Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញា​រធរ​ខេត្តសៀមរាបជំរុញ​ឲ្យមាន​ការអនុវ​ត្ត​ច្បាប់ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ កាន់តែ​ប្រសើរ​ឡើង​

ដោយ Pothe Thun
27/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​អង្គ​សិក្ខាសាលា​ស្តីពី ការជំរុញ​ទីក្រុង​សៀមរាប ជា​ទីក្រុង​គ្មាន​ផ្សែង​បារី នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ហៈ ឆ្នាំ​២០១៩​នេះ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​មាន ប្រសាសន៍ថា រយៈកាល​កន្លងមក រដ្ឋបាល​ក្រុង​សៀមរាប​បាន​បង្កើត​គណៈ​កម្ម​ការ​ទីក្រុង​គ្មាន​ផ្សែង​បារី ហើយ​បាន​រៀបចំ​សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាល​ជាច្រើន ស្តីពី​ការអនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ដល់​សង្កាត់​ទាំង​១២ ក្នុង​ក្រុង​សៀមរាប , មន្ទីរ អង្គភាព​នានា រួម​ទាំង​ម្ចាស់​ឬ​អ្នក​គ្រប់គ្រង​នៃ​កន្លែងធ្វើការ និង កន្លែង​សាធារណៈ មាន​ដូចជា​សណ្ឋាគារ , ផ្ទះសំណាក់ , ភោជនីយ ដ្ឋា​ន , អាហា​រដ្ឋា​ន , វត្ត​អារាម , សាលារៀន និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​ជាក់ស្តែង​សង្កាត់​ទាំង​១២ របស់​ក្រុង​សៀមរាប ភាគច្រើន​បាន​ដាក់បញ្ចូល​គំរោង​ទីក្រុង​គ្មាន​ផ្សែង​បារី​ក្នុង​ផែនការ​សង្កាត់ តាំងពី​ឆ្នាំ​២០១៧ ប៉ុន្តែ​ទោះបីជា​អាជ្ញាធរ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងណា​ក៏ដោយ ក៏​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​នៅមានកម្រិត ។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​ទៀត​ថា ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើងដ​ល់​ការអ​នុវត្ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ថ្មីៗ​នេះ​រដ្ឋបាល​ក្រុង​សៀមរាប បាន​រៀបចំ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ក្រុង​សៀមរាប​គ្មាន​ផ្សែង​បារី និង​ដំឡើង​ស្លាក​សញ្ញា​ទូទាំង​ក្រុង​សៀមរាប ស្តី​អំពី​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​បារី ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី ការហាម​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​ទំរង់ និង​ផលប៉ះពាល់​នៃ​ការជក់បារី និង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ ។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​បន្ថែម​ទៀត​ថា យោង​តាម​លទ្ធផល​នៃ​ការអង្កេត​ការអនុវត្ត​ច្បាប់ ស្តីពី​ការអនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៨ ក្នុង​ខេត្ត​សៀមរាប បានឲ្យដឹងថា មាន​កន្លែង​ធ្វើការ​និង​កន្លែង​សាធារណៈ​ចំនួន​៤២​ភាគរយ​ប៉ុណ្ណោះ ខណៈ​ដែល ៤០ ភាគរយ នៃ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល , ២៥​ភាគរយ​នៃ​សាលាសង្កាត់ , ១១​ភាគរយ​នៃ​គ្រឹះស្ថាន​សាសនា មាន​កន្ទុយបារី​នៅក្នុង​អគារ​និង​បរិវេណ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត : លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ខេត្តសៀមរាបគ​សិក្ខាសាលា​ស្តីពី ការជំរុញ​ទីក្រុង​សៀមរាប ជា​ទីក្រុង​គ្មាន​ផ្សែង​បារីច្បាប់ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់អាជ្ញា​រធរ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​ក្រសួង​មហាផ្ទៃបង្ហាញថារយៈពេល​៣​ខែ​ទៀតនឹង​បញ្ចប់​ឱសានវាទ​ផ្សព្វផ្សាយ​អនុក្រឹត្រ​លេខ ១២៩ អនក្រ​.​បក ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​

មន្ត្រី​ក្រសួង​មហាផ្ទៃបង្ហាញថារយៈពេល​៣​ខែ​ទៀតនឹង​បញ្ចប់​ឱសានវាទ​ផ្សព្វផ្សាយ​អនុក្រឹត្រ​លេខ ១២៩ អនក្រ​.​បក ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​

ថ្នាក់ដឹកនាំ​និង​មន្ត្រីនៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបចុះសួរសុខទុក្ខ ស្ត្រី​មាន​កូនតូច និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​

ថ្នាក់ដឹកនាំ​និង​មន្ត្រីនៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបចុះសួរសុខទុក្ខ ស្ត្រី​មាន​កូនតូច និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​

នៅ​ដើមខែ​មីនា​នេះស្ថានទូត​បារាំង​ប្រចាំ​កម្ពុជានឹង​រៀបចំ​ព្រឹត្តិការណ៍​«​សបា្តហ៍​បារាំង​»​ជា​លើក​ទី​២​នៅ​ក្រុង​សៀមរាប​

នៅ​ដើមខែ​មីនា​នេះស្ថានទូត​បារាំង​ប្រចាំ​កម្ពុជានឹង​រៀបចំ​ព្រឹត្តិការណ៍​«​សបា្តហ៍​បារាំង​»​ជា​លើក​ទី​២​នៅ​ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.