Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មូលនិធិហោណាំហុបូរីហោ ផ្តល់​ការឧ​ប​ត្ត​ម្ភដល់​កុមារ​ពិការ​ភ្នែកនិងគថ្លង់វិទ្យាល័យ​អប់រំ​ពិសេស​ខេត្ត​កំពង់ចាម​

ដោយ Pothe Thun
25/02/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មូលនិធិហោណាំហុបូរីហោ ផ្តល់​ការឧ​ប​ត្ត​ម្ភដល់​កុមារ​ពិការ​ភ្នែកនិងគថ្លង់វិទ្យាល័យ​អប់រំ​ពិសេស​ខេត្ត​កំពង់ចាម​
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាស​អញ្ជើញ​មក​សំណេះសំណាល សាកសួរ​សុខទុក្ខ កុមារ​ពិការ ភ្នែក កុមារ គ​ថ្លង់ និង​លោកគ្រូ អ្នកគ្រូ នៅ​ក្នុង​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ជំទាវ បាន​នាំយក​នូវ មូលនិធិ ហោ ណាំហុង បូរី ហោ មក​ផ្តល់ ការឧ​ប​ត្ត​ម ដល់ កុមារ​ទាំង​អស់​ខាងលើនេះ ដែល​កំពុង​សិក្សា​រៀនសូត្រ និង ស្នាក់​នៅក្នុង​សាលា​។​

​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០១៩ នា​បរិវេណ វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម ស្ថិត​នៅ​ទី​រួម​ខេត្ត កំពង់ចាម ដោយ មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន និង​លោកជំទាវ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត កំពង់ចាម ឯកឧត្តម ខ្លួត ផន ប្រធាន​ក្រុមប្រឹក្សា ខេត្ត​កំពង់ចាម ។​

​តាមរ​បាយ​ការណ៏លើកឡើង​របស់ លោក កែវ ផល្លី នាយក​វិទ្យាល័យ​អប់រំ ពិសេស​កំពង់ចាម បាន​ជម្រាបជូន ពី​ចំនួន​សិស្ស​ដែល​បាន​សិក្សា ក្នុង​សាលា​នេះ សរុប ១៦៥ នាក់ ស្រី ៦៨​នាក់ ក្នុងនោះ សិស្ស ពិការភ្នែក ៦១ នាក់ សិស្ស គ ថ្លង់ ១០៤ នាក់ ។ បុគ្គលិក រួម​ជាមួយ​នាយក នាយករង លោកគ្រូ អ្នកគ្រូ ទាំងអស់ ៣៥ នាក់​។ ចំពោះ​សកម្មភាព​សិក្សា នៅ​ក្នុង​វិទ្យាល័យ មាន សិស្ស​រៀន ពី​ថ្នាក់​បឋម ដល់​វិទ្យាល័យ ហើយ​សម្រាប់​សិស្ស​ពិការភ្នែក ចំនួន ១២ ថ្នាក់ ចាប់ពី​ថ្នាក់​ទី ១ ដល់​ទី ១២ សិស្ស គ ថ្លង់ ១៣ ថ្នាក់ ចាប់ពី​ថ្នាក់​ទី ១ ទាប ទី ១ ខ្ពស់ ដល់​ទី ១២ ។ សាលា​បាន​បង្រៀន ទៅតាម​កម្មវិធីសិក្សា របស់ ក្រសួង​អប់រំ យុវជន និង​កីឡា ហើយក៏​មាន​បង្រៀន កំព្យូទ័រ ភ្លេង របាំ និង​បង្ហាត់ និយាយ​ដល់ សិស្ស ។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​សម្ដែង​នូវ​ក្ដី​អាណិត​ផង រំភើប​ផង ដែល​បាន​មកជួប​ផ្ទាល់​ចៅៗ​ជា​កុមារ​ពិការភ្នែក និង​គ​ថ្លង់ នា​វិទ្យាល័យ​អប់រំ ពិសេស​កំពង់ចាម ហើយក៏​បាន​នាំ​នូវ​ថវិកា ជា​មូលនិធិ ហោ ណាំហុង បូរី ហោ យក​មក​ជូន​ដល់​សាលា ដើម្បី​ទុក​ផ្តត់ផ្គង់​ជីវភាព សិស្សានុសិស្ស និង​ប្រើប្រាស់ ជា​ផលប្រយោជន៏​ក្នុង​សាលា​។

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​ពី​ការ ដែល​បង្កើតអោយមាន​ជា​មូលនិធិ ហោ ណាំហុង បូរី ហោ នេះ​ឡើង ដោយសារ កាលពីពេល​កន្លង​ទៅ ឯកឧត្តម បាន​ទៅ បុរី​ទារក និង​កុមារ​ជាតិ នៅ​ភ្នំពេញ ហើយ បាន​ជួប​ជាមួយ កុមារ​ពិការ ដៃ ជើង និង​ពិការ​ខួរក្បាល ចំនួន ១៤០ នាក់ ហើយ មាន​អ្នក​មើល​ថែ ប្រមាណ ៨០ នាក់ រស់​នៅ​មើល​កុមារ​ទាំង​អស់​នោះ​ជាប់​ជា ប្រចាំ​ដោយ​គ្មាន ថ្ងៃ​ឈប់សម្រាក​នោះទេ ។ ដោយ​មើលឃើញ​ពី​ការលំបាក និង ក្តី​អាណិត​ចំពោះ​កុមារ ទាំងអស់នោះ ទើប​បង្កើត​ជា​មូលនិធិ ហោ ណាំហុង បូរី ហោ នេះ​ឡើង ដោយ​ប្រមូល​បាន​ថវិកា ពី​ក្រុម​គ្រួសារ និង​នណ្តា​សប្បុរសជន នានា យក​មក​ជួយ​ដល់​កុមារ ដែល​កំពុង​រស់នៅ​ក្នុង បុរី​ទារក និង​កុមារ​ជាតិ ក្នុង ១​ឆ្នាំ ថវិកា ៤៨០ លាន​រៀល ។

​ទន្ទឹម​ជាមួយគ្នានេះដែរ កាលពី​ពេល​ថ្មីៗ កន្លងទៅ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ទៅ​មន្ទីរពេទ្យ គុន្ធបុប្ផា នៅ ភ្នំពេញ ហើយ បាន​ជួប​កុមារ ៥ នាក់ ផ្ទុក​មេរោគ​អេដស៏ ត្រូវបាន ឱ ពុក ម្តាយ បោះ បង់​ចោល ហើយ ឯកឧត្តម ក៏បាន​យក​មក​អោយ​រស់នៅ​ក្នុង បុរី ទារក និង​កុមារ ជាតិ នោះ​ផង ដែរ ។ ដោយឡែក​សម្រាប់ វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម នេះ មូលនិធិ ហោ ណាំហុង បុរី ហោ ក៏បាន​ផ្តល់​ជូន នូវ​ថវិកា ចំនួន ៤៨០ លាន​រៀល​ដូចគ្នា​ដែរ ។ ដូច្នេះហើយ ឯកឧត្តម ហោ ណាំហុង បានបញ្ជាក់​ថា ការ បង្កើត​មូលនិធិ​នេះ​ឡើង គឺ​ដើម្បី​ជួយ​ដល់ កុមារ​ពិការ គ ថ្លង់ ដែល​ជា​សកម្មភាព មនុស្ស​ធ​ម៏ ចូលរួម ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ដែល​ជានិច្ចកាល​តែងតែ​បាន​យកចិត្ត ទុកដាក់ គិត គួរ​ខ្ពស់​ចំពោះ​សុខទុក្ខ និង​ជីវភាព រស់នៅ​របស់​បងប្អូន​ជនពិការ ទាំងអស់ ទាំង ចាស់ ទាំង​ក្មេង អោយមាន​តំលៃ​និង​សិទ្ធិ​សេរីភាព ដូច​ប្រជា ពលរដ្ឋ ទូទៅ នៅ ក្នុង​សង្គម​ជាតិ​។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ដែរ​ថា ជា​ជំ​ហ៊ាន ទៅមុខ ទៀត មូលនិធិ ហោ ណាំហុង បូរី ហោ នឹង​ប្រមូល​ជា​ថវិកា យកទៅ ជួយ ដល់ កុមារ ពិការ ខ្សោយ​បញ្ញា នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នៅ ពេលខាងមុខ នេះ ទៀត​។​

​នៅក្នុ​ឱកាស​នោះ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សា​នុ សិស្ស​ទាំងអស់ ក្នុង​វិទ្យា​លយ័​អប់រំ​ពិសេស​កំពង់ចាម បាន​សំដែង​នូវ​ការ​អរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោកជំទាវ ដែល​បាន​ផ្តល់​មូលនិធិ ហោ ណាំហុង​បូរី ហោ ដល់​សាលា​នា​ឱកាស​នេះ ដើម្បី មានលទ្ធភាព ផ្គត់ផ្គង់​ដល់​ដំណើរការ​សិក្សា រៀនសូត្រ របស់​សិស្ស ដែលជា កុមារ ពិការភ្នែក កុមារ គ ថ្លង់ កំពង់ចាម​។​

​គួរ​បញ្ជាក់ដែរថា សម្រាប់​សាលា​កុមារ ពិការភ្នែក កុមារ គ ថ្លង់ ខេត្ត កំពង់ចាម ជានិច្ចកាល​តែងតែ មាន​ការជួយឧ​ប​ត្ត​ម្ភ គាំទ្រ ពី​សំណាក់ សម្តេច តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង​លោកជំទាវ កាកបាទក្រហមកម្ពុជា សាខា​កាកបាទក្រហម កម្ពុជា​ខេត្ត​កំពង់ចាម ក្រសួង​អប់រំ និង​កីឡា រួម​ទាំង​សប្បុរសជន នានា​ជាច្រើន ទៀត ពិសេស​ក្នុង​ឱកាស​នេះ ទទួលបាន​ការគាំទ្រ និង ផ្តល់​នូវ​ថវិកា ជាច្រើន​ពី មូលនិធិ ហោ ណាំហុង បូរី ហោ រួម​ជាមួយ​ការរៀបចំ​អាហារ ១ ពេល សម្រាប់ កុមារ​ពិការ​ភ្នែក និង​កុមារ គ ថ្លង់ ទាំងអស់​ក្នុង​សាលា​នេះ​ផងដែរ​៕

​អត្ថបទ និង រូបថត : ក្រសួង​ព័ត៌មាន​

Tags: កុមារ​ពិការ​ភ្នែក និង គ ថ្លង់មូលនិធិហោណាំហុបូរីហោវិទ្យាល័យ​អប់រំ​ពិសេស​ខេត្ត​កំពង់ចាម​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គនាយក​ថ្មីរបស់​អាជ្ញាធរ​ជាតិ​អប្សរាត្រូវបាន​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ផ្លូវការ​

អគ្គនាយក​ថ្មីរបស់​អាជ្ញាធរ​ជាតិ​អប្សរាត្រូវបាន​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ផ្លូវការ​

លោកជំទាវ ទា​ងអេង ទៀសីហា ជួប​សំណេះសំណាល​សួរសុខទុក្ខមាតា​សម្រាលកូន​ក្នុងស្រុក​ពួក​

លោកជំទាវ ទា​ងអេង ទៀសីហា ជួប​សំណេះសំណាល​សួរសុខទុក្ខមាតា​សម្រាលកូន​ក្នុងស្រុក​ពួក​

ប្រធាន​វិទ្យុជាតិ​ខេត្ត​សុរិន្ទនៃ​ប្រទេស​ថៃ សន្យា​ភ្ជាប់​ការសន្ទនា​ផ្សាយ​ផ្ទាល់​រវាង​វិទ្យុជាតិ​ខេត្ត​សុរិន្ទនិង​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​ខេត្ត​សៀមរាបនៃ​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ​

ប្រធាន​វិទ្យុជាតិ​ខេត្ត​សុរិន្ទនៃ​ប្រទេស​ថៃ សន្យា​ភ្ជាប់​ការសន្ទនា​ផ្សាយ​ផ្ទាល់​រវាង​វិទ្យុជាតិ​ខេត្ត​សុរិន្ទនិង​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​ខេត្ត​សៀមរាបនៃ​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.