Saturday, May 28, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

ក្លឹប​បាល់ទាត់សៀមរាប​យូ​ណាយ​ធី​ត បាន​បង្កើតជា​ផ្លូវការក្នុង​ខេត្តសៀមរាប​

ដោយ Pothe Thun
19/11/2019
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ
ក្លឹប​បាល់ទាត់សៀមរាប​យូ​ណាយ​ធី​ត បាន​បង្កើតជា​ផ្លូវការក្នុង​ខេត្តសៀមរាប​
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោក លី សេងហួរ ម្ចាស់​កីឡដ្ឋាន KDR ក្នុង​ក្រុង​សៀមរាប បានប្រកាស​បង្កើត​ក្លឹប​បាល់ទាត់​ជា​ផ្លូវការ ដែលមាន​ឈ្មោះថា សៀមរាប​យូ​ណាយ​ធី​ត (SIEM REAP UNITED FOOTBALL CLUB) ព្រមទាំង​មានការ​ចុះហត្ថលេខា​លើ​អនុស្សារណៈ​សហការគ្នា​ពាក់​ព័​ន្ឋ​ទៅនឹង​វិស័យ​កីឡា ជាមួយ​ភ្នាក់ងារ​បាល់ទាត់ Bolabros និង ក្រុមហ៊ុន​សម្ភារ​កីឡា Kaki Jersi មកពី​ប្រទេស​ម៉ាឡេស៊ី ។​

​លោក លី សេងហួរ ស្ថាបនិក​ក្លឹប​និង និង​ជា​ម្ចាស់​កីឡដ្ឋាន KDR បានឱ្យដឹងថា ៖ កីឡដ្ឋាន KDR មាន​ទីតាំង​នៅក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​លោក​បានសម្រេច​បង្កើត​ក្លឹប​បាល់ទាត់​ដ៏​ថ្មីស្រឡាង​នេះ គឺ​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍ និង កសាង​ធនធានមនុស្ស​ផ្នែក​បាល់ទាត់​របស់​កម្ពុជា ហើយ​ក្រៅពី​ការបង្កើត​ទំនាក់ទំនង​ជាមួយ​ភាគី​សំខាន់​ទាំងពីរ​ខាងលើ ក្លឹប​នេះ​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ក្នុង​ភាព​សហការ​ជា​ដៃគូ​ពី​ភាគី​ខាងលើ មាន​ទាំង​ការជួយ​ផ្គត់ផ្គង់​សម្ភារ​ដល់​ក្រុមការងារ កីឡាករ និង​កម្មវិធី​បាល់ទាត់​ទាំង​ជាតិ និង​អន្តរជាតិ​ផងដែរ ខណៈ​បច្ចុប្បន្ន​ក្លឹប​នេះ បាន​នឹង​កំពុង​រៀបចំ​ប្រកួត​ពានរង្វាន់​បាល់ទាត់​សម្រាប់​យុវជន​អាយុ​ក្រោម​១១​ឆ្នាំ និង អាយុ​ក្រោម​១៣​ឆ្នាំ ដែល​គ្រោង​នឹងធ្វើ​ឡើង នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែមករា ឆ្នាំ​២០២០ ដោយ​ស្ថិតក្នុង​គម្រោង​សហប្រតិបត្តិការ​នេះដែរ ។​

​លោក លី សេងហួរ បានឱ្យដឹង​ទៀតថា ចំពោះ​កិច្ច​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នេះ គឺជា​កិច្ចសហប្រតិបត្តិការ​ដ៍​ល្អ​មួយ ដែល​នឹង​ជួយ​ជំរុញ​ដល់​វិស័យ​កីឡា និង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​នៅ​ខេត្តសៀមរាប ឱ្យ​កាន់តែ​រឹងមាំ និង​ខ្លាំងក្លា​ឡើង ដើម្បី​ឈានទៅ​ប្រកួត​ក្នុងប្រទេស និង​ក្នុង​តំបន់ ហើយ Bolabros គឺជា​ភ្នាក់ងារ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​អន្តរជាតិ​រវាង​ប្រទេស​និង​ប្រទេស ចំណែកឯ​ក្រុមហ៊ុន Kaki Jersi វិញ គឺជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​កីឡា​ដែលមាន​គុណភាព​ខ្ពស់​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី ៕

ព័ត៌មានជាតិ ថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

27/05/2022
តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

27/05/2022

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: KDRSIEM REAP UNITED FOOTBALL CLUBបាល់ទាត់សៀមរាប​យូ​ណាយ​ធី​ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការបើកបរ​ប្រកបដោយ​សុវត្ថិភាព និង​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង នៅ​ខេត្តសៀមរាប​

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការបើកបរ​ប្រកបដោយ​សុវត្ថិភាព និង​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង នៅ​ខេត្តសៀមរាប​

ជនបរទេស​ចំនួន​២​នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​

ជនបរទេស​ចំនួន​២​នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​

​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (369)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,654)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (115)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.