Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គនាយក​ថ្មីរបស់​អាជ្ញាធរ​ជាតិ​អប្សរាត្រូវបាន​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ផ្លូវការ​

ដោយ Pothe Thun
26/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
230
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធ​រ​ជាតិ​អប្សរា ក្រោម​វត្តមាន​ដ៏​ខ្ពស់​ខ្ពង់​របស់​លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​តំណាង​ក្រសួង ស្ថាប័ន​ជាតិ​-​អន្តរជាតិ​មួយ​ចំនួន​ទៀត​។ ថ្នាក់ដឹកនាំ​ដែល​ត្រូវបាន​ប្រកាស​ចូល​កាន់តំណែង​រួមមាន ឯកឧត្តម ហង់ ពៅ ត្រូវបាន​តែងតាំង​ជា​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ជំនួស​ឯកឧត្តម ស៊ុ ម៉ាប់ ដែល​ត្រូវបាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ជាមួយគ្នានេះ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ថ្មី​ចំនួន​២​រូប​ទៀត ក៏​ត្រូវបាន​ប្រកាស​កាន់​តំណែង​ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ ក្នុងនោះ​រួមមាន ឯកឧត្តម យិត ចាន់​ដា​រដ្ឋ និង​ឯកឧត្តម គឹម សុធិ​ន​។​

​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម ស៊ុ ម៉ាប់ បានចាត់ទុក​ការតែងតាំង​អគ្គនាយក​ថ្មី​នៅពេលនេះ ថា​ជា​ការបើក​ទំព័រ​មួយទៀត​របស់​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​បង្ហាញឲ្យឃើញ​ពី​ការយ​ក​ចិត្ត​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបា​ល ក្នុង​ការពង្រឹង​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អង្គរ មរតក​ដ៏​ថ្លៃថ្លា​របស់​ជាតិ​។

​ឯកឧត្តម​បន្ដថា សមិទ្ធផល​ដែល​ទទួលបាន​នា​ពេលកន្លងមក គឺ​បាន​កើតចេញ​ពី​ការ​ខំប្រឹងប្រែង​និង​ការលះបង់​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​ទាំងអស់ ក្រោម​ការចង្អុល​ណែនាំ​បន្ថែម​ដោយ​ផ្ទាល់​ពី​សម្ដេច​វិបុល​បញ្ញា និង​ក្រោម​ការតម្រង់ទិស​ប្រកបដោយ​ប្រសិទ្ធភាព ពី​លោក​ជំទាវ​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

31/05/2023
គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

31/05/2023

​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ថា​នឹង​បំពេញ​ភារកិច្ច​សម្របសម្រួល ដើម្បី​ធានាឲ្យបាន​នូវ​ភាពរលូន ស៊ីសង្វាក់​និង​ប្រទាក់ក្រឡា​គ្នា នៃ​កិច្ចដំណើរការ​ការងារ​ផ្ទៃក្នុង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក៏​ដូចជា​កិច្ច​កិច្ចសហការ​ល្អ​ប្រសើរ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ដៃគូ​ជាតិ​-​អន្តរជាតិ​ពាក់ព័ន្ធ​ក្នុង​គោលបំណង​សម្រេច​ឲ្យបាន​នូវ​សមិទ្ធផល​ថ្មីៗ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ពិសេស​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​ដោយ​ចីរភាព​រមណីយដ្ឋាន​អង្គ​រទាំង​ពេលបច្ចុប្បន្ន រយៈពេល​មធ្យម និង​រយៈពេល​វែង​ទៅមុខទៀត​។​

​មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធ​រ​ជាតិ​អប្សរា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ស៊ុ ម៉ាប់ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​គ្រប់​លំដាប់ថ្នាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​លទ្ធផល​ជា​ទី​មោទនៈ ព្រមទាំង​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​ដៃគូ​ជាតិ និង​អន្ដរជាតិ​នានា​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​អង្គរ​។ សម្រាប់​លោក​ជំទាវ​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា តួនាទី​ជា​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា មិនមែន​ជា​ការងារ​ដែល​ងាយស្រួល​ទេ តែ​វា​ជា​អំ​រែក​មួយ​ដ៏​ធ្ងន់​លើ​ការងារ​បេតិកភណ្ឌ​មួយ​នេះ​។

​លើសពី លោកជំទាវ​ក៏​រំលឹក​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដែល​បាន​ថ្លែង​នាឱកាស​នៃ​ការ​ប្រារព្វ​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​បញ្ជាក់ថា “​សូម​កុំឲ្យ​មាន​ការ​ញុះញង់​ប្រជាពលរដ្ឋ ជាពិសេស​ក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ទៅ​រំលោភ​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​បេតិកភណ្ឌ ដែល​នេះ​រួមបញ្ចូល​ទាំង​បេតិកភណ្ឌ​បាន​ចុះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​និង​បេតិកភណ្ឌ​ផ្សេងៗ​ទៀត ព្រមទាំង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​យល់ដឹង​ពី​បញ្ហា​នេះ មិន​រំលោភ​ដីធ្លី​នៅ​ក្នុង​តំបន់​ការពារ​និង​តំបន់​មាន​ប្រាង្គ​ប្រាសាទ​តទៅទៀត​”​។

​ជាមួយគ្នានេះ លោកជំទាវ​រដ្ឋមន្ដ្រី​ក៏​បាន​រំលឹក និង​ឧទ្ទិស​ការដឹងគុណ​ដល់​ដួង​វិញ្ញាណក្ខ័ន្ធ សម្ដេច​វិបុល​បញ្ញា សុខ អាន និង​ឯកឧត្តម វណ្ណ ម៉ូលីវណ្ណ អតីត​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​អតីត​ថ្នាក់ដឹកនាំ ព្រមទាំង​អ្នកជំនាញ​ជាតិ និង​អន្ដរជាតិ​មួយចំនួនទៀត ដែល​បាន​បូជា​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ក្នុង​មួយ​ជីវិត​របស់​ខ្លួន ដើម្បី​ដឹកនាំ​ការអភិរក្ស និង​អភិវឌ្ឍ​សម្បត្តិ​វប្បធម៌​៕

​អត្ថបទ និង រូបថត : លោក ម៉ាត់ អា​រី​ហ្វីន​

Tags: ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈខេត្តសៀមរាប​ពិធី​ប្រកាស​ចូល​កាន់​តំណែង​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធ​រ​ជាតិ​អប្សរាអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវ ទា​ងអេង ទៀសីហា ជួប​សំណេះសំណាល​សួរសុខទុក្ខមាតា​សម្រាលកូន​ក្នុងស្រុក​ពួក​

លោកជំទាវ ទា​ងអេង ទៀសីហា ជួប​សំណេះសំណាល​សួរសុខទុក្ខមាតា​សម្រាលកូន​ក្នុងស្រុក​ពួក​

ប្រធាន​វិទ្យុជាតិ​ខេត្ត​សុរិន្ទនៃ​ប្រទេស​ថៃ សន្យា​ភ្ជាប់​ការសន្ទនា​ផ្សាយ​ផ្ទាល់​រវាង​វិទ្យុជាតិ​ខេត្ត​សុរិន្ទនិង​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​ខេត្ត​សៀមរាបនៃ​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ​

ប្រធាន​វិទ្យុជាតិ​ខេត្ត​សុរិន្ទនៃ​ប្រទេស​ថៃ សន្យា​ភ្ជាប់​ការសន្ទនា​ផ្សាយ​ផ្ទាល់​រវាង​វិទ្យុជាតិ​ខេត្ត​សុរិន្ទនិង​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​ខេត្ត​សៀមរាបនៃ​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ​

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថា​រមណីយដ្ឋាន​អង្គរ​បាន​កំពុង​ឈរ​លំដាប់​កំពូល​លើ​ពិភពលោក​ទាំង​គោលដៅ​ទេសចរណ៍​កិច្ចការ​អភិរក្ស​និង​ស្រាវជ្រាវ​

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថា​រមណីយដ្ឋាន​អង្គរ​បាន​កំពុង​ឈរ​លំដាប់​កំពូល​លើ​ពិភពលោក​ទាំង​គោលដៅ​ទេសចរណ៍​កិច្ចការ​អភិរក្ស​និង​ស្រាវជ្រាវ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,071)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,729)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.