Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កសិករក្នុងខេត្តខេត្តសៀមរាប និងឧត្តរមានជ័យជាង ១១ ០០០គ្រួសារ ទទួលបានបច្ចេកទេសកសិកម្មឆ្លាតវៃ ដើម្បីលើកកម្ពស់ជីវភាព និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ

ដោយ Pothe Thun
23/11/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅខេត្តសៀមរាប អង្គការ អាដដា(ADDA ) បានរៀបចំ សន្និសីទស្តីពី“ការផ្សារភ្ជាប់ទីផ្សារកសិកម្មឆ្លាតវៃ និងទីផ្សារផលិតផលកសិកម្ម” ក្រោមកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប។ សន្និសីទនេះ មានគោលបំណងចែករំលែកលទ្ធផលការអនុវត្តកសិកម្មឆ្លាតវៃ និងផ្សារភ្ចាប់បណ្ដាញទំនាក់ទំនងជាមួយស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ដើម្បីជួយលើកកម្ពស់ជីវភាពកសិករក្រីក្រ ដែលបច្ចុប្បន្នកសិករដែលកំពុងចូលរួមជាមួយគម្រោងមានជាង ១១ ០០០គ្រួសារ។

តំណាងឯកឧត្តម អភិបាលខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត លើកឡើងថា សន្និសីទនេះ ពិតជាមានសារៈសំខាន់ស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ(SDGs) ដែលបាននឹងកំពុងដឹកនាំសកម្មភាពសំខាន់ៗជុំវិញពិភពលោក រួមទាំងនៅកម្ពុជាផងដែរ។ ក្រោមការដឹកនាំ របស់សម្តេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី យុទ្ធសាស្ត្រសំខាន់មួយក្នុងបញ្ចកោណទី៤ នៃ«យុទ្ធសាស្ត្របញ្ចកោណ»ដំណាក់កាលទី១ គឺ “ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និង បរិយាប័ន្ន ” ដែលមានបំណងលើកកម្ពស់ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃធនធានធម្មជាតិ ការអភិវឌ្ឍន៍កសិកម្ម និងជនបទ និរន្តរភាពបរិស្ថាន និងការត្រៀមខ្លួនសម្រាប់ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចបៃតង ក្នុងចំណោមប្រទេសដទៃទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អភិបាលរងខេត្ត បញ្ជាក់ថា ការអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍របស់អង្គការ ADDA និងដៃគូសហការកន្លងមក សុទ្ធតែជាការងារចំាបាច់ និងបន្ទាន់ដែលរាជរដ្ឋាភិបាលកំពុងយកចិត្ត លើកកម្ពស់ក្នុងការអភិវឌ្ឍន៍ ដោយឡែក“ក្រុមប្រឹក្សាគោលនយោបាយអភិវឌ្ឍន៍សហគមន៍កសិកម្ម” ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង មានការចូលរួមពី ក្រសួងជំនាញពាក់ព័ន្ធជាច្រើន និង ឯកឧត្តមអភិបាលខេត្តនីមួយៗ ជាប្រធានដឹកនាំក្រុមគោលនយោបាយនេះ។

លោកស្រី បូឌីល ផាលេសសិន (Bodil Pallesen) នាយិកាអង្គការ អាដដា(ADDA ) បង្ហាញថា ដើម្បីជំរុញ បណ្ដាញទំនាក់ទំនងសម្រាប់កសិករ អង្គការអាដដា បានសហការរៀបចំជាមួយ អង្គការក្រេត (GRET) អង្គការអាគ្រីស៊ុត (Agrisud) អង្គការបន្ទាយស្រី គណៈកម្មការប្រតិបត្តិការ ដើម្បីកម្ពុជា (CCC) អង្គការនើឆ័រ (Nurture) ធនាគារវីង (Wing) និងមីក្រូហិរញ្ញវត្ថុចម្រើន។ ការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងនេះ បានលើកទឹកចិត្តទៅដល់ កសិករ ក៏ដូចជាចូលរួមជាមួយអាជ្ញាធរ ក្នុងការពង្រីកបណ្ដាញជួយដល់កសិករផងដែរ ខណៈកសិករសមាជិកដែលកំពុងទទួលផលមានជាង ១១ ០០០គ្រួសារ។

លោកស្រីនាយិកា បញ្ជាក់ថា អង្គការអាដដា មានកិច្ចសហការយ៉ាងល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ក្នុងនោះអង្គការទទួលបានជោគជ័យលើការ ផ្ទេរចំណេះដឹងអំពីការអនុវត្តកសិកម្មល្អបំផុតដល់ជនក្រីក្រនៅជនបទ ផ្តល់ជំនួយផ្នែកទីផ្សារ កែលម្អឱកាសអាជីវកម្ម បង្កើតក្រុមជួយខ្លួនឯង (SHGs) សហគមកសិកម្ម (ACs) និងសហភាពកសិកម្មខេត្ត (PACUs)។ លោកស្រី ក៏បានសំណូមពរដល់ រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន្ធពាក់ព័ន្ធ ផ្ដល់ការគាំទ្របន្ថែមទៀតដល់អង្គការ អាដដា និងដៃគូ ដើម្បីធ្វើឱ្យប្រជាជនក្រីក្រកាន់តែមានជីវភាពល្អប្រសើរ និងដោះស្រាយបបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។

គួរជម្រាបថា អាដដា (ADDA) ជាអង្គការអន្តរជាតិ មិនរកប្រាក់ចំណេញ បង្កើតឡើងក្នុងឆ្នាំ១៩៩៤។ អង្គការនេះ បានចូលរួមការអភិវឌ្ឍន៍កសិកម្មនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៦។ ចាប់តាំងពីឆ្នាំ ២០០៥ មក អង្គការអាដដា (ADDA) និងដៃគូ កំពុងដំណើរគម្រោងអភិវឌ្ឍន៍ចំនួន២ គឺគម្រោងអនុវត្តកសិកម្មឆ្លាតវៃ (CSA) និង គម្រោងពង្រឹងសមត្ថភាពសហគមន៍កសិកម្ម និងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅទីជនបទ (EDRO) ដែលអនុត្តន៍ក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ។

រូបភាព៖ លោក ធន់ ពូថេ
អត្ថបទ៖ លោក សេង ផល្លី

Tags: ADDAបច្ចេកទេសកសិកម្មឆ្លាតវៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្ថុបុរាណសិតពីលោហៈមកពីប្រាសាទមេបុណ្យខាងលិច ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

វត្ថុបុរាណសិតពីលោហៈមកពីប្រាសាទមេបុណ្យខាងលិច ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ “ ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន ”

ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ “ ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន ”

ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.