Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍​កម្ពុជា បន្ត​ស្រាវជ្រាវ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស ជាមួយ​អង្គការ​ទេសច​រណ៍​ពិភពលោក​

ដោយ Pothe Thun
18/11/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍​កម្ពុជា បន្ត​ស្រាវជ្រាវ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស ជាមួយ​អង្គការ​ទេសច​រណ៍​ពិភពលោក​
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សិក្ខាសាលា ចាប់ពី​ថ្ងៃទី​១៨ ដល់ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅក្នុង​ខេត្តសៀមរាប ដែល​រៀបចំ​ដោយ ក្រសួងទេសចរណ៍​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ទេសចរ​ណ៍​ពិភពលោក ហៅ​កាត់​ថា UNWTO នឹង​ផ្ដោត​សំខាន់​លើ ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព ជាពិសេស​ការគាំទ្រ​ដល់​កម្ពុជា​។​

​សិក្ខាសាលា តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នៃ​បណ្តាញ​អង្គភាព​អភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​ចីរភាព ហៅ​កាត់​ថា INSTO បានរៀបចំ​បើក​ក្រោម​អធិបតីភាព ឯកឧត្តម ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ តំណាង ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ឯកឧត្តម ជូ សាន​ជុង (Zhu Shanzhong) នាយក​ប្រតិបត្តិ​អង្គការ​ទេសចរណ៍​ពិភពលោក ថ្នាក់ដឹកនាំ អង្គការ UNWTO តំណាង​ប្រទេស​នៃ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ចំនួន​១០ សាកលវិទ្យាល័យ​ជាតិ និង​អន្តរជាតិ ព្រមទាំង​អ្នកជំនាញ​អន្តរជាតិ សរុប​ប្រមាណ​២០០​នាក់​។​

​សិក្ខាសាលា​លើកទីមួយ​នេះ នឹង​ពិនិត្យ​លទ្ធភាព​ទទួលយក​គោលដៅ​ទេសចរណ៍​កម្ពុជា​មួយចំនួន ជា​សមាជិក​នៃ​បណ្តាញ​អង្គភាព​អន្តរជាតិ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព (INSTO) ដែល​នេះ​ជាការ​គាំទ្រ​ថ្មី​មួយទៀត​របស់​អង្គការ​ទេសចរណ៍​ពិភពលោក ដល់​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​កម្ពុជា​។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

01/06/2023
ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

01/06/2023

​សិក្ខាសាលា INSTO អាស៊ី​-​ប៉ាស៊ីហ្វិក​នាពេលនេះ ក៏​នឹងធ្វើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ ការស្រាវជ្រាវ​ថ្មីៗ​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​ចីរភាព នៅ​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​នឹង​ដាក់ចេញ​នូវ​គោលការណ៍​ណែនាំ និង​គោលនយោបាយ​នានា​ដល់​ប្រទេស​សមាជិក​អង្គការ​ទេសចរណ៍​ពិភពលោក សម្រាប់​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​។​

​ឯកឧត្តម ទិ​ត ចន្ថា បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​ទេសចរណ៍​ពិភពលោក និង​ប្រទេស​នានា​ទាំងអស់ ដែល​បាន​ចូលរួម​សិក្ខាសាលា​ខាងលើ ក៏ដូចជា​ការគាំទ្រ​ដល់​ការដឹកនាំ និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​។

​ឯកឧត្តម​បន្ថែមថា ក្រសួងទេសចរណ៍​តែងតែ​យកចិត្តទុកដាក់​អនុវត្ត​នូវ​គម្រូ​អភិវឌ្ឍ​នានា សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ប្រសើរ យោងតាម​គោលការណ៍​ចីរភាព និង​គ្រប់​ជ្រុងជ្រោយ​ឆ្លើយតប​នឹង​គោលនយោបាយ​អភិវឌ្ឍរ​បស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធ​ស្ត្រ​របស់​ក្រសួងទេសចរណ៍​។

​សូមជម្រាបថា អង្គសិក្ខាសាលា​អន្តរជាតិ​នេះ នឹង​ពិភាក្សា​អំពី​ការដាក់ចេញ​នូវ​រង្វាស់​ទេសចរណ៍​ប្រកបដោយ​ចីរភាព (Measurement of Sustainable Tourism -MST) ដែលជា​កម្រង​សូចនាករ វាស់វែង​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព សម្រាប់​គោលដៅ​ទេសចរណ៍​ទាំងអស់​ក្នុង​ពិភពលោក ព្រមទាំង​ពិភាក្សា​លើ​បទពិសោធន៍​នៃ​ការដាក់បញ្ចូល​នូវ​គោលការណ៍​អភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​ចីរភាព​តាមរយៈ​ការប្រើប្រាស់ និង​ការផលិត​ទៅក្នុង​គោលនយោបាយ​ជាតិ​នៃ​ប្រទេស​នានា សំដៅ​ចូលរួម​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជា​តិ​ឆ្នាំ​២០៣០​។​

​អត្ថបទ និង រូបភាព ៖ លោក បូ សា​វី​
​កែសម្រួល​៖ សេង ផល្លី​

Tags: INSTOUNWTO​ក្រសួង​ទេសចរណ៍តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នៃ​បណ្តាញ​អង្គភាព​អភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​ចីរភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​បុរស​ម្នាក់​ត្រូវបានគេ​ចោទថា ជា​អ្នកបង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ យ៉ាងខ្លាំង​នៅ អូស្ត្រាលី​

​បុរស​ម្នាក់​ត្រូវបានគេ​ចោទថា ជា​អ្នកបង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ យ៉ាងខ្លាំង​នៅ អូស្ត្រាលី​

​សហរដ្ឋអាមេរិក​ថ្កោលទោស​អំពើហិង្សា​នៅ​ហុងកុង និង​អំពាវនាវ​ឲ្យ​ចិន​ធានា ចំពោះ​សិទ្ធិសេរីភាព​ក្នុង​ទីក្រុង​នេះ​

​សហរដ្ឋអាមេរិក​ថ្កោលទោស​អំពើហិង្សា​នៅ​ហុងកុង និង​អំពាវនាវ​ឲ្យ​ចិន​ធានា ចំពោះ​សិទ្ធិសេរីភាព​ក្នុង​ទីក្រុង​នេះ​

ក្លឹប​បាល់ទាត់សៀមរាប​យូ​ណាយ​ធី​ត បាន​បង្កើតជា​ផ្លូវការក្នុង​ខេត្តសៀមរាប​

ក្លឹប​បាល់ទាត់សៀមរាប​យូ​ណាយ​ធី​ត បាន​បង្កើតជា​ផ្លូវការក្នុង​ខេត្តសៀមរាប​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    646 shares
    Share 258 Tweet 162
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    88 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,075)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,734)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (831)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.