Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

ដោយ Pothe Thun
26/02/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមមន្ទីរបញ្ចកោណបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីអាមេរីក លោក ចូ បៃដិន (ពេលវេលានៅវ៉ាស៊ីនតោន) បានបញ្ជាយោធាអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាស ទៅលើមូលដ្ឋានជាច្រើនកន្លែង របស់ក្រុមសកម្មប្រយុទ្ធស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ នេះ ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃើប៊ី (John Kirby) បានគូសបញ្ជាក់ថា «ដោយមានបទបញ្ជាពីលោកប្រធានាធិបតី ចូ បៃដិន យោធាអាមេរិកនៅល្ងាចថ្ងៃព្រហស្បតិ៍មុននេះបន្តិច បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋាន និងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ដែលត្រូវបានប្រើប្រាស់ដោយ ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ នៅឯភាគខាងកើតប្រទេសស៊ីរី»។ការវាយប្រហារនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការវាយប្រហាដោយគ្រាប់រ៉ុក្កែត ប្រឆាំងនឹងយោធាអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី១៥ ខែកុម្ភៈ។
លោក John Kirby បានបន្ថែមទៀតថា លោក ចូ បៃដិន នឹងបន្តធ្វើសកម្មភាពនានា ដើម្បីការពារយោធាអាមេរិក និងក្រុមកម្លាំងចម្រុះអន្តរជាតិ។

គួរបញ្ជាក់ថា បើតាមលោក John Kirby ការវាយប្រហារតាមផ្លូវការអាកាសខាងលើ បានកម្ទេចមូលដ្ឋានជាច្រើននៅតាមបណ្ដោយព្រំដែន ដែលត្រូវបានប្រើប្រាស់ដោយ ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ក្នុងនោះរួមមានដូចជាក្រុមសកម្មប្រយុទ្ធ កាតាអ៊ីប ហេសបូលឡាហ៍ (Kata’ib Hezbollah ឬ KH) និង កាតាអ៊ីប សាយយីដ អាល់ ស៊ូហាដា (Kata’ib Sayyid al-Shuhada ឬ KSS) ជាដើម។ ខណៈពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយ អំពីទំហំនៃការបំផ្លិចបំផ្លាញ ឬអ្នកស្លាប់ និងរបួសនៅឡើយទេ ប៉ុន្តែការវាយប្រហារតាមផ្លូវអាកាសខាងលើ ហាក់ដូចជាបានកំណត់ជាមុននៃទំហំខូចខាត ដោយមិនចង់ឱ្យវាផ្ទុះទៅជាជម្លោះធំណាមួយ ខណៈរដ្ឋបាលលោក ចូ បៃដិន និងអ៊ីរ៉ង់កំពុងស្ថិតនៅក្នុងដំណាក់កាលពិចារណា ក្នុងការត្រលប់ចូលទៅកាន់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់២គ្រឿង ក្នុងស្រុកជីក្រែង បណ្ដាលស្លាប់ម្នាក់ និងរងរបួស៣នាក់

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់២គ្រឿង ក្នុងស្រុកជីក្រែង បណ្ដាលស្លាប់ម្នាក់ និងរងរបួស៣នាក់

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បញ្ចុះបឋមសិលា កសាងអគារពុទ្ធិកសិក្សាវត្តរាជបូណ៌ ក្រុងសៀមរាប

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បញ្ចុះបឋមសិលា កសាងអគារពុទ្ធិកសិក្សាវត្តរាជបូណ៌ ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.