង្ហាញ​ក្រមា​ខ្មែររចនា​ម៉ូត​នៅ​ប្រទេស​បារាំង ក្នុង​ខេត្តសៀមរាប​
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រមា​ខ្មែរ ដែល​បាន​រចនា​ម៉ូត​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង​ត្បាញ​ដោយ​ដៃ​ដោយ​ជនជាតិខ្មែរ ត្រូវបាន​យកមក​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​មួយ ឈ្មោះថា “Woman’s Tales” នៅ​សណ្ឋាគារ​សូ​ហ្វី​ថែ​ល​ភូ​គ្រី​ត្រា ខេត្ដ​សៀមរាប នា​រាត្រី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង ខេត្ដ​សៀមរាប បាន​លើកឡើងថា សិប្បកម្ម​តម្បាញ​ខ្មែរ មាន​ប្រវត្តិ​ជា​យូរលង់​ណាស់​មកហើយ ដែល​គេ​បាន​ស្រាវជ្រាវ​ដឹងថា បាន​កកើត​ដំបូងបង្អស់​ក្នុងសម័យ​ហ្វូណន​ក្នុង​ទឹកដី ស្ថិតក្នុង​ស្រុក​បាទី ខេត្តតាកែវ​បច្ចុប្បន្ននេះ​។​

​លោក​អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា សិប្បកម្ម​តម្បាញ ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ជីវភាព​រស់នៅ ក៏ដូចជា​វប្បធម៌​ប្រពៃណី​ខ្មែរ​។ ក្រណាត់ ក្រមា សំពត់ សូត្រ ហូល និង​ផាមួង ជា​វាយ​ន​ភណ្ឌ​ប្រពៃណី​ខ្មែរ ដែលជា​ស្នាដៃ​ដ៏​ប្រពៃ បាន​បន្សល់​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ជួយ​ថែរក្សា និង​លើកស្ទួយ​កេរ្តិ៍មរតក​ជាតិ​នេះ ឲ្យ​បាន​គង់វង្ស​ជា​រៀងរហូត​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​ជាទូទៅ​ក្រមា នៅក្នុង​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ វា​ជា​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ សម្រាប់​យកមក​គ្របដណ្ដប់ និង​ប្រើប្រាស់​ទៅតាម​ជីវភាព និង​តំបន់​នីមួយ​។ ដោយឡែក អ្នក​ខេត្តសៀមរាប តែង​និយម​ហៅ​ក្រមា ថា “​កន្សែង​” ជំនួស​វិញ​។​

​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​អង្គការ​កុមារ​មេគង្គ សមិទ្ធផល​ក្រមា​ដាក់​បង្ហាញ​នាពេលនេះ បាន​ត្បាញ​ដោយ​ដៃ នៅ​ស្រុក​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ​។ អ្នក​តម្បា​យ​ជា​ស្ត្រី​ចំនួន ១០០​នាក់ ត្រូវបាន​បណ្តុះបណ្តាល​តាំងពី​ឆ្នាំ​២០០១​។

​ប្រធាន​អង្គការ​ដដែល​នេះ បាន​បញ្ជាក់ថា ការដាក់​តាំង​បង្ហាញ​ផលិតផល​ច្នៃ​ពី​សូត្រ និង​អំបោះ​ក្នុង​ពិព័រណ៍​មួយ​នេះ មាន​គោលបំណង​ជំរុញ​ដល់​សិប្បករ​ខិតខំ​អភិវឌ្ឍ​ជំនាញ​ពួកគេ និង​ប្រើប្រាស់​វត្ថុធាតុដើម​មាន​គុណភាព និង​ដើម្បី​ចូលរួម​អភិរក្ស​ជំនាញ និង​រចនា​តម្បាញ​ខ្មែរ​ផងដែរ​។​

​សូមជម្រាបថា ពិព័រណ៍​បង្ហាញ​ក្រមា​ខ្មែរ​នេះ រៀបចំ​ដោយ អង្គការ​កុមារ​មេគង្គ និង​ក្រុមហ៊ុន​ស័​រ​វី ឌុយ មេគង្គ ដែល​បានរួម​ចំណែក​យ៉ាងសកម្ម ក្នុង​សកម្មភាព​មនុស្សធម៌ និង​ការចូលរួម​បណ្តុះបណ្តាល​កុមារ​កម្ពុជា ហើយ​បានផ្តល់​ចំណេះ​ជំនាញ​វិជ្ជាជីវៈ​តម្បាញ​សូត្រ និង​ផ្តល់​ការងារ​ដែលមាន​ស្ថានភាព​ដល់​ស្ត្រី​នៅតាម​ជនបទ​នេះ​ផងដែរ​៕

​អត្ថបទ និង រូបភាព ៖ លោក បូ សា​វី​
​កែសម្រួល​៖ សេង ផល្លី​

Tags: ក្រមាក្រមា​ខ្មែររចនា​ម៉ូត​នៅ​ប្រទេស​បារាំងអង្គការ​កុមារ​មេគង្គ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន ខេត្ត​ហ៊ូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប​

លេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន ខេត្ត​ហ៊ូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប​

ក្រសួងទេសចរណ៍​កម្ពុជា បន្ត​ស្រាវជ្រាវ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស ជាមួយ​អង្គការ​ទេសច​រណ៍​ពិភពលោក​

ក្រសួងទេសចរណ៍​កម្ពុជា បន្ត​ស្រាវជ្រាវ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស ជាមួយ​អង្គការ​ទេសច​រណ៍​ពិភពលោក​

​បុរស​ម្នាក់​ត្រូវបានគេ​ចោទថា ជា​អ្នកបង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ យ៉ាងខ្លាំង​នៅ អូស្ត្រាលី​

​បុរស​ម្នាក់​ត្រូវបានគេ​ចោទថា ជា​អ្នកបង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ យ៉ាងខ្លាំង​នៅ អូស្ត្រាលី​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.