Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពាក្យ​«​សុវណ្ណ​ភូមិ​»ត្រូវបាន​អ្នក​បុរាណវិទ្យា​ខ្មែរអះអាងថាមាន​ប្រទេស​ជាច្រើនប្រើប្រាស់និង​ចាត់ទុកជា​ទឹកដី​របស់​ខ្លួន​

ដោយ Pothe Thun
27/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
134
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​ប​ឋ​កថា​មួយ​ដើម្បី​ចូលរួម​ពិចារណា និង​ពិភាក្សា​អំពី​រឿង​ទាក់ទង​នឹង​ពាក្យ សុវណ្ណ​ភូមិ ដែល​លេចឡើង​នៅ​គ្រប់កន្លែង​នៃ​អាស៊ីអាគ្នេយ៍ តួ​យ៉ាង​ករណី​នៅ​ស្រុកថៃ អំពី​ទស្សនៈ​អ្នក​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ​នានា និង​ករណី​សិលាចារឹក​នៅ​រក​ឃើញ​ថ្មី​វត្ត​គិរី​ស្តេច​គង់ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដោយ​លោក​បណ្ឌិត វង់ សុធា​រ៉ា​។​

​ប​ឋ​កថា​នេះ​រៀបចំ​ក្នុងឱកាស​និស្សិត​នៃ​មហាវិទ្យាល័យ​បុរាណ​វិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​មក​បំពេញ​ដំណើរ​សិក្សា​នៅ​តំបន់​សៀមរាប​អង្គរ ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ព្រមទាំង​មាន​ការចូលរួម​ពីរ​មន្ត្រី​បុគ្គលិក​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ជាង​៤០​នាក់​ផង​ដែរ​។ អ្នកស្រាវជ្រាវ​ពីរ​រូប​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺ​លោក អ៊ឹម សុខ​រិទ្ធី និង​កញ្ញា បណ្ឌិត ឆោម គន្ធា បាន​ធ្វើ​បទ​បង្ហាញ និង​ដឹកនាំ​ពិភាក្សា​ក្នុង​វេទិកា​នោះ​។​

​នៅក្នុង​បទ​បង្ហាញ ពាក្យ “​សុវណ្ណ​ភូមិ​” បាន​ប្រទះឃើញ​មាន​នៅ​ឥណ្ឌា កោះ​ជ្វា និង​ប្រទេស​ស្ថិតនៅ​តំបន់​អាស៊ី​អា​គ្នាយ៍​ដីគោក​។ ជាពិសេស​ការរកឃើញ​សិលាចារឹក​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​មាន​ពាក្យ​សុវណ្ណ​ភូមិ​នា​ពេល​ថ្មីៗ​នេះដែរ​។ ប្រទេស​មួយចំនួន​នៅ​អាស៊ី​អាគ្នេយ៏​នេះ បាន​ប្រើ​ពាក្យ «​សុវណ្ណ​ភូមិ​» មិន​ត្រឹមតែ​និយាយ​សំដៅ​ទៅលើ​ឈ្មោះ​ដែនដី​នៃ​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ថែមទាំង​យក​ពាក្យ «​សុវណ្ណ​ភូមិ​» មក​ផ្សារ​ភ្ជាប់​ជាមួយនឹង​មោទកភាព​ជាតិ និង​អនុស្សាវរីយ៍​ពី​អតីតកាល​ដ៏​រុងរឿង​ប្រចាំ​ជាតិ​នីមួយៗ​ទៀតផង​។ ប្រទេស​មី​យ៉ាន់​ម៉ា អះអាងថា «​សុវណ្ណ​ភូមិ​» ស្ថិត​នៅក្នុង​ទឹកដី​ខ្លួន​។ ប្រទេស​ថៃ​ក៏​អះអាងថា «​សុវណ្ណ​ភូមិ​» គឺជា​ផ្នែក​មួយ​ស្ថិត​នៅក្នុង​ប្រទេស​ថៃ​ដែរ​។ សព្វថ្ងៃនេះ​មាន​ព្រលានយន្តហោះ​អន្តរជាតិ​របស់​ថៃ​មានឈ្មោះ​ថា​សុវណ្ណ​ភូមិ​ដែរ​។ លើសពីនេះទៅទៀត ថ្មីៗ​ថៃ​ធ្វើ​ការស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ក្រុង​បុរាណ​មួយ ឈ្មោះ អ៊ូ ថង (U-Thong) នៅក្នុង​ខេត្ត ណា​ខន ផា​ធំ (Nakhorn Pathom) ដោយ​បាន​ចាត់ទុកថា​ជា​ដី​កំណើត​នៃ​សុវណ្ណ​ភូមិ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ចំណែក​ខ្មែរ​វិញ ក៏​បាន​អះអាង​ថា​សុវណ្ណ​ភូមិ ក៏​ជាទី​កំណើត​នៃ​ទឹកដី​របស់​ខ្លួន​ដែរ​។ ជាពិសេស ការរកឃើញ​សិលាចារឹក​ថ្មី​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​មាន​ចារ​ពាក្យ​សុវណ្ណ​ភូមិ និង​មាន​កាលបរិច្ឆេទ​ផង នោះ​ក៏​កាន់​មាន​ភស្តុតាង​មាន​ទម្ងន់​លើ​ការអះអាង​ខាងលើ​។​

​សំណួរ​ចម្រូងចម្រាស់​ដែល​មិន​ទាន់​ដាច់ស្រេច​ទៅនឹង​ការរកឃើញ​ថ្មី​នេះ គឺ​តើ​សុវណ្ណ​ភូមិ​ដែល​និយាយ​ក្នុង​សិលាចារឹក​នេះ​សម្គាល់​ឋាន​នាម ឬ​ជា​ពាក្យ​សម្រាប់​ប្រើ​ក្នុង​កំណាព្យ ឬក៏​ពាក្យ​ជា​នាមសព្ទ​ប្រកបដោយ​គុណ​សម្រាប់​ផ្តល់​កិតិ្ត​យស តម្លៃ​និង​ការលើកតម្កើង​?

​កញ្ញា​បណ្ឌិត ឆោម គន្ធា អ្នកស្រាវជ្រាវ​សិលាចារឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ពន្យល់ថា ពាក្យ សុវណ្ណ​ភូមិ (​សរសេរ​តាម​បាលី​) ជា​ភាសាសំស្ក្រឹត ផ្សំ​រវាង​ពាក្យ «​សុ​វណ៌្ណ​» និង «​ភូមិ​»​។ ពាក្យ «​សុ​វណ៌្ណ​» មានន័យ​ថា ជា​មាស ជា​ឈ្មោះ​មនុស្ស និង​ទីកន្លែង​ផង​។ រីឯ​ពាក្យ «​ភូមិ​» មានន័យ​ថា ដែនដី ដី​ស្រុក​ផង ជា​ឈ្មោះ​ទីកន្លែង​ផង​។ កញ្ញា ឆោម គន្ធា ពន្យល់ថា ពាក្យ​«​សុវណ្ណ​» មិន​សំដៅ​ទាំងស្រុង​លើ​តែ​មាសប្រាក់​នោះទេ ពាក្យ​នេះ​មានន័យ​ច្រើន​ដែល​អាច​ប្រែ​ថា «​ស្រស់បំព្រង​» «​សម្បូរ​សប្បាយ​» «​រុងរឿង​» ដែរ​។​ល​។​

​លោក អ៊ឹម សុខ​រិទ្ធី អ្នក​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លើក​ការពិភាក្សា​អំពី​រឿងរ៉ាវ​ទាកទង​នឹង​សុវណ្ណ​ភូមិ ដោយ​លើកយក​ប្រវត្តិសាស្ត្រ និង​បុរាណវិទ្យា​ចំនួន​បី​ផ្សេង​គ្នា​មក​ពិចារណា​។​

​ទឡ្ហីករណ៍​ទី​១៖ តើ​វា​ជា​ឋាននាម សម្គាល់​ឈ្មោះ​ប្រទេស​ឬ​យ៉ាងណា​? បើសិនជា​នាម​សម្គាល់​ប្រទេស ដែល​ទើបនឹង​ជួបប្រទះ​ភស្តុតាង​តែមួយ ដូច្នេះ​កុំអាល់​ប្រញាប់ប្រញាល់ ហើយ​សូម​ពិចារណា​ជា​មួយ​ឋាននាម​ផ្សេងទៀត ដែល​មាន​ចារ​លើ​សិលាចារឹក​ផ្សេងទៀត នៅ​សតវត្ស​ទី​៧ ទី​៩ និង​ទី​១០​និង​តៗ​មកទៀត ដែល​និយាយ​ឈ្មោះ​ជនជាតិ​និង​ដែនដី​ថា «​ក្មេរ (​ខ្មែរ​) កម្វុជា កម្វុ​ជទេស​» ជាដើម​។ តើ​ឋាននាម​ទាំងនេះ​ជា​អ្វី​ទៅ​វិញ​?

​ទឡ្ហីករណ៍​ទី​២៖ តាម​កំណត់ត្រា​អ្នកកា​ទូត​ចិន​របស់លោក ជីវ តាក្វាន់ ដែល​មក​ដល់​អង្គរ​ចុង​សតវត្ស​ទី​១៣ សរសេរថា «​ស្រុក​នេះ​ហៅ​ខ្លួនឯង​ថា​កម្ពុជា​» ចំណែក​ចិន​ហៅ​ថា​ចេន​ទ្បា​។ បាន​សេចក្តី​ថា​ឈ្មោះ​កម្ពុជា​នេះ​មានប្រើ​យូរណាស់​មកហើយ បើ​ប្រៀប​ជាមួយ​នឹង​ឈ្មោះ​ចារ​នៅក្នុង​សិលាចារឹក​។ ពោល​គឺ​«​កម្ពុជា​»​ប្រើ​ជា​ឈ្មោះ​ប្រទេស​ប្រហែល​៥០០​ឆ្នាំមុន​អ្នកការទូត​មកដល់​រាជធានី​នៃ​ប្រទេស​កម្ពុជា​។ ដូច្នេះ វា​ដូចជា​មិន​ចម្លែក​ទេ ដែល​ពាក្យ​«​ក្មេរ (​ខ្មែរ​)» ដែល​មាន​ន័យ​សម្គាល់​ជនជាតិ និង​ឈ្មោះ​ស្រុក​ផង ប្រទះឃើញ​នៅ​លើ​សិលាចារឹក​យ៉ាងហោចណាស់​ពីរ​ផ្សេង​គ្នា នៅ​សតវត្ស​ទី​៧ អាច​មាន​ប្រើ​តាំងពី​មុន​នេះ ហើយ​ច្បាស់​ណាស់​បាន​បន្ត​ប្រើ​នា​ចំណេរ​ក្រោយមក​ទៀត​ផង​។​

​ទឡ្ហីករណ៍​ទី​៣៖ ជា​ការធម្មតា​តាម​ទម្លាប់​ចិន ជនជាតិ​ចិន​យល់ថា​ប្រទេស​ខ្លួន​ស្ថិត​នៅ​ភូមិភាគ​កណ្តាល​នៃ​ផែនដី ហើយ​ហៅ​ប្រទេស​នៅ​ជុំវិញ​ប្រទេស​ខ្លួន​តាម​ទិស​លិច កើត ជើង ត្បូង​។ តាំងតែ​ពី​ដើមទី ចិន​ហៅ​នគរ​ខ្មែរ​ថា «​ហ្វូណន​» សរសេរ​តាម​អក្សរ​ចិន​ថា « 扶南 » (​អាន​ថា ហ្វូណន​)​។ ពាក្យ​« 南 »(​ណន​) ប្រែ​ថា ទិស​ខាងត្បូង​។ រីឯ​ពាក្យ «扶» (​ហ្វូ​) មានន័យ​ថា មាន​ទ្រព្យធន សម្បូណ៌​សប្បាយ ស្រស់បំព្រង សុខសាន្ត​។​ល​។ សរុបមក​«​ហ្វូណន​» មានន័យ​ថា នគរ​សម្បូណ៌​សប្បាយ ចម្រុងចម្រើន​ថ្កើង​ថ្កាង នៅ​ខាងត្បូង​ប្រទេស​ខ្លួនឯង​។​

​លើសពីនេះទៅទៀត អ្នកសិក្សា​ផ្នែក​ព្រះពុទ្ធសាសនា​មួយចំនួន​ខាងក្រោម បាន​ផ្តល់​ការសន្និដ្ឋាន​មួយ​ដូចៗ​គ្នា​ថា «​ចិន​ហៅ​ឈ្មោះ​នរគរ​ខ្មែរ​ថា​ហ្វូណន ប្រហែលជា​បាន​ប្រែ​សម្រួល​ពី​ពាក្យ​សុវណ្ណ​ភូមិ​» ។​

​ជា​ការពិចារណា លោក អ៊ឹម សុខ​រិទ្ធី សរុប​មក​ថា បើ​យោង​តាម​នាមសព្ទ​ដែល​ប្រកបដោយ​គុណ​សំដៅ​ពាក្យ​មួយ សម្គាល់​នូវ​ទីតាំង ឧទាហណ៍​ដូច​ពាក្យ​លើក​មក​ថា​ថ្គុំថ្កើង​ដូច​អារ្យប្រទេស មានន័យ​ថា​អារ្យ​ជនជាតិ​មួយ​ដែល​មាន​វប្បធម៌​រីកចម្រើន មានស្រុក​សម្បូណ៌​សប្បាយ​។ ទើប​អារ្យ​ទៅ​ជា​នាម​សម្គាល់​ថា​ឱ្យ​តែ​ថ្គុំថ្កើង​សម្បូណ៌​សប្បាយ​។ ដូចគ្នា​ដែរ អង្គរ​ក៏​មានន័យ​ថា​ថ្គុំថ្កើង រុងរឿង​។​

​ដូច្នេះ ពាក្យ​«​សុវណ្ណ​ភូមិ​» ប្រហែលជា​មាន​ន័យ សម្គាល់​ទីតាំង​មួយ​ដែល​ស្រស់បំព្រង ថ្កុំថ្កើង រីកចម្រើន​រុងរឿង ប្រៀប​ដូច​នឹង​ចិន​សរសេរ​ប្រែ​សម្រួល​ជា​ភាសា​ខ្លួន​ថា​ហ្វូណន ចម្លង​ឲ្យឈ្មោះ​ស្រុក​នគរ​ខាងត្បូង​ដែល​ចម្រុងចម្រើន ដែល​ន័យ​សេចក្តី​ពុំមែន​ជា​ឈ្មោះ​ប្រទេស​នោះ​ទេ​៕

​អត្ថបទ និង រូបថត : លោក ម៉ាត់ អា​រី​ហ្វីន​

Tags: មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរាមហាវិទ្យាល័យ​បុរាណ​វិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈសុវណ្ណ​ភូមិអ្នក​បុរាណវិទ្យា​ខ្មែរអ្នក​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារ​បណ្ណាល័យនិង​អគារ​រោង​ជាងជា​អំណោយ​សប្បុរសជន​នៅ​ប្រទេស​ស្វីសស្ថិតនៅ​ក្នុង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក​មិញ​នេះ​

អគារ​បណ្ណាល័យនិង​អគារ​រោង​ជាងជា​អំណោយ​សប្បុរសជន​នៅ​ប្រទេស​ស្វីសស្ថិតនៅ​ក្នុង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក​មិញ​នេះ​

អាជ្ញាធរ​ក្រុង​សៀមរាបសហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគងរួម​គ្នា​សម្អាត​បរិស្ថាន​តាម​ដង​ផ្លូវ ពី​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន រហូត​ដល់​រង្វង់​មូល​ព្រៃ​គុយ​

អាជ្ញាធរ​ក្រុង​សៀមរាបសហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគងរួម​គ្នា​សម្អាត​បរិស្ថាន​តាម​ដង​ផ្លូវ ពី​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន រហូត​ដល់​រង្វង់​មូល​ព្រៃ​គុយ​

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថាកំណាត់​ផ្លូវ​ពី​ស្វាយ​ធំទៅដល់​រង្វង់​មូល​កូនដំរីក្នុង​ឃុំ​ព្រះ​ដាក់នឹង​ជួសជុល​រួចរាល់​ក្នុង​ពេល​ឆាប់ៗ​នេះ​

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថាកំណាត់​ផ្លូវ​ពី​ស្វាយ​ធំទៅដល់​រង្វង់​មូល​កូនដំរីក្នុង​ឃុំ​ព្រះ​ដាក់នឹង​ជួសជុល​រួចរាល់​ក្នុង​ពេល​ឆាប់ៗ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.