Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រី​ក្រសួង​មហាផ្ទៃបង្ហាញថារយៈពេល​៣​ខែ​ទៀតនឹង​បញ្ចប់​ឱសានវាទ​ផ្សព្វផ្សាយ​អនុក្រឹត្រ​លេខ ១២៩ អនក្រ​.​បក ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​

ដោយ Pothe Thun
27/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រី​ក្រសួង​មហាផ្ទៃបង្ហាញថារយៈពេល​៣​ខែ​ទៀតនឹង​បញ្ចប់​ឱសានវាទ​ផ្សព្វផ្សាយ​អនុក្រឹត្រ​លេខ ១២៩ អនក្រ​.​បក ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្ដម​ឧត្តមសេនី​យ៍​ឯក ហែម ថេង អគ្គនាយករង នៃ​អគ្គនាយក​កដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា ចំពោះ​ជនអន្តោប្រវេសន៍​អាច​ប្រឈម​ការឃាត់ខ្លួន​បណ្ដេញចេញ​ពី​កម្ពុជា ប្រសិនបើ​មិន​មក​ដាក់​ពាក្យសុំ​ប្រកាស និង​សុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​នោះទេ ហើយ​ក្នុង​អំឡុងពេល​៣​ខែ​ទៀត គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ គឺ​បញ្ចប់​ឱសានវាទ​ផ្សព្វផ្សាយ​អនុក្រឹត្រ​លេខ ១២៩ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​ដោយ​ខុសច្បាប់ ។​

​ឯកឧត្ដម ហែម ថេង បាន​បញ្ជាក់ទៀតថា នៅក្រោយ​បញ្ចប់​ឱសានវាទ​នា​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ ប្រសិន​បើ​ជន​បរទេស​អន្តោប្រវេសន៍ នៅតែ​បន្ត​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នោះ គឺជា​បទល្មើស​ក្លែង​ឯកសារ ដែល​អាច​ប្រឈម​នឹង​ជាប់ពន្ធនាគារ​មិនខានឡើយ ដោយសារ​តែ​នៅ​មុន​ថ្ងៃ​ឱសានវាទ រាល់​ឯកសារ​ទាំងឡាយ បាន​វាយ​បញ្ចូល​តារាង​ឧបសម្ព័ន្ធ និង​ត្រូវ​និរាករណ៍​ចោល​ទាំងស្រុង​ហើយ ។​

​ឯកឧត្ដម ហែម ថេង មានប្រសាសន៍​យ៉ាង​នេះ នៅក្នុង​កិច្ចប្រជុំ​ដើម្បី​ពន្លឿន​ផ្សព្វផ្សាយ​អនុវត្ត​អនុ​ក្រឹត្រ​លេខ ១២៩ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្ដម​ឧត្តមសេនី​យ៍​ឯក ហែម ថេង បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការអនុវត្ត​នូវ​ការងារ​ទាំងអស់​នេះ គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ជនអន្តោប្រវេសន៍ ដែល​ចង់​រស់​នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា ក្នុង​ការផ្តល់​នូវ​សិទ្ធិ​ស្របច្បាប់ ដែល​មាន​ការទទួល​ស្គាស់​ដោយ​នីតិរដ្ឋ ដោយ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​ជនអន្តោប្រវេសន៍ នូវ​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ទៅវិញទៅមក នៅក្នុង​ប័ណ្ណ​មាន​ឈីប ដែល​បាន​បញ្ចូល​នូវ​សហ​មាជិក​គ្រួសា​ររបស់​ពួកគាត់ កូនៗ​របស់គាត់ មាន​សិទ្ធិ​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់ អាច​ទៅ​លេង​ប្រទេស​ខ្លួន ដោយ​ធ្វើ​ការប្តូរ​នូវ​ប័ណ្ណ​អន្តោប្រវេសន៍ ជាពិសេស​នោះ ក្រោយ​ពី​ការចុះ​សញ្ជាតិ​រួចហើយ ពួកគាត់​អាច​រៀន​អក្សរ​ខ្មែរ និង​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ​បាន ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​សមត្ថកិច្ច ជួយ​សហការ​គ្នា​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​ចំពោះ​ជនបរ​ទេស​អន្តោប្រវេសន៍ ដែល​កំពុង​កាន់កាប់​ប្រើប្រាស់ និង​នៅ​សេសសល់ ដើម្បីឲ្យ​មក​ដាក់​ពាក្យ​សុំប្រកាស និង​សុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ក្នុង​ការអនុវត្ត​អនុក្រឹត្រ​លេខ ១២៩ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​។​

​សូមបញ្ជាក់​ថា ដើម្បីឲ្យ​ការអនុវត្ត​ការងារ​មាន​ភាពរលូ​ន និង​ទទួលបាន​ភាពជោគជ័យ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​នូវ​ក្រុមការងារ​អន្តរក្រសួង ដែល​មាន​ការចូលរួម​ចំនួន​៤​ក្រសួង គឺ​
​ទី​១-​ក្រសួងការបរទេស មាន​ការត្រួតពិនិត្យ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ
​ទី​២-​ក្រសួង​យុត្តិធម៌ ដែល​មាន​ស្ថាប័ន​តុលា
​ទី​៣-​ក្រុមប្រឹក្សា​អ្នកច្បាប់ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី
​និង​ទី​៤-​ក្រសួងមហាផ្ទៃ គឺ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយមាន​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ជា​អ្នកដឹកនាំ មាន​ភារកិច្ច​អនុវត្ត​ចំនួន​៤​ករណី ។​

​ភារកិច្ច​អនុវត្ត​ចំនួន​៤​ករណី មាន​ជាអាទិ៍ ៖
​ទី​១-​ការ​បញ្ជូ​ល និង​អនុវត្ត​លើ​ចំណុច​ខ្វះខាត ដែល​មាន​ចាប់តាំងពី​ឆ្នាំ​២០០២ នៃ​រយៈពេល​ដ៏​យូរ​នេះ
​ទី​២- ជា​អ្នក​កាន់​ឯកសារ​មិន​ប្រក្រតី មានន័យ​ថា ការ​ធ្វើ​ឯកសារ​ដែល​មិនទាន់​សមស្រប​ទៅតាម​ច្បាប់
​ទី​៣- អ្នក​កាន់​ឯកសារ​អត្តសញ្ញាណ​កម្ម
​និង​ទី​៤- គឺ​អ្នកស្នាក់នៅ​យូរ ដែល​អ្នក​ទាំង​៤​ជំពូក​នេះ ត្រូវ​មក​អនុវត្តន៍​ច្បាប់ តាម​អនុក្រឹត្រ លេខ ១២៩ អនក្រ​.​បក ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់ និង​ប្រើប្រាស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: មន្ត្រី​ក្រសួង​មហាផ្ទៃ​អគ្គនាយក​កដ្ឋានអន្តោប្រវេសន៍​ឱសានវាទ​ផ្សព្វផ្សាយ​អនុក្រឹត្រ​លេខ ១២៩ អនក្រ​.​បក ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​និង​មន្ត្រីនៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបចុះសួរសុខទុក្ខ ស្ត្រី​មាន​កូនតូច និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​

ថ្នាក់ដឹកនាំ​និង​មន្ត្រីនៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបចុះសួរសុខទុក្ខ ស្ត្រី​មាន​កូនតូច និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​

នៅ​ដើមខែ​មីនា​នេះស្ថានទូត​បារាំង​ប្រចាំ​កម្ពុជានឹង​រៀបចំ​ព្រឹត្តិការណ៍​«​សបា្តហ៍​បារាំង​»​ជា​លើក​ទី​២​នៅ​ក្រុង​សៀមរាប​

នៅ​ដើមខែ​មីនា​នេះស្ថានទូត​បារាំង​ប្រចាំ​កម្ពុជានឹង​រៀបចំ​ព្រឹត្តិការណ៍​«​សបា្តហ៍​បារាំង​»​ជា​លើក​ទី​២​នៅ​ក្រុង​សៀមរាប​

ផ្លូវ​ក្រាល​កៅស៊ូ(DBST)​ប្រវែង​៦៥០​ម៉ែត្រក្នុង​ក្រុង​សៀមរាប​កំពុង​ស្ថាបនា​បន្តបន្ទាប់ពី​ទទួលបាន​ថវិកា​គាំទ្រ​

ផ្លូវ​ក្រាល​កៅស៊ូ(DBST)​ប្រវែង​៦៥០​ម៉ែត្រក្នុង​ក្រុង​សៀមរាប​កំពុង​ស្ថាបនា​បន្តបន្ទាប់ពី​ទទួលបាន​ថវិកា​គាំទ្រ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.