Monday, July 4, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការបើកបរ​ប្រកបដោយ​សុវត្ថិភាព និង​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
19/11/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការបើកបរ​ប្រកបដោយ​សុវត្ថិភាព និង​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង នៅ​ខេត្តសៀមរាប​
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាមរយៈ​ជំនួយ​ឧបត្ថម្ភ​ថវិការ​របស់​ស្ថាប័ន APIWSA និង ក្រុមហ៊ុន​HONDA ដោយមាន​កិច្ចសហការ​ផ្ទាល់​ពី​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន សាលាខេត្ត​សៀមរាប កាកបាទក្រហមកម្ពុជា អង្គការ​ខេ​ម​សែ​ហ្វ វិទ្យុ​FM១០២ ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ​សំខាន់ៗ​នោះ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ គណៈ ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានរៀបចំ​ពិធី​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ការបើកបរ​ប្រកបដោយ​សុវត្ថិភាព និង​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង នៅ​វិទ្យាល័យ ១០​មករា ១៩៧៩ ក្រោម​អធិបតីភាព​លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​អ្នកស្រី អូ​លី​វ្យែ វាយ​ឌែ​ន តំណាង​របស់​ស្ថាប័ន APIWSA , លោក ដួង យ៉ាណា​ត តំណាង​ក្រុមហ៊ុន​HONDA និង លោក ខឹម សុផល ប្រធាន​គំរោង​សុវត្ថិភាព​ចរាចរណ៍ របស់​កាកបាទក្រហម​កម្ពុជា និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សាបច្ចេកទេស​អង្គការ CAMSAFE , ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត , អាជ្ញាធរ​មូលដ្ឋាន ,​លោកគ្រូ​អ្នកគ្រូ សិស្ស និស្សិត យុវជន អ្នកស្ម័គ្រចិត្ត និង​វិស័យ​ឯកជន ប្រមាណ​ចំនួន​៣០០​នាក់ ។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា​៖ គ្រោះថ្នាក់​ចរាចរណ៍ បាន​បង្ក​ឲ្យ​មានការ​ខាតបង់​ទ្រព្យសម្បត្ដិ អាយុជីវិត​មនុស្ស និង​បន្សល់ទុក​នូវ​បញ្ហា​ពិការភាព កុមារកំព្រា ស្ដ្រី​មេម៉ាយ ចាស់​ឥត​ទីពឹង និង​បញ្ហា​សង្គម​ផ្សេងៗ​មួយចំនួនទៀត បើទោះបីជា​បញ្ហា​ទាំងអស់នេះ បង្កឡើង​ដោយ​បុគ្គល​ម្នាក់ ឬ​មនុស្ស​មួយក្រុម​ក៏ពិតមែន ប៉ុន្តែ​វា​ជា​ភារកិច្ច​ទទួលខុសត្រូវ​រួម​របស់​យើងទាំងអស់គ្នា ។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

03/07/2022
ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

03/07/2022

​លោក ពិន ប្រាកដ មានប្រសាសន៍​បន្ថែមថា ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត និង អាជ្ញាធរខេត្ត សូម​អំពាវនាវ​ដល់​សិស្សានុសិស្ស យុវជន បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេ​ត្ដា​ចូលរួមចំណែក​តាមរយៈ​ការ​អនុវត្ដ​ជាក់ស្ដែង​លើ​ការប្រើប្រាស់​មួកសុវត្ថិភាព​ក្នុងពេល​បើកបរ និង​ធ្វើដំណើរ​តាម​ម៉ូតូ​និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ជាប្រចាំ ជាពិសេស​គឺ​ការ​ដាស់តឿន​រំលឹក​ក្រុមគ្រួសារ កូនចៅ មិត្ត​ភ័ក្ត្រ ដែល​មិនទាន់​យល់ដឹង ចេះ​ច្បាប់ ឱ្យ​ពួកគាត់​បាន​យល់ដឹង​កាន់តែច្បាស់​ពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​ផ្លូវថ្នល់ និង​ជំរុញឱ្យមាន​គោរព​ច្បាប់​ចរាចរណ៍​នៅ​គ្រប់ពេល​ធ្វើដំណើរ​តាម​យានយន្ត ដែល​ទាំងអស់នេះ សុ​ទ្ឋ​តែ​ជា​កត្តា​អាចជួយ​ឱ្យ​ចៀស​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​បាន ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ទាំងអស់គ្នា ។​

​លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា​៖​សុវត្ថិភាព​ចរាចរណ៍ គឺជា​បញ្ហា​សុខភាព​សាធារណៈ និង​ការងារ​អភិវឌ្ឍន៍​ដ៏​ចំបង ដែល​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​បន្ទាន់ ព្រោះ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ពិភពលោក នៅតែមាន​ចំនួន​ខ្ពស់ និង​បន្ដ​កើនឡើង​យ៉ាងខ្លាំង ដែលមាន​ចំនួន​ប្រមាណ ១,៣៥​លាន​នាក់​ជា​រៀងរាល់ឆ្នាំ ដូច្នេះ តាម រយៈ​នៃ​ការបើក​វគ្គ​បណ្ដុះបណ្ដាល​នាពេលនេះ គឺជា​កិច្ច​គាំទ្រ​ដល់​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​សកម្មភាព​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ២០១១- ២០២០ សំដៅ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​ក្នុងប្រទេស​កម្ពុជា ។​

​លោកជំទាវ មឹន មាណវី មានប្រសាសន៍​បន្ថែមថា កម្មវិធី​នៃ​គម្រោង​នេះ ថា​គឺ​ពិតជា​ឆ្លើយតប​នឹង​កាលៈទេសៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ពុះពារ​យ៉ាងសកម្ម​ទប់ស្កាត់​លុបបំបាត់​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បច្ចុប្បន្ន​កំពុងស្ថិត​នៅក្នុង​ក្តីបារម្ភ​នៅឡើយ ដូច្នេះ​សូម​ផ្តាំផ្ញើ​ដល់​យុវជន ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​ប្រទេសជាតិ ត្រូវ​ធ្វើជា​គំរូ​ក្នុង​ការគោរព​ច្បាប់​របស់​ប្រទេសជាតិ​យើង ដែល​ផ្តើម​ពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ចាប់ពីពេលនេះ​ទៅ ព្រោះថា​សកម្មភាព​របស់​យើង​ក្នុង​គោរព និង​អនុវត្ត​ច្បាប់​គឺ​បានបង្ហាញ​យ៉ាងច្បាស់​អំពី​ឥរិយាបថ និង​ស្មារតី​ទទួលខុសត្រូវ​យ៉ាង​ជាក់ស្តែង​។​

​គួររំលឹកថា នៅក្នុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៩​នេះ គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន ៩៨៨​លើក​នៅលើ​ដងផ្លូវ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ដែល​បណ្តាលឱ្យមាន​អ្នកស្លាប់​ចំនួន ៤៨៨​នាក់ និង​របួស​ចំនួន​១,៤៩៤​នាក់ ក្នុងនោះ​ខេត្តសៀមរាប ស្លាប់​ចំនួន​៣៧ នាក់ ហើយ​មូល​ហេតុដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​នៅតែ​បណ្តាល មក​អំពី​បើកបរ​ល្មើស​ល្បឿន​កំណត់ ៣៣​ភាគរយ , ការមិន​គោរព​សិទ្ធ​អទិភាព ២៧​ភាគរយ , ការមិន​ប្រកាន់​ស្តាំ ១៣​ភាគរយ , ការ វ៉ា​ជែង ១០​ភាគរយ , ការបត់ ភាគរយ , ស្រវឹង ៤​ភាគរយ , កត្តា យាន យន្ត ៣​ភាគរយ , និង​ងងុយ​១​ភាគរយ ។​

​បើ​ប្រៀបធៀប​នឹង​ឆមាស​ទី​៣ ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ចំនួន ៣២​ភាគរយ ដែល​ក្នុងចំណោម​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ៨០​ភាគរយ គឺជា​អ្នកបើកបរ​ម៉ូតូ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ការបើកបរ​ប្រកបដោយ​សុវត្ថិភាពបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹងសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនបរទេស​ចំនួន​២​នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​

ជនបរទេស​ចំនួន​២​នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​

​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

​សាស្ត្រាចារ្យ​អាមេរិក​ម្នាក់ «​រង​ការចោទប្រកាន់​ពីបទ​លាងលុយកខ្វក់​» ដែល​លួច​ពី​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​

​សាស្ត្រាចារ្យ​អាមេរិក​ម្នាក់ «​រង​ការចោទប្រកាន់​ពីបទ​លាងលុយកខ្វក់​» ដែល​លួច​ពី​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    208 shares
    Share 83 Tweet 52
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (569)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (736)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.