Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថា​រមណីយដ្ឋាន​អង្គរ​បាន​កំពុង​ឈរ​លំដាប់​កំពូល​លើ​ពិភពលោក​ទាំង​គោលដៅ​ទេសចរណ៍​កិច្ចការ​អភិរក្ស​និង​ស្រាវជ្រាវ​

ដោយ Pothe Thun
26/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
172
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​អំពាវនាវ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រួមជាមួយ​ប្រជាពលរដ្ឋ រួមគ្នា ថែរក្សា​ការពារ​អង្គរ​ឱ្យ​បាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ខណៈ​បច្ចុប្បន្ន​នេះ​រមណីយដ្ឋាន​អង្គរ​បាន​កំពុង​ឈរ​លំដាប់​កំពូល​លើ​ពិភពលោក​ទាំង​គោលដៅ​ទេសចរណ៍​កិច្ចការ​អភិរក្ស​និង​ស្រាវជ្រាវ​។​

​ថ្លែង​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភះ ឆ្នាំ​២០១៩ ក្នុង​ពិធី​ប្រកាស​ឯកឧត្តម ហង្ស ពៅ ជា​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ជំនួស​ឯកឧត្តម​ស៊ុ ម៉ាប់ ដែល​ត្រូវ​ឡើងទៅ​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថា រមណីយដ្ឋាន​អង្គរ​បាន​កំពុងតែ​ឈរ​នៅ​លំដាប់ថ្នាក់​កំពូល​លើ​ពិភពលោក​ទាំង គោលដៅ​ទេសចរណ៍ និង​កិច្ចការ​អភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​បេតិកភណ្ឌ​។ ហើយ​ត្រូវបាន​គេ​មើលឃើញ​ថា ការងារ​អភិរក្ស ស្រាវជ្រាវ របស់​កម្ពុជា កំពុង​តែ​ឈាម​មុខ ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ហើយ​រមណីយដ្ឋាន​អង្គរ ក៍​បាន​ក្លាយ​ជា​ទីតាំង​បុរាណវិទ្យា​ដ៍​ធំ​ជាង​គេ​របស់​អង្គរការ​យូណេស្កូ សម្រាប់​កិច្ចការ​អភិរក្ស ជួសជុល និង​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យ​នេះ​ផងដែរ​។​

​លោកជំទាវ​បាន​បន្តថា ក្រសួង​វប្បធម៌​បាន​កំពុងតែបន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​ការពង្រឹង​វប្បធម៌​ដោយ​ធ្វើ​អ្វី​មិនឱ្យ​មាន​ការគំរាមកំហែង​ដល់​រមណីយដ្ឋាន​អង្គរ​និង​ប្រាង្គ​ប្រាសាទ​ផ្សេងៗ​ទេ និង​បន្ត​ធ្វើ​ការសិក្សា ស្រាវជ្រាវ និង​ស្នើ​ដាក់​តំបន់​ប្រាង្គ​ប្រាសាទ ទីក្រុង និង​សម្បត្តិ​វប្បធម៌​អរូបី​ដែល​មាន​តម្លៃ​លេចធ្លោ​ជា​សាកល បញ្ជូល​បន្ថែម​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​លោកជំទាវ​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រួមជាមួយ​ប្រជាពលរដ្ឋ រួមគ្នា ថែរក្សា​ការពារ​អង្គរ ឱ្យបាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ខណៈ​បច្ចុប្បន្ន​នេះ​រមណីយដ្ឋាន​អង្គរ​បាន​កំពុង​ឈរ​លំដាប់​កំពូល​លើ​ពិភពលោក​ទាំង គោលដៅ​ទេសចរណ៍ កិច្ចការ​អភិរក្ស និង​ស្រាវជ្រាវ​។​

​លោកជំទាវ​បាន​បញ្ជាក់ ការងារ​អភិរក្ស ស្រាវជ្រាវ ថែរក្សា​ការពារ​សម្បត្តិ​បេតិកភណ្ឌ​នេះ​មិន​ងាយស្រួល​នោះទេ ដូច្នេះ​កូន​ខ្មែរ​ទាំងអស់​ត្រូវ​ចេះ​ជួយ ចេះ​ឈឺច្អាល ថែរក្សា​ការពារ​អង្គរ​របស់​យើង​ឱ្យបាន​ល្អ ខណៈ​ដែល​ប​ច្ចុន្ន​នេះ​មាន​ជនជាតិ​បរទេស​មួយ​ចំនួន ដែល​គេ​មិនមែន​ជា​ខ្មែរ​ផង គេ​បាន​មក​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការងារ​ជួសជុល​ប្រាសាទ អភិក្ស ថែរក្សា អង្គរ ។​

​លោកជំទាវ ភឿង សកុណា បាន​ជម្រុញ​ឱ្យ​ឯកឧត្តម ហង្ស ពៅ ដែល​ទើប​តែងតាំង​ជា​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ថ្មី​ត្រូវ​ត្រូវយក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ដើម្បី​ដឹកនាំ​ការ​អភិរក្ស​និង​អភិវឌ្ឍ​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​នេះ​ឱ្យបាន​កាន់តែ​ល្អ សំដៅ​ធ្វើ​យ៉ាងណា​ថែរក្សា​ឱ្យបាន​នូវ​តម្លៃ​របស់​រមណីយដ្ឋាន​អង្គរ អត្ត​ស​ញ្ញណ​ជាតិ ទាក់ទាញ​បាន​នូវ​ភ្ញៀទេសចរ​ឱ្យ​មក​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ​បាន​កាន់តែ​ច្រើន ជាពិសេស​បន្ត​លើ​ក​ការងារ​សិក្សា​ស្រាវជ្រាវ​ចងក្រង​ឯកសារ​សម្រាប​ធ្វើការ​អភិរក្ស​បេតិកភណ្ឌ​របស់​យើង​ឱ្យ​កាន់តែ​ល្អ​បន្ថែមទៀត​។​

​ឯកឧត្តម ហង្ស ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ទើប​តែងតាំង​ថ្មី​បាន​ប្តេជ្ញា​ថា និង​ខិតខំ​ដឹកនាំ​ធ្វើការ ការពារ ថែរក្សា អភិរក្ស និង​លើក​តម្លៃ​បុរាណវិទ្យា​វប្បធម៌ បរិស្ថាន និង​ប្រវត្តិសាស្ត្រ​នៃ​រមណីយដ្ឋាន​អង្គរ ព្រមទាំង​រមណីយដ្ឋាន​ផ្សេងៗ​ទៀត ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក៏​ដូចជា​សិក្សា​ស្រាវជ្រាវ រៀបចំ គ្រប់គ្រង​ប្រកបដោយ​ចីរភាព នូវ​ធនធាន​ធម្មជាតិ ដែល​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ និង​តុល្យភាព​បរិស្ថាន ទឹក ព្រៃឈើ ព្រម​ទាំង​គុណភាព​ដី​ផងដែរ​៕

​អត្ថបទ​៖ លោក ឃុត សៅ​

Tags: ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈខេត្តសៀមរាបមណីយដ្ឋាន​អង្គរ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញា​រធរ​ខេត្តសៀមរាបជំរុញ​ឲ្យមាន​ការអនុវ​ត្ត​ច្បាប់ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ កាន់តែ​ប្រសើរ​ឡើង​

អាជ្ញា​រធរ​ខេត្តសៀមរាបជំរុញ​ឲ្យមាន​ការអនុវ​ត្ត​ច្បាប់ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ កាន់តែ​ប្រសើរ​ឡើង​

មន្ត្រី​ក្រសួង​មហាផ្ទៃបង្ហាញថារយៈពេល​៣​ខែ​ទៀតនឹង​បញ្ចប់​ឱសានវាទ​ផ្សព្វផ្សាយ​អនុក្រឹត្រ​លេខ ១២៩ អនក្រ​.​បក ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​

មន្ត្រី​ក្រសួង​មហាផ្ទៃបង្ហាញថារយៈពេល​៣​ខែ​ទៀតនឹង​បញ្ចប់​ឱសានវាទ​ផ្សព្វផ្សាយ​អនុក្រឹត្រ​លេខ ១២៩ អនក្រ​.​បក ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​

ថ្នាក់ដឹកនាំ​និង​មន្ត្រីនៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបចុះសួរសុខទុក្ខ ស្ត្រី​មាន​កូនតូច និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​

ថ្នាក់ដឹកនាំ​និង​មន្ត្រីនៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបចុះសួរសុខទុក្ខ ស្ត្រី​មាន​កូនតូច និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.