Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ផ្លូវ​ក្រាល​កៅស៊ូ(DBST)​ប្រវែង​៦៥០​ម៉ែត្រក្នុង​ក្រុង​សៀមរាប​កំពុង​ស្ថាបនា​បន្តបន្ទាប់ពី​ទទួលបាន​ថវិកា​គាំទ្រ​

ដោយ Pothe Thun
27/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ផ្លូវ​ក្រាល​កៅស៊ូ ប្រភេទ​ឌី​ប៊ី​អេស​ធី​(DBST) ដំណាក់កាល​ទី​៣ ប្រវែង​៦៥០​ម៉ែត្រ ស្ថិតនៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គុំ ក្រុង សៀមរាប ត្រូវបាន​ស្ថាបនា​បន្ត​ហើយ បន្ទាប់ពី​ទទួល​ថវិកា​ពី​ក្រសួង​ហិរញ្ញវត្ថុ ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​ក្នុង​ក្រុង និង​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅក្នុង​៣​សង្កាត់​ក្នុង​ក្រុង​សៀមរាប​។​

​លោក លឹម ឡាវុ​ធ អនុប្រធាន​ការិយាល័យ​សាធារណការ ទទួលបន្ទុក​ការដ្ឋាន នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ឲ្យដឹងថា ផ្លូវ​ក្រាល​កៅស៊ូ ប្រភេទ​ឌី​ប៊ី​អេស​ធី​(DBST) ដំណាក់កាល​ទី​៣​នេះ គឺជា​គម្រោង​ឆ្នាំ​២០១៨ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ទទួល​ថវិកា​ពី​ក្រសួង​ហិរញ្ញវត្ថុ​។ ផ្លូវ​មួយ​ខ្សែ​នេះ មាន​សារសំខាន់​ណាស់ សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍ​ក្នុង​ក្រុង​សៀមរាប នឹង​ជួយ​សម្រួល​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ស្រ​ងែ សង្កាត់​សំបួរ និង​សង្កាត់​ស្វាយដង្គុំ​។ ចំពោះ ផ្លូវ​លេខ​២៦៧ មាន​ប្រវែង​សរុប​១៩​គីឡូម៉ែត្រ ដែល​នាពេល​អនាគត​ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​ត​ភ្ជាប់​ទៅ​ដល់​ស្រុក​ពួក ។​

​បើ​តាម​ការបញ្ជាក់​ពី​លោក យន់ ជា អនុប្រធាន​ការិយាល័យ​សាធារណការ ទទួលបន្ទុក​ការដ្ឋាន​ដែរនោះ បាន​និយាយថា ផ្លូវ​ក្រាល​កៅស៊ូ ប្រភេទ​ឌី​ប៊ី​អេស​ធី​(DBST)​នេះ ត្រូវបាន​ស្ថាបនា​ជា​៣​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ចាប់ពី​ចំណុច​ផ្លូវ​ក្រវ៉ាត់​ក្រុង​មាន​ប្រវែង ១៧០​ម៉ែត្រ​, ដំណាក់កាល​ទី​២ ប្រវែង ១៥០០​ម៉ែត្រ និង​ដំណាក់កាល​ទី​៣ ដែល​បញ្ចប់​នៅ​ចំណុច​ផ្សារ​កន្ត្រក មាន​ប្រវែង​៦៥០​ម៉ែត្រ​។ ចំពោះ​កម្រាស់​ផ្លូវ​កៅស៊ូ​នេះ មាន​៦​ស្រទាប់ ក្នុងនោះ​មាន​ក្រាល​កៅស៊ូ​២​ជាន់ ចំពោះ​វត្ថុធាតុដើម​យក​មក​ស្ថាបនា​ផ្លូវ ត្រូវ​បាន​ឆ្លងកាត់​មន្ទីរ​ពិសោធ​ត្រឹមត្រូវ ដែល​ធានា​នូវ​គុណភាព ដោយឡែក​ចំពោះ​ថ្ម​យក​មក​ក្រាល​នេះដែរ គឺ​ត្រូវ​ចាំបាច់​លាង​សម្អាត​ដី ចៀសវាង​កំណ​កដី​នៅលើ​កៅស៊ូ​នៃ​ស្រទាប់​នី​មួយៗ ដែល​ប៉ះពាល់​ដល់​គុណភាព​ផ្លូវ ហើយ​ការស្ថាបនា​ត្រូវ​ចំណាយពេល​ជិត​មួយ​ខែ​ទើប​រួចរាល់ វា​អាស្រ័យ​ទៅនឹង​ស្ថានភាព​អាកាសធាតុ និង​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

01/06/2023
ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

01/06/2023

​ឆ្លើយ​ប​ទៅនឹង មតិ​រិះគន់​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​មតិ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក លើកឡើងថា ផ្លូវ​ដែល​ស្ថាបនា​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប​មួយ​ខ្សែ​នេះ ខុស​បច្ចេកទេស ក្រាល​កៅស៊ូ​ស្ដើង ឬ​យក​កៅស៊ូ​ទៅ​ស្រោច​លើ​ដី​នោះ​មិនមែន​ជា​កា​ពិត​ឡើយ លោក យន់ ជា បានបញ្ជាក់​ថា សកម្មភាព​ដែល​ប្រជាពលរដ្ឋ​បាន​ឃើញ​នោះ គឺ​គ្រាន់តែ​ជាការ​ក្រាល​គ្រឹះ​ដោយ​គ្រួស​ថ្ម​ក្រហម និង​ក្រាល​កៅស៊ូ​ទ្រនាប់​ការពារ​ទឹក​ជ្រាប ជំហាន​ដំបូង​ប៉ុណ្ណោះ ដើម្បី​រង់ចាំ​គ្រួស​ថ្ម​ក្រហម និង​សាច់​កៅស៊ូ​ស្អិត​ខាំ​ជាប់​គ្នា ទើប​ក្រុមបច្ចេកទេស​វាយតម្លៃ និង​ធ្វើ​ការចាក់​ថ្ម និង​ក្រាល​កៅស៊ូ​ជា​បន្តបន្ទាប់​។ ហេតុ​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​មាន​ការយល់ច្រឡំ​បន្តទៀត​។​

​សូម​ជម្រាប​ដែរ​ថា ជាមួយ​នឹង​ការស្ថាបនា​ផ្លូវ​ដំណាក់កាល​ទី​៣​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ក៏​បាន​រៀបចំ​ដាក់លូ​មូល ប្រភេទ​បេតុង​អា​មេ​ផងដែរ ដែល​មាន​មុខកាត់​០.៨​ម៉ែត្រ បណ្ដោយ ២​ម៉ែត្រ​នៅ​តាម​សងខាង​ផ្លូវ ដើម្បី​បង្ហូរទឹក​ដក់​នៅលើ​ផ្លូវ និង​សម្រាប់​ត​ភ្ជាប់​បង្ហូរទឹក​សម្អុយ​ពី​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​។​

​អត្ថបទ និង រូបថត : លោក សេង ផល្លី និង​លោក អ៊ុន ណា​រាជ្រ​

Tags: ខេត្តសៀមរាបផ្លូវ​ក្រាល​កៅស៊ូមន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្ត​សៀមរាប​ជាប់​ចំណាត់ថ្នាក់​លេខ​២ក្នុង​កម្មវិធី​ប្រកួតប្រជែង«​ទីក្រុងដែល​មាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​»

ខេត្ត​សៀមរាប​ជាប់​ចំណាត់ថ្នាក់​លេខ​២ក្នុង​កម្មវិធី​ប្រកួតប្រជែង«​ទីក្រុងដែល​មាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​»

ពាក្យ​«​សុវណ្ណ​ភូមិ​»ត្រូវបាន​អ្នក​បុរាណវិទ្យា​ខ្មែរអះអាងថាមាន​ប្រទេស​ជាច្រើនប្រើប្រាស់និង​ចាត់ទុកជា​ទឹកដី​របស់​ខ្លួន​

ពាក្យ​«​សុវណ្ណ​ភូមិ​»ត្រូវបាន​អ្នក​បុរាណវិទ្យា​ខ្មែរអះអាងថាមាន​ប្រទេស​ជាច្រើនប្រើប្រាស់និង​ចាត់ទុកជា​ទឹកដី​របស់​ខ្លួន​

អគារ​បណ្ណាល័យនិង​អគារ​រោង​ជាងជា​អំណោយ​សប្បុរសជន​នៅ​ប្រទេស​ស្វីសស្ថិតនៅ​ក្នុង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក​មិញ​នេះ​

អគារ​បណ្ណាល័យនិង​អគារ​រោង​ជាងជា​អំណោយ​សប្បុរសជន​នៅ​ប្រទេស​ស្វីសស្ថិតនៅ​ក្នុង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក​មិញ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,075)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,734)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (831)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.