Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បញ្ចុះបឋមសិលា កសាងអគារពុទ្ធិកសិក្សាវត្តរាជបូណ៌ ក្រុងសៀមរាប

ដោយ Pothe Thun
01/03/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បញ្ចុះបឋមសិលា កសាងអគារពុទ្ធិកសិក្សាវត្តរាជបូណ៌ ក្រុងសៀមរាប
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រោមព្រះទ័យផ្តួចផ្តើម នៃព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ បានរៀបចំពីធីបញ្ចុះបឋមសិលា កសាងអគារពុទ្ធិកសិក្សារាជបូណ៌ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ក្រោមការឧបត្ថម្ភដោយទឹកចិត្តសទ្ធាជ្រះថ្លា របស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល នៃធនាគារជាតិ នៃកម្ពជា និងលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងមានការចូលរួមផងដែរ ពីសំណាក់សប្បុរសជន មកពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទូទាំងប្រទេស។

ការប្រព្រឹត្តិទៅនៃពិធីនេះ ស្ថិតក្រោមមហាកិត្តិយសនៃការនិមន្តចូលរួមជាព្រះអធិបតិភាព នៃសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះអគ្គារធិការរងពុទ្ធិកសិក្សាជាតិ និងជាព្រះមេគណរាជធានីភ្នំពេញ និងមានវត្តមានផងដែរ ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ ប្រជាពុទ្ធបរិស័ទ ហើយអ្វីដែលជាការកត់សម្គាល់នោះ គឺ ការប្រព្រឹត្តិទៅនៃពិធីនេះ ត្រូវបានស្ថិតក្នុងស្ថានភាពនៃការគោរពតាមវិធានសុវត្ថិភាព ការពារ ទប់ស្កាត់ការឆ្លងជម្ងីកូវីដ-១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល។

មានអំណរជាភិយ្យោភាពក្នុងឱកាសនោះ ព្រះមហាវិមលធម្ម ពិន សែម មានថេរដីការថា៖ អ្វីដែលកើតមានក្នុងថ្ងៃនេះ គឺជាការមកដល់នូវសេចក្តីព្យាយាមក្នុងព្រះទ័យរបស់ព្រះអង្គជាយូរមកហើយ។ សេចក្តីជ្រះថ្លានៃញ៉ោមញាតិ ដែលបានមូលមតិគ្នា ក្រោមការម្រមូលកៀរគ ដោយមហាកុសលនៃឯកឧត្តម ជា ចាន់តូ និងលោកជំទាវ គឺជាបច្ច័យនៃការបង្កើតបញ្ញា ដើម្បីកសាងថ្នាលបណ្តុះធនធានព្រះសង្ឃ ទ្រទ្រង់វិស័យព្រះពុទ្ធសាសនា យូរអង្វែងតទៅ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សាលាពុទ្ធករាជបូណ៌ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ដោយយកុដិព្រះសង្ឃ និងឧបដ្ឋានសាលាជាថ្នាក់រៀន។ លុះដល់ឆ្នាំ១៩៩៥ ទើបកសាងបានជាអគារពុទ្ធិកសិក្សា១ខ្នង ដែលត្រូវបានប្រើប្រាស់រហូតដល់បច្ចុប្បន្ន និងបានបង្កើនកម្រឹតថ្នាក់ជា ពុទ្ធិកវិទ្យាល័យ។

ព្រះមហាវិមលធម្ម បញ្ជាក់ថា៖ ការសិក្សារៀនសូត្រក្នុងព្រះពុទ្ធសាសនា បង្ហាញនូវ បញ្ញា ជាធនធានដ៏ប្រសើរសម្រាប់មនុស្សជាតិលើសាកលលោក។ ព្រះពុទ្ធសាសនា បានបង្រៀនទូន្មានដល់បរិស័ទទូទៅ ឲ្យបំបាត់នូវសេចក្តីល្ងង់ខ្លៅ ព្រោះវាជាសត្រូវ និងផ្ដល់ទុក្ខទោសដល់មនុស្សគ្រប់ៗរូប។ សត្វទាំងឡាយណា សាបសូន្យបាត់បញ្ញាដ៏ប្រសើរហើយនោះ សត្វទាំងឡាយនោះ រមែងរស់នៅជាមួយទុក្ខ ប្រកបដោយក្តីថ្នាំងថ្នាក់ ចង្អៀតចង្អល់ ក្តៅក្រហាយក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយចាកលោកនេះទៅ ប្រាកដជាទៅកាន់ទុក្ខគតិភព។

សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន មានថេរដីកាថា៖ ស្ថិតនៅលើកំពូលនៃទីតាំងសន្តិភាព ដែលមានសម្តេចតេជោជាស្ថាបនិក ទើបប្រាកដជាបានមើលឃើញនូវដំណើរអភិវឌ្ឍប្រទេសជាតិ ដោយការចាកចេញពីចំណុចសូន្យនៃរបបប្រល័យពូជសាសន៍ ។ ការរស់ឡើងវិញនៃប្រជាជាតិកម្ពុជា ដែលមកទល់ពេលនេះ វិស័យអាណាចក្រ និងវិស័យពុទ្ធិចក្រ ត្រូវបានដើរទន្ទឹមគ្នា ជះឥទ្ធិពលឲ្យគ្នាទៅវិញទៅមក ដោយមិនអាចខ្វះវិស័យណាមួយបាននោះឡើយ សម្រាប់សង្គមកម្ពុជា។

ដូចគ្នាដែរ ការរីកចម្រើនខាងលោកសម្ភារ វិទ្យាសាស្រ្ត តែបើពុំមានការរីកចម្រើនខាងមនសិកា បញ្ញា ស្មារតី និងវិចារណញ្ញាណទេនោះ វានឹងបង្កឲ្យលោកនេះ មានមហន្តរាយជាមិនខាននោះឡើយ។ ការសិក្សាបង្កើតបញ្ញា គឺដើម្បីទាញយកប្រយោជន៍ ដែលកើតចេញពីការមិនប្រមាថ ដែលទាំងនោះគឺជាជ្រុងមួយក្នុងការជួយដល់សហគមន៍ និងប្រទេសជាតិទាំងមូល។

នៅក្នុងភាពជាប្រាកដ ព្រះរាជាណាចក្រកម្ពុជា ដែលបានតម្កល់ទុក ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងដោយប្រកាន់គិតថា ការមិនប្រមាថគឺជាបញ្ញា បាននាំមកនូវការប្រុងប្រយ័ត្ន ដែលជាចំណែកនៃប្រសិទ្ធភាព ទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខនៃរាជរដ្ឋាភិបាល និងការដាក់ចេញនូវវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ងិន គឹមឡេង និងលោក ស៊ាន សុផាត

Tags: អគារពុទ្ធិកសិក្សាវត្តរាជបូណ៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកស្ម័គ្រចិត្ដជាង៣ពាន់នាក់ ក្នុងខេត្តសៀមរាប ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩

អ្នកស្ម័គ្រចិត្ដជាង៣ពាន់នាក់ ក្នុងខេត្តសៀមរាប ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩

អភិបាលរងខេត្តសៀមរាប ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យដំណើរការសាងសង់ផ្លូវក្នុងគម្រោងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

អភិបាលរងខេត្តសៀមរាប ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យដំណើរការសាងសង់ផ្លូវក្នុងគម្រោងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

ហ្វីលីពីនចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ មួយថ្ងៃក្រោយទទួលអំណោយវ៉ាក់សាំងពីចិន

ហ្វីលីពីនចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ មួយថ្ងៃក្រោយទទួលអំណោយវ៉ាក់សាំងពីចិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.