នំប៉ែនចុកទឹកប្រហុក ក្នុងក្រុងសៀមរាប រកចំណូលបានយ៉ាងហោចណាស់១លានរៀលជារៀងរាល់ថ្ងៃ
នំប៉ែនចុក ជាអាហារប្រពៃណីខ្មែរ ដែលប្រជាជនក្នុងស្រុកទូទៅតែងទទួលទានតាំងពីយូរយារណាស់មកហើយ។ តែបច្ចុប្បន្ន អាហារមួយប្រភេទនេះ ប្រជាជនខ្មែរ តែងនិយមហៅថា នំបញ្ចុក។ នៅតាមបណ្ដោយផ្លូវឆ្ពោះទៅប្រាសាទបាយ័ន ត្រង់ចំណុចកសិន្ធុទឹកអង្គរវត្តផ្នែកខាងជើង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានកន្លែងលក់នំបញ្ចុកទឹកប្រហុក ចំនួន៣កន្លែង ដែលតែងមានមនុស្សឈាងចូលទទួលទានមិនដាច់។ ក្នុងកិច្ចសម្ភាសន៍ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ...