Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

វិស័យកម្មសិទ្ធិបញ្ញាដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផុសគំនិតនៃការបង្កើតថ្មី និងលើកទឹកចិត្តដល់ការប្រកួតប្រជែងក្នុងការប្រកបរបរនានា

ដោយ Pothe Thun
26/02/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បច្ចុប្បន្នវិស័យកម្មសិទ្ធិបញ្ញាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់បំផុសគំនិតនៃការបង្កើតថ្មី ហើយក៏ជាការលើកទឹកចិត្តសម្រាប់ការប្រកួតប្រជែងក្នុងការប្រកបរបរនានានៅក្នុងសង្គមទំនើបនេះ។ លើសពីនេះទៅទៀត ចំពោះអ្នកដែលបង្កើតថ្មី កម្មសិទ្ធិបញ្ញា ក៏ជាផ្នែកមួយដែលបង្កើតចំណូលអកម្ម យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅពេលដែលកម្មសិទ្ធិបញ្ញានៃផលិតផល ឬសេវាកម្មនោះ ត្រូវបានទទួលស្គាល់ ពេញនិយម និងត្រូវបានការពារដោយច្បាប់ ព្រោះថាម៉ាក និង ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាអ្វីដែលអ្នករកទទួលទានចំពោះផលិតផលនានានៅក្នុងសហគមន៍ ឬនៅក្នុងតំបន់ណាមួយដែលមានសក្តានុពលសម្រាប់ផលិតផលនោះ កំពុងព្យាយាមបង្កើតឲ្យមានចំពោះមុខទំនិញក្នុងសហគមន៍ ឬក្នុងតំបន់របស់ខ្លួន។ នេះបើតាមការបង្ហាញពីលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក្នុងឱកាសបើកសិក្ខាសាលា ស្តីពី “នីតិវិធីនៃការចុះបញ្ជីម៉ាក និងទស្សនទាននៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងអត្ថប្រយោជន៍នៃកិច្ចការពារលើម៉ាកសម្គាល់ភូមិសាស្ត្រ” នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោកអភិបាលរងខេត្តសៀមរាប បញ្ជាក់ទៀតថា នៅក្នុងខេត្តសៀមរាបយើងនេះ ក៏មានមុខទំនិញ ឬផលិតផលនៅក្នុងតំបន់មួយចំនួន គឺជាមុខទំនិញ ឬផលិតផលដែលមានគុណភាព អាចយកទៅប្រកួតប្រជែងជាមួយផលិតផល ឬមុខទំនិញក្នុងស្រុក ឬអាចឈានទៅដល់ការប្រកួតប្រជែងក្រៅស្រុកផង។ ប៉ុន្តែការយល់ដឹងឲ្យច្បាស់អំពីម៉ាក និង ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ព្រមទាំងនីតិវិធីនៃការចុះបញ្ជីជាក់ស្តែង គឺនៅតែមិនទាន់មានភាពច្បាស់លាស់ និងទូលំទូលាយនៅឡើយទេ ហេតុនេះសិក្ខាសាលានាថ្ងៃនេះ នឹងផ្តល់ជាប្រយោជន៍យ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបយើង បានយល់ដឹងអំពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ឬដោយផ្តោតជាពិសេសចំពោះ ម៉ាក និង ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នេះ នៅពេលនោះពួកគាត់នឹងព្យាយាមធ្វើឲ្យផលិតផល ឬមុខទំនិញរបស់ពួកគាត់ នឹងកាន់តែមានគុណភាពតាមស្តង់ដារ ដើម្បីយកទៅធ្វើការចុះបញ្ជីការពារ ក្នុងគោលបំណងធ្វើឲ្យផលិតផលនៅក្នុងតំបន់របស់ពួកគាត់ ត្រូវបានគេទទួលស្គាល់ មានការការពារដោយច្បាប់ ហើយនិងកើនតម្លៃ ព្រមទាំងមានភាពល្បីល្បាញ ដូចផលិតផល ឬមុខទំនិញនៅក្នុងខេត្តដទៃទៀតដែរ។

លោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានឲ្យដឹងថា នៅក្នុងប្រទេសជឿនលឿន វិស័យកម្មសិទ្ធិបញ្ញា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចរបស់ប្រទេស ព្រោះថានៅពេលដែលកម្មសិទ្ធិបញ្ញាមានការពេញនិយម និងត្រូវបានការពារដោយច្បាប់ ពេលនោះគំនិតនៃការបង្កើតថ្មី និងការប្រកួតប្រជែងក្នុងការប្រកបរបរនានានៅក្នុងសង្គមទំនើបទាំងនោះ ក៏កាន់តែមានភាពសកម្មផងដែរ។ ជាក់ស្តែងការរីកចម្រើនក្នុងវិស័យកម្មសិទ្ធិបញ្ញា និងការរីកដុះដាលនៃអាជីវកម្មខ្នាតតូច ខ្នាតធំ និងខ្នាតមធ្យមនៅកម្ពុជា គឺជាផ្នែកមួយដែលធ្វើឲ្យប្រទេសកម្ពុជាអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦,៥ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត ,ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កម្មសិទ្ធិបញ្ញាគំនិតនៃការបង្កើតថ្មីនីតិវិធីនៃការចុះបញ្ជីម៉ាក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង

រដ្ឋបាលខេត្តសៀមរាបបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប អង្គរ បង្ហាញថា ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប មានបញ្ហាប្រឈមធំៗចំនួន២ ខណៈមន្ត្រីរដ្ឋាភិបាលសន្យាជួយសម្រួលដោះស្រាយ

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប អង្គរ បង្ហាញថា ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប មានបញ្ហាប្រឈមធំៗចំនួន២ ខណៈមន្ត្រីរដ្ឋាភិបាលសន្យាជួយសម្រួលដោះស្រាយ

មន្ទីរកសិកម្មខេត្តសៀមរាបបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តថវិកាកម្មវិធី និងរៀបចំផែនការសកម្មភាព(P3&P4) ឆ្នាំ២០២១

មន្ទីរកសិកម្មខេត្តសៀមរាបបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តថវិកាកម្មវិធី និងរៀបចំផែនការសកម្មភាព(P3&P4) ឆ្នាំ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63305 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.