បញ្ហាប្រមូលសំរាមក្នុងក្រុងសៀមរាបអាជ្ញាធរខេត្តអះអាងថាមន្ត្រីជំនាញកំពុងចុះសិក្សារកទីតាំងចាក់សំរាមថ្មី
មន្ត្រីរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះបានឲ្យដឹងថា រដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ និងជាការងារអាទិភាព ចំពោះការស្វែងរកទីតាំងចាក់សំរាមថ្មី តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ កយកា (KOICA) ដែលបានសិក្សាគម្រោងរួចរាល់ហើយ ចំណែកជាមួយធនាគារពិភពលោក គឺខេត្តកំពុងចាត់មន្ត្រីចុះសិក្សាយ៉ាងយូររយៈពេល ៦ខែ។ បើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលខេត្តសៀមរាប ការសិក្សាក្រោយនេះ នឹងស្វែងរកទីតាំងចាក់សំរាម ដែលកាត់បន្ថយផលប៉ះពាល់ជាអតិបរមា និងការប្រើប្រាស់បច្ចេកទេសក្នុងការកែច្នៃសំរាម ...