វិស័យកម្មសិទ្ធិបញ្ញាដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផុសគំនិតនៃការបង្កើតថ្មី និងលើកទឹកចិត្តដល់ការប្រកួតប្រជែងក្នុងការប្រកបរបរនានា
បច្ចុប្បន្នវិស័យកម្មសិទ្ធិបញ្ញាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់បំផុសគំនិតនៃការបង្កើតថ្មី ហើយក៏ជាការលើកទឹកចិត្តសម្រាប់ការប្រកួតប្រជែងក្នុងការប្រកបរបរនានានៅក្នុងសង្គមទំនើបនេះ។ លើសពីនេះទៅទៀត ចំពោះអ្នកដែលបង្កើតថ្មី កម្មសិទ្ធិបញ្ញា ក៏ជាផ្នែកមួយដែលបង្កើតចំណូលអកម្ម យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅពេលដែលកម្មសិទ្ធិបញ្ញានៃផលិតផល ឬសេវាកម្មនោះ ត្រូវបានទទួលស្គាល់ ពេញនិយម និងត្រូវបានការពារដោយច្បាប់ ព្រោះថាម៉ាក និង ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាអ្វីដែលអ្នករកទទួលទានចំពោះផលិតផលនានានៅក្នុងសហគមន៍ ឬនៅក្នុងតំបន់ណាមួយដែលមានសក្តានុពលសម្រាប់ផលិតផលនោះ កំពុងព្យាយាមបង្កើតឲ្យមានចំពោះមុខទំនិញក្នុងសហគមន៍ ឬក្នុងតំបន់របស់ខ្លួន។ នេះបើតាមការបង្ហាញពីលោក ...