កសិករក្នុងខេត្តខេត្តសៀមរាប និងឧត្តរមានជ័យជាង ១១ ០០០គ្រួសារ ទទួលបានបច្ចេកទេសកសិកម្មឆ្លាតវៃ ដើម្បីលើកកម្ពស់ជីវភាព និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ
នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅខេត្តសៀមរាប អង្គការ អាដដា(ADDA ) បានរៀបចំ សន្និសីទស្តីពី“ការផ្សារភ្ជាប់ទីផ្សារកសិកម្មឆ្លាតវៃ និងទីផ្សារផលិតផលកសិកម្ម” ក្រោមកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប។ សន្និសីទនេះ មានគោលបំណងចែករំលែកលទ្ធផលការអនុវត្តកសិកម្មឆ្លាតវៃ និងផ្សារភ្ចាប់បណ្ដាញទំនាក់ទំនងជាមួយស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ដើម្បីជួយលើកកម្ពស់ជីវភាពកសិករក្រីក្រ ...