Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាបបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង

ដោយ Pothe Thun
26/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានអញ្ជើញបើក វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២០ គោលដៅទី៤ មានស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ស្ថិតក្នុងវត្តប្រាសាទបន្ទាយស្រី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋចូលរួមប្រមាណជាង៥០០នាក់។

មានប្រសាសន៍បើកអង្គវេទិកា ឯកឧត្តម អ៊ាន ឃុន គូសបញ្ជាក់ថា ការអភិវឌ្ឍប្រទេសជាតិ ការអភិវឌ្ឍមូលដ្ឋាន មានលទ្ធផលវិជ្ជមានទៅបាន ដរាបណាមានការចូលរួមជាមតិ-យោបល់ពីសំណាក់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។ ជាមួយគ្នានេះ ប្រជាពលរដ្ឋមានតួនាទីដ៏សំខាន់ ក្នុងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈនៃការរាយការណ៍អំពីបញ្ហាប្រឈមនានាដែលបានជួបប្រទះ និងដែលមិនអាចដោះស្រាយបាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម អ៊ាន ឃុន មានថ្លែងកោតសរសើរចំពោះតំណាងមន្ទីរ-អង្គភាពនានាក្នុងខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការបកស្រាយបំភ្លឺឆ្លើយតបទៅនឹងសំណួរកង្វល់របស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះចំពោះសំណួរ និងសំណូមពរដែលមិនទាន់បានបកស្រាយឆ្លើយតបជូនអង្គវេទិកាសូមរក្សាទុកសិនពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្តនឹងយកសំណួរ និងកង្វល់ទាំងនេះទៅពិនិត្យពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរដល់ម្ចាស់សំណួរបងប្អូនប្រជាពលរដ្ឋតាមកាលវេលាសមគួរ តាមរយៈមេឃុំមូលដ្ឋានដែលបងប្អូនរស់នៅ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ លោកស្រី យូ សុភា ក៏បានលើកឡើងអំពីការងារផ្គត់ផ្គង់អគ្គីសនីនៅក្នុងខេត្តសៀមរាប ដែលមកដល់ពេលនេះលើ១០០ឃុំ-សង្កាត់ ស្មើនឹង៩១០ភូមិ មានប្រជាពលរដ្ឋចំនួន៨៩០ភូមិហើយ ដែលមានអគ្គីសនីប្រើប្រាស់ គឺនៅសល់តែ២០ភូមិទៀតប៉ុណ្ណោះ ដែលមិនមានបណ្តាញអគ្គីសនីទៅដល់ ដូចនេះ បញ្ហានេះ អង្គភាពអគ្គីសនីកម្ពុជាខេត្តសៀមរាប និងប្រតិបត្តិករដែលកំពុងវិនិយោគលើវិស័យនេះ ត្រូវសហការគ្នា គិតគូបន្ថែមទៀត ដើម្បីបំពេញតាមសំណូមពររបស់ប្រជាពលរដ្ឋ ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្នុងវេទិកានាឱកាសនោះដែរ ក្រុមការងារទទួលបានសំណួរ ក្នុងនោះសំណូមពរនិងសំណួរផ្ទាល់មាត់ចំនួន១២ ត្រូវបានលើកឡើង រួមមានសំណូមពរជួសជុលកសាងផ្លូវនៅជនបទ ការរកដំណោះស្រាយលើបញ្ហាដីធ្លី បទអន្តរាគមន៍លើការប្រើប្រាស់ទំនប់ ប្រឡាយ ត្រពាំង បញ្ហាស្រែប្រាំង ការងារការពារនិងប្រើប្រាស់តំបន់ដីព្រៃលិចទឹក ការកាត់ឆ្វៀលគម្របដីព្រៃ បញ្ហាវិនិយោគលើសេវាកម្មផ្គត់ផ្គង់ទឹកស្អាត និងអគ្គីសនីជាដើម៕

អត្ថបទ និង រូបភាព៖ ងិន គីមឡេង
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប អង្គរ បង្ហាញថា ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប មានបញ្ហាប្រឈមធំៗចំនួន២ ខណៈមន្ត្រីរដ្ឋាភិបាលសន្យាជួយសម្រួលដោះស្រាយ

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប អង្គរ បង្ហាញថា ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប មានបញ្ហាប្រឈមធំៗចំនួន២ ខណៈមន្ត្រីរដ្ឋាភិបាលសន្យាជួយសម្រួលដោះស្រាយ

មន្ទីរកសិកម្មខេត្តសៀមរាបបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តថវិកាកម្មវិធី និងរៀបចំផែនការសកម្មភាព(P3&P4) ឆ្នាំ២០២១

មន្ទីរកសិកម្មខេត្តសៀមរាបបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តថវិកាកម្មវិធី និងរៀបចំផែនការសកម្មភាព(P3&P4) ឆ្នាំ២០២១

លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.