Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរកសិកម្មខេត្តសៀមរាបបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តថវិកាកម្មវិធី និងរៀបចំផែនការសកម្មភាព(P3&P4) ឆ្នាំ២០២១

ដោយ Pothe Thun
26/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តសៀមរាបបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តថវិកាកម្មវិធី និងរៀបចំផែនការសកម្មភាព(P3&P4) ឆ្នាំ២០២១
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តថវិកាកម្មវិធី និងរៀបចំផែនការសកម្មភាព(P3&P4) ឆ្នាំ២០២១ ដើម្បីធ្វើការផ្សព្វផ្សាយផែនការថវិកាកម្មវិធីឆ្នាំ២០២១ រៀបចំការអនុវត្តអោយទាន់ពេលវេលា ការទទួលបានការយល់ដឹងក្នុងការប្រែប្រួលនីតិវិធីនៃការទូរទាត់សម្រាប់ឆ្នាំ២០២១ និងការរៀបចំកែសម្រួលនូវផែនការសកម្មភាពសូចនាករឲ្យបានសមស្របតាមទំហំថវិកា។

ថ្លែងបូកសរុបនិងបិទអង្គសិក្ខាសាលា លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត មានប្រសាសន៍ថា ការអនុវត្តនូវថវិកាកម្មវិធី គឺតម្រូវឱយការលើកផែនការឱ្យស្របទៅនឹងកញ្ចប់ថវិកាដែលក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឬក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលធ្វើវិភាជផ្តល់មកឱ្យអង្គភាពមន្ទីរនៅថ្នាក់ក្រោមជាតិ។ លោកក៏ជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យជំនាញចំណុះឱ្យយកចិត្តទុកដាក់រៀបចំពិនិត្យឡើងវិញនូវផែនការដែលនឹងយកមកអនុវត្តក្នុងឆ្នាំ២០២១ ដែលជាផែនការ៣ឆ្នាំរំកិលរបស់មន្ទីរក៍ដូចជាផែនការរបស់ខេត្តដែរ ពោលគឺសកម្មភាពយកមកអនុវត្តសម្រាប់ឆ្នាំ២០២១ ជាការដកចេញពីផែនការ៣ឆ្នាំរំកិល ក្នុងនោះមុននឹងអនុវត្តក៍ត្រូវពិនិត្យឱ្យបានច្បាស់ត្រូវមានទំនាក់ទំនងល្អ និងសហការផ្តល់ព័ត៌មានគ្នាជាមួយថ្នាក់ក្រោមជាតិ(ក្រុងស្រុក) លើសពីនេះយកចិត្តទុកដាក់ចាត់ចែងប្រើប្រាស់ថវិកាឱ្យបានសមស្របតាមនិតិវិធី និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់កញ្ចប់ថវិកាឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍ណែនាំដូចជា ការងារបណ្តុះបណ្តាល ការងារប្រជុំផ្សេងៗជាដើម និងចំពោះថវិកាសម្រាប់មន្ត្រីចុះបេសកកម្ម ក៍ត្រូវពិនិត្យពីទំហំការងារ សន្សំសំចៃ កាត់បន្ថយការចំណាយ ឱ្យសមស្របតែការ អនុវត្តមានប្រសិទ្ឋភាព។

លោក ទា គឹមសុទ្ឋ បន្ថែមថា ថវិកាកម្មវិធីរមែងមានការប្រែប្រួលជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំ ហេតុនេះទាមទារមន្ត្រីដែលទទួលអនុវត្ត ត្រូវមានទំនាក់ទំនង សម្របសម្រួលគ្នាចៀសវាងកើតឡើងនូវបញ្ហា ធ្វើយ៉ាងណាឱ្យឆ្លើយតបទៅនឹងលទ្ឋផលរំពឹងទុកក្នុងផែនការ បើជួបបញ្ហាប្រឈមត្រូវរួមពិភាក្សាគ្នា រួមគ្នាដោះស្រាយ ប្រកបដោយការទទួលខុសត្រូវ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបជូនថា ថវិកាកម្មវិធី Program Budgeting គឺជាផ្នែកដ៏សំខាន់មួយនៃកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាការរៀបចំថវិកាដោយផ្នែកលើកម្មវិធីច្បាស់លាស់នូវធាតុចូលជាចំណាយចរន្ត និងចំណាយមូលធនសម្រាប់អនុវត្តចង្កោមសកម្មភាព ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួង និងវាត្រូវមានសូចនាករសមិទ្ធិកម្មសម្រាប់យន្តការតាមដាន ត្រួតពិនិត្យ វាយតម្លៃ វាស់វែង ធ្វើរបាយការណ៍លទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយទៅតាមកម្មវិធីនីមួយៗ៕

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: មន្ទីរ​កសិក​ម្ម​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់២គ្រឿង ក្នុងស្រុកជីក្រែង បណ្ដាលស្លាប់ម្នាក់ និងរងរបួស៣នាក់

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់២គ្រឿង ក្នុងស្រុកជីក្រែង បណ្ដាលស្លាប់ម្នាក់ និងរងរបួស៣នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.