Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្នាក់ដឹកនាំ​និង​មន្ត្រីនៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបចុះសួរសុខទុក្ខ ស្ត្រី​មាន​កូនតូច និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​

ដោយ Pothe Thun
27/02/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ម្សិលមិញ​នេះ លោកជំទាវ ទា​ង អេង ទៀ​សីហាអនុប្រធានគណៈកម្មាធិកា​រ​សាខា និង សហការី នៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​សាកសួរ​សុខទុក្ខ ជន​ត្រូវ​ចោទ ជនជាប់ចោទ និង​ពិរុទ្ធជន ជា​ស្ត្រី​មាន​កូនតូច និង​ស្ត្រី​មាន​ផ្ទៃពោះ ចំនួន​១៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្តសៀមរាប ក្នុង​គោលបំណង​លើកកម្ពស់​ការយកចិត្ត​ទុកដាក់​ចំពោះ​សុខភាព​មាតា ទារក និង​កុមារ ក្នុងឱកាស​អបអរសាទ​រ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង កុមារ សំខាន់​គឺ​ការចូលរួម​ចំណែក​គាំទ្រ “ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារ”កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ដែល​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​សុខភាព​បងប្អូន​ជា ស្ដ្រី និង​កុមារ ។​

​លោកជំទាវ ទា​ង អេង ទៀ​សីហា មានប្រសាសន៍ថា ក្នុងឱកាស​ដែល​បងប្អូន ដែល​ជា​ជន​ត្រូវ​ចោទ ជនជាប់ចោទ និង​ពិរុទ្ធជន ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​នា​ពេល​នេះ សូម​ចេះ​ថែរក្សា​សុខភាព​ខ្លួនឯង និង​កូន​តូចៗ ពិសេស​ត្រូវ​គោរព​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជា​ក្នុង​ពន្ធនាគារ និង ការណែនាំ​របស់​អ្នកគ្រប់គ្រង ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅ​ជា​ពលរដ្ឋ​ល្អ នៅ​ពេល​ត្រឡប់​ទៅ​សហគមន៍​វិញ ហើយ​នៅពេល​ដែល​បាន​វិលត្រឡប់​នៅ​កាន់​សហគមន៍​ខ្លួន​វិញ​នោះ ក៏​ត្រូវ​បញ្ជូន​កូនៗ​របស់ខ្លួន ឲ្យបាន​ចូល​សិក្សា​រៀនសូត្រ ពីព្រោះថា កូនៗ​ទាំងនេះហើយ​ដែល​ជា​សសរស្តម្ភ​ដ៏​រឹងមាំ នៃ​សង្គមជាតិ ជា​អ្នក​បន្ត​ការអភិវឌ្ឍន៍​ប្រទេសជាតិ និង សង្គម​គ្រួសារ​ទៅ​អនាគត ។​

​ក្នុងឱកាស​នោះ​ដែរ លោកជំទាវ ទា​ង អេង ទៀ សីហា និង សហការី បាន​ចែក​អំណោយ​មនុស្សធម៌​ដែល​ជា​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ជូន​ដល់​ស្ត្រី​មាន​កូនតូច និង ស្ត្រី​មាន​ផ្ទៃពោះ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , ទឹកដោះគោ​៣​កំប៉ុង , ស្ករស​១​គីឡូក្រាម , ត្រីខ​១​យួរ , មី​១​កេស , សាប៊ូ​ក្រអូប ២​ដុំ , សម្ភារ​ទារក​១​កញ្ចប់ និង​ថវិកា​ចំនួន ៥​ម៉ឺន​រៀល ៕

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបស្ត្រី​មាន​កូនតូច និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នៅ​ដើមខែ​មីនា​នេះស្ថានទូត​បារាំង​ប្រចាំ​កម្ពុជានឹង​រៀបចំ​ព្រឹត្តិការណ៍​«​សបា្តហ៍​បារាំង​»​ជា​លើក​ទី​២​នៅ​ក្រុង​សៀមរាប​

នៅ​ដើមខែ​មីនា​នេះស្ថានទូត​បារាំង​ប្រចាំ​កម្ពុជានឹង​រៀបចំ​ព្រឹត្តិការណ៍​«​សបា្តហ៍​បារាំង​»​ជា​លើក​ទី​២​នៅ​ក្រុង​សៀមរាប​

ផ្លូវ​ក្រាល​កៅស៊ូ(DBST)​ប្រវែង​៦៥០​ម៉ែត្រក្នុង​ក្រុង​សៀមរាប​កំពុង​ស្ថាបនា​បន្តបន្ទាប់ពី​ទទួលបាន​ថវិកា​គាំទ្រ​

ផ្លូវ​ក្រាល​កៅស៊ូ(DBST)​ប្រវែង​៦៥០​ម៉ែត្រក្នុង​ក្រុង​សៀមរាប​កំពុង​ស្ថាបនា​បន្តបន្ទាប់ពី​ទទួលបាន​ថវិកា​គាំទ្រ​

ខេត្ត​សៀមរាប​ជាប់​ចំណាត់ថ្នាក់​លេខ​២ក្នុង​កម្មវិធី​ប្រកួតប្រជែង«​ទីក្រុងដែល​មាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​»

ខេត្ត​សៀមរាប​ជាប់​ចំណាត់ថ្នាក់​លេខ​២ក្នុង​កម្មវិធី​ប្រកួតប្រជែង«​ទីក្រុងដែល​មាន​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​»

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.