Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

នៅ​ដើមខែ​មីនា​នេះស្ថានទូត​បារាំង​ប្រចាំ​កម្ពុជានឹង​រៀបចំ​ព្រឹត្តិការណ៍​«​សបា្តហ៍​បារាំង​»​ជា​លើក​ទី​២​នៅ​ក្រុង​សៀមរាប​

ដោយ Pothe Thun
27/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន ស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍ «​សបា្តហ៍​បារាំង​» ជា​លើក​ទី​២​នៅ​ក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ម្សិលមិញ​នេះ លោក ហួត តារា សមាជិក​គណៈកម្មាធិកា​រ​រៀបចំ​សប្តាហ៍​បារាំង បាន​ថ្លែងថា ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សបា្តហ៍​បារាំង​» ជា​លើក​ទី​២ នៅ​ក្រុង​សៀមរាប​ចាប់ពី​ថ្ងៃ​ទី​០៧​ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩​នេះ ដើម្បី​ផ្សព្វផ្សាយ​អំពី​ជំនាញ​របស់​ក្រុមហ៊ុន​បារាំង​នៅ​កម្ពុជា និង​បង្ហាញ​ពី​វប្បធម៌ សិល្បៈ សិប្បកម្ម​ខ្មែរ ឱ្យ​សាធារណជន​ក្នុងស្រុក និង​ភ្ញៀវ​អន្តរជាតិ​នានា​បាន​ស្គាល់ ហើយក៏​ជា​ចំណែក​មួយ​ក្នុងការ​ធ្វើ​ឱ្យ​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ ហើយ​នឹង​ត្រូវ​បើក​សម្ពោធ​ជា​ផ្លូវការ​ដោយ​លោក​ជំទាវ អេ​វ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា ។​

​លោក ហួត តារា មានប្រសាសន៍​ទៀត​ថា ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដោយ​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា ដែល​មាន​ការគាំទ្រ​ពី​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ដោយ​មាន​ការសាងសង់​ឡើង​នូវ​«​ភូមិ​បារាំង​មួយ​» នៅក្នុង​បរិវេណ​មហាសណ្ឋាគារ​អង្គរ (Raffles Grand Hôtel d’Angkor) ហើយ​នៅក្នុង​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ម៉ោង​៣​រសៀល​ដល់​ម៉ោង​៩​យប់ នៅក្នុង​ព្រឹត្តិការណ៍​នេះ មាន​ក្រុមហ៊ុន និង​អង្គការ​បារាំង​នានា​ប្រមាណ​ចំនួន​៧០​នឹង​ធ្វើការ​បង្ហាញជូន​ដល់​ពលរដ្ឋ​ខេត្តសៀមរាប និង​ភ្ញៀវទេសចរ អំពី​ចំណេះ​ធ្វើ​របស់​សហគ្រិន​បារាំង លាយ​ផ្សំ​ជាមួយ​ចំណេះធ្វើ សិប្បកម្ម ប្រពៃណី និង​វត្ថុធាតុដើម​របស់​ខ្មែរ ជាដើម​។​

​លោក ហួត តារា មានប្រសាសន៍​បន្ថែម​ទៀត​ថា ក្រៅពីនេះ កម្មវិធី​ជា​ច្រើន​ទៀត​នឹង​ត្រូវ​បង្ហាញ​ដល់​សាធារណជន ដូចជា វប្បធម៌​បារាំង កម្ពុជា​ការបង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ចៃ្ន​ដោយ​ផលិតករ​ក្នុងស្រុក ការ​ប្រាព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា ការដាក់​បញ្ចាំងភាពយន្ត​អប់រំ​ផ្សេងៗ ការសម្តែង​របាំ​សហ​សម័យ​ដោយ​ក្រុម​សិល្ប​:​ខ្មែរ ការ​ប្រួត​ប្រជែង​ចម្លាក់​សូន្យ​រូប ជាពិសេស​ផ្តល់ឱកាស​ឱ្យ​អ្នក​ពាណិជ្ជករ​កម្ពុជា បារាំង​បាន ជួប​ទំនាក់ទំនង​គ្នា ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​អត្ថបទ និង រូបថត : លោក ឃុត សៅ​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ព្រឹត្តិការណ៍​«​សបា្តហ៍​បារាំង​»សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជាស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្លូវ​ក្រាល​កៅស៊ូ(DBST)​ប្រវែង​៦៥០​ម៉ែត្រក្នុង​ក្រុង​សៀមរាប​កំពុង​ស្ថាបនា​បន្តបន្ទាប់ពី​ទទួលបាន​ថវិកា​គាំទ្រ​

ផ្លូវ​ក្រាល​កៅស៊ូ(DBST)​ប្រវែង​៦៥០​ម៉ែត្រក្នុង​ក្រុង​សៀមរាប​កំពុង​ស្ថាបនា​បន្តបន្ទាប់ពី​ទទួលបាន​ថវិកា​គាំទ្រ​

ខេត្ត​សៀមរាប​ជាប់​ចំណាត់ថ្នាក់​លេខ​២ក្នុង​កម្មវិធី​ប្រកួតប្រជែង«​ទីក្រុងដែល​មាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​»

ខេត្ត​សៀមរាប​ជាប់​ចំណាត់ថ្នាក់​លេខ​២ក្នុង​កម្មវិធី​ប្រកួតប្រជែង«​ទីក្រុងដែល​មាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​»

ពាក្យ​«​សុវណ្ណ​ភូមិ​»ត្រូវបាន​អ្នក​បុរាណវិទ្យា​ខ្មែរអះអាងថាមាន​ប្រទេស​ជាច្រើនប្រើប្រាស់និង​ចាត់ទុកជា​ទឹកដី​របស់​ខ្លួន​

ពាក្យ​«​សុវណ្ណ​ភូមិ​»ត្រូវបាន​អ្នក​បុរាណវិទ្យា​ខ្មែរអះអាងថាមាន​ប្រទេស​ជាច្រើនប្រើប្រាស់និង​ចាត់ទុកជា​ទឹកដី​របស់​ខ្លួន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.