Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាប ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យដំណើរការសាងសង់ផ្លូវក្នុងគម្រោងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
01/03/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យដំណើរការសាងសង់ផ្លូវក្នុងគម្រោងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប
95
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការបច្ចេកទេសចុះពិនិត្យ ដំណើរការសាងសង់ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដោយបានផ្តោតសំខាន់ ទៅលើប្រព័ន្ធលូបង្ហូរទឹក និងសុវត្ថិភាពចរាចរណ៍ ព្រមទាំងសណ្តាប់ធ្នាប់នៅតាមការដ្ឋាន លើដងផ្លូវ។

លោកអភិបាលរងខេត្ត បង្ហាញថា ការចុះពិនិត្យនាពេលនេះ គឺដើម្បីធានានូវគុណភាពនៃការសាងសង់ផ្លូវជារួម ស្របតាមលក្ខណៈបច្ចេកទេស និងភាពរឹងមាំបានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ និងសម្រេចការងារឱ្យបានទាន់ពេលវេលា។

ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ាន់ ភិរុណ បានសំណូមពរដល់ប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ មានការយោគយល់ អធ្យាស្រ័យ អត់ធ្មត់ចំពោះការរំខាន និងផលប៉ះពាល់ដូចជា ការកាត់ផ្ដាច់ចរន្តអគ្គិសនី បណ្ដាញទឹកស្អាត ប្រព័ន្ធអ៊ិនធើណិតជាដើម ព្រមទាំងការបិទចរាចរណ៍ជាបណ្តោះអាសន្ន អំឡុងពេលនៃដំណើរការសាងសង់ផ្លូវនេះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា គិតត្រឹមថ្ងៃទី២0 ខែកុម្ភៈ ដំណើរការសាងសង់នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប សម្រេចបានចំនួន ១៨ភាគរយ។ តាមការបញ្ជាក់ របស់ក្រុមការងារបច្ចេកទេស បច្ចុប្បន្នក្រុមការងារសាងសង់ជំនាញ បាននិងកំពុងពង្រឹងលើគុណភាពគ្រឹះផ្លូវ និងរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធលូបញ្ចេញទឹកកខ្វក់។

គួររំលឹកដែរថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានដាក់ចេញនូវអនុសាសន៍ សម្រាប់អង្គភាពប្រតិបត្តិការគម្រោងទាំងអស់ ត្រូវយកចិត្តទុកដាក់ សហការជាមួយកម្លាំងសមត្ថកិច្ច ប្រើប្រាស់ឲ្យអស់លទ្ធភាព សម្រួលចរាចរណ៍ ចៀសវាងការបិទផ្លូវទាំងស្រុង ដោយបង្កើតឲ្យមានផ្លូវវាង សម្រួលសតិអារម្មណ៍ប្រជាពលរដ្ឋ ដែលរីករាយ ទៅនឹងសមិទ្ធផលថ្មី ផ្ដល់ដោយរាជរដ្ឋាភិបាល៕

អត្ថបទ និង រូបភាព៖ អ៊ុន ណារាជ្យ
កែសម្រួល៖ លោក សេង ផល្លី

Tags: ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ហ្វីលីពីនចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ មួយថ្ងៃក្រោយទទួលអំណោយវ៉ាក់សាំងពីចិន

ហ្វីលីពីនចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ មួយថ្ងៃក្រោយទទួលអំណោយវ៉ាក់សាំងពីចិន

ថៃរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៨០នាក់ នៅថ្ងៃចន្ទនេះ

ថៃរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៨០នាក់ នៅថ្ងៃចន្ទនេះ

ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយការប្រើប្រាស់ QR Code ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយការប្រើប្រាស់ QR Code ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.