Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

បញ្ហា​ប្រមូល​សំរាម​ក្នុង​ក្រុង​សៀមរាបអាជ្ញាធរ​ខេត្ត​អះអាង​ថាមន្ត្រី​ជំនាញ​កំពុង​ចុះ​សិក្សា​រក​ទីតាំង​ចាក់សំរាម​ថ្មី​

ដោយ Pothe Thun
25/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​មន្ត្រី​រដ្ឋបាល​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ​បានឲ្យដឹងថា រដ្ឋបាល​ខេត្ត​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ និង​ជា​ការងារ​អាទិភាព ចំពោះ​ការស្វែងរក​ទីតាំង​ចាក់សំរាម​ថ្មី តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ ក​យ​កា (KOICA) ដែល​បាន​សិក្សា​គម្រោង​រួចរាល់​ហើយ ចំណែក​ជាមួយ​ធនាគារពិភពលោក គឺ​ខេត្ត​កំពុង​ចាត់​មន្ត្រី​ចុះ​សិក្សា​យ៉ាងយូរ​រយៈពេល ៦​ខែ​។​

​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​រដ្ឋបាល​ខេត្ត​សៀមរាប ការសិក្សា​ក្រោយនេះ នឹង​ស្វែងរក​ទីតាំង​ចាក់សំរាម ដែល​កាត់បន្ថយ​ផលប៉ះពាល់​ជា​អតិបរមា និង​ការប្រើប្រាស់​បច្ចេកទេស​ក្នុង​ការកែច្នៃ​សំរាម ទៅ​ជា​ថាមពល និង​ជីសរីរាង្គ​ជាដើម​។ ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន ប្រមូល​សំរាម​ទាំងអស់​ក្នុង​ខេត្តសៀមរាប រដ្ឋបាលខេត្ត បាន​ធ្វើ​ការណែនាំ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ទាំងនោះ ដោះស្រាយ​នូវ​បញ្ហា​សេវា​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​។ ហើយ​រដ្ឋបាល​ខេត្ត និង​រដ្ឋបាល​ក្រុង​ក្នុងនាម​ភាគី​អនុវត្ត​កិច្ចសន្យា បាន​ពិនិត្យ​ទៅ​លើ​ការអនុវត្ត​កិច្ចសន្យា​របស់​ក្រុមហ៊ុន ទាំង​សេវា​ប្រមូល​សំរាម​មិនឲ្យ​មាន​ការយឺតយូរ ឬ​អាក់ខាន ការដឹកជញ្ជូន​ដោយ​បញ្ចៀស​ការហូរ​ទឹក ឬ​ធ្លាក់​សំរាម​រាយប៉ាយ និង​ការញែក​សំរាម​ជាដើម​។​

​បើទោះបីជា​យ៉ាងនេះក្តី កាលពី​ពេល​ថ្មីៗ​កន្លងមកនេះ មាន​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ អំពី​ករណី​ទឹកស្អុយ​ហូរ​ចេញពី​រថយន្ត​ដឹក​សំរាម​មក​លើ​ផ្លូវ បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ និង​ករណី​ទីតាំង​ញែក​សំរាម ដែល​បង្ក​ឲ្យមាន​ក្លិនស្អុយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ខាង​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ការរិះគន់​នេះ ត្រូវបាន​រដ្ឋបាលខេត្ត​សៀមរាប អះអាងថា អាជ្ញាធរ​តែងតែ​ហៅ​ក្រុមហ៊ុន​មក​ធ្វើការ​ណែនាំ​បន្ថែម អំពី​ការដឹកជញ្ជូន​សំរាម​មិន​ឲ្យ​ធ្លាក់​រាយប៉ាយ និង​ស្រក់​ទឹក ព្រមទាំង​ការបើកបរ​ដោយ​ការយកចិត្តទុកដាក់ គោរព​ច្បាប់​ចរាចរ ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​។​

​រដ្ឋបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​ផ្តល់​ព័ត៌មាន​របស់​បង​ប្អូន និង​សំណូមពរ​ឲ្យ​បងប្អូន​ចូលរួម​ផ្តល់​ព័ត៌មាន​មក​រដ្ឋបាល​ខេត្ត ឬ​រដ្ឋបាល​ក្រុង ស្រុក ឬ​អាជ្ញាធរ​មូលដ្ឋាន ដោយផ្ទាល់ និង​ឲ្យបាន​ឆាប់ ដើម្បី​មាន​វិធាន​ដោះស្រាយ ដែល​ជា​ផ្នែក​មួយ​យ៉ាង​សកម្ម​មិនអាច​ខ្វះ​បាន​សម្រាប់​ការចូលរួម​អភិវឌ្ឍន៍​ខេត្ត​ដែល​ជា​ប៉ូល​ទេសចរណ៍​ដ៏​សំខាន់​មួយ​នេះ​៕

​អត្ថបទ និង រូបថត : លោក ជា ស្រស់ និង​លោក ខេង​ឧត្តម​

Tags: KOICAខេត្តសៀមរាបទីតាំង​ចាក់សំរាមបញ្ហា​ប្រមូល​សំរាម​ក្នុង​ក្រុង​សៀមរាបអាជ្ញាធរ​ខេត្ដ​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនជាតិ​ស្វីស​ម្នាក់រៃអង្គាស​ថវិកា​ជាង៣​លាន​ដុល្លាមក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​

ជនជាតិ​ស្វីស​ម្នាក់រៃអង្គាស​ថវិកា​ជាង៣​លាន​ដុល្លាមក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​

ឯកឧត្តមសៀងណាំ ចូលរួម​ឧបត្ថម្ភ​បច្ច័យកសាង​សាលា​ធម្មសភា​វត្ត​ប្រាសាទគោកចកក្រុង​សៀមរាប​

ឯកឧត្តមសៀងណាំ ចូលរួម​ឧបត្ថម្ភ​បច្ច័យកសាង​សាលា​ធម្មសភា​វត្ត​ប្រាសាទគោកចកក្រុង​សៀមរាប​

មូលនិធិហោណាំហុបូរីហោ ផ្តល់​ការឧ​ប​ត្ត​ម្ភដល់​កុមារ​ពិការ​ភ្នែកនិងគថ្លង់វិទ្យាល័យ​អប់រំ​ពិសេស​ខេត្ត​កំពង់ចាម​

មូលនិធិហោណាំហុបូរីហោ ផ្តល់​ការឧ​ប​ត្ត​ម្ភដល់​កុមារ​ពិការ​ភ្នែកនិងគថ្លង់វិទ្យាល័យ​អប់រំ​ពិសេស​ខេត្ត​កំពង់ចាម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.