Thursday, May 26, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន ខេត្ត​ហ៊ូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
18/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន ខេត្ត​ហ៊ូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប​
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ទូ ជា​ហាវ (Du Jia Hao) សមាជិក​គណៈកម្មាធិកា​រម​ជ្ឈឹ​ម​បក្ស និង​ជា​លេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុ​ម្មុយ និ​ស្ត​ចិន ខេត្ត​ហ៊ូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ដឹកនាំ​ប្រតិភូ​ជាច្រើនរូប មក​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប ក្នុង រយ​:​ពេល​២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ ដើម្បី​លើកកម្ពស់​នូវ​កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋបាល​ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ការអភិវឌ្ឍ​និង​ការទំនាក់ទំនង រវាង​ខេត្ត​យើង​ទាំងពីរ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត នូវ​ចំណងមិត្តភាព នឹង​កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​នឹង​ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ខេត្ត​ហ៊ូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ខេត្តសៀមរាប​នាពេលនេះ ត្រូវ​បានទទួល​ការស្វាគមន៍​យ៉ាង​រាក់ទាក់ និង កក់ក្ដៅ​ពី​សំណាក់​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាល ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាល រង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត និង មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្ត​ជាច្រើនរូប​ទៀត ។​

​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​ខេត្ត​ហ៊ូ​ណាន ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ៖ រដ្ឋបាល​ខេត្តសៀមរាប និង ខេត្ត​ហ៊ូ​ណាន បាន​ពង្រឹង​នូវ​ការទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ជា​យូរណាស់​មកហើយ ជាពិសេស គឺ​ការផ្លាស់ប្តូរ​វប្បធម៌ ទំនាក់ទំនង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ការបង្កើត​ឱកាស​វិនិយោគ​នូវ​ទីផ្សារការងារ ដើម្បី​ផលប្រយោជន៍ រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​នេះ ឲ្យ​កាន់តែ​ជិតស្និទ្ធ​ទាំង​ផ្នែក​នយោបាយ និង ការទូត ជាពិសេស​នៅក្នុង​ឱកាស​នៃ​កិច្ច​ជំនួប​នេះ គឺ​ពិតជា​បានផ្តល់​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត គឺ​បានមកពី​លទ្ធផល​ជា​ផ្លែផ្កា ដែល​ថ្នាក់ដឹកនាំ​កំពូលៗ នៃ​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​កន្លងមក និង​ឈានដល់​ចំណុចកំពូល​ក្នុងការ​រឹតចំណង​សាមគ្គីភាព និង​ពង្រឹងពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ “​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ វិថី​សូត្រ​” ក្នុង​ការបន្ត​ពង្រឹង​និង​ពង្រីក​ឥតឈប់ឈរ​នូវ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​ប្រជាមានិត​ចិន ឲ្យ​កានតែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​។​

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​ឯកឧត្តម ទូ ជា​ហាវ (Du Jia Hao) សមាជិក​គណៈកម្មាធិកា​រម​ជ្ឈឹ​ម​បក្ស និង​ជា​លេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុ​ម្មុយ និ​ស្ត​ចិន ខេត្ត​ហ៊ូ​ណាន បាន​មានប្រសាសន៍ថា​៖ ខេត្តសៀមរាប គឺជា​ខេត្ត​មួយ​ដែល​ប្រកបទៅដោយ​សក្តានុពល​សេដ្ឋកិច្ច​ផ្នែក​ទេសចរណ៍ និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត មានការ​រីកចម្រើន​គួរ​ឲ្យ​សម្គាល់​ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ការទំនាក់ទំនង​ប្រទេស​យើង​ទាំងពីរ​កម្ពុជា​និង​ចិន មាន​ប្រវត្តិ​ទំនាក់ទំនង និង​សាមគ្គី​ភាពជា​ភាត​រៈ​ជា​ប្រវត្តិសាស្ត្រ​មាន​តាំងពី​យូរណាស់​មកហើយ ដែល​ប្រទេស​យើង​ទាំងពីរ​ជា​ប្រទេសជិតខាង និង​ជា​បងប្អូន​ល្អ​នឹង​គ្នា​ទៀតផង ។​

​ឯកឧត្តម ទូ ជា​ហាវ បាន​សម្ដែង​នូវ​ការកោតសរសើរ​ពី​ភាព​រីក ចម្រើន​លូតលាស់​ជឿនលឿន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ដែល​បានធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ប្រជាជន​កម្ពុជា​កើនឡើង​ពីមួយ​ឆ្នាំទៅ​ឆ្នាំ ។​

​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប ឯកឧត្តម ទូ ជា​ហាវ និង ប្រតិភូ បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​ក្នុង​ខេត្ត រួមមាន​៖ ប្រាសាទអង្គរវត្ត , ប្រាសាទបាយ័ន និង ប្រាសាទ តា​ព្រហ្ម ដែលជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ដ៏​អស្ចារ្យ ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​ឲ្យ​មនុស្ស​នៅក្នុង​ពិភពលោក បានឃើញ​បាន​ស្គាល់​ពី​អរិយធម៌ និង វប្បធម៌​ខ្មែរ​ដ៏​រុង​រឿងនេះ ៕

 

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: Du Jia Hao)បក្សកុម្មុយនិស្ត​ចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍​កម្ពុជា បន្ត​ស្រាវជ្រាវ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស ជាមួយ​អង្គការ​ទេសច​រណ៍​ពិភពលោក​

ក្រសួងទេសចរណ៍​កម្ពុជា បន្ត​ស្រាវជ្រាវ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស ជាមួយ​អង្គការ​ទេសច​រណ៍​ពិភពលោក​

​បុរស​ម្នាក់​ត្រូវបានគេ​ចោទថា ជា​អ្នកបង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ យ៉ាងខ្លាំង​នៅ អូស្ត្រាលី​

​បុរស​ម្នាក់​ត្រូវបានគេ​ចោទថា ជា​អ្នកបង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ យ៉ាងខ្លាំង​នៅ អូស្ត្រាលី​

​សហរដ្ឋអាមេរិក​ថ្កោលទោស​អំពើហិង្សា​នៅ​ហុងកុង និង​អំពាវនាវ​ឲ្យ​ចិន​ធានា ចំពោះ​សិទ្ធិសេរីភាព​ក្នុង​ទីក្រុង​នេះ​

​សហរដ្ឋអាមេរិក​ថ្កោលទោស​អំពើហិង្សា​នៅ​ហុងកុង និង​អំពាវនាវ​ឲ្យ​ចិន​ធានា ចំពោះ​សិទ្ធិសេរីភាព​ក្នុង​ទីក្រុង​នេះ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.