Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

លោកជំទាវ ទា​ងអេង ទៀសីហា ជួប​សំណេះសំណាល​សួរសុខទុក្ខមាតា​សម្រាលកូន​ក្នុងស្រុក​ពួក​

ដោយ Pothe Thun
26/02/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
73
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ ២០១៩ គណៈប្រតិភូ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដឹកនាំ​ដោយ លោកជំទាវ ទា​ង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ សាខា និង​លោកជំទាវ​ជា​សហការី បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្ដល់ជូន​មាតា ដែល​ទើបនឹង​សម្រាល​កូនតូច ចំនួន ៥៩​នាក់ នៅ​មណ្ឌល​សុខភាព​ព្រៃ​ជ្រូក និង សសរ​ស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ក្នុង​គោល បំណង​លើកកម្ពស់ និង យកចិត្តទុកដាក់​ចំពោះ​សុខភាព​មាតា ទារក និង​កុមារ​។​

​តាម​សេចក្តីរាយការណ៍​របស់​ប្រធាន​មណ្ឌល​សុខភាព​ទាំង​ពីរ បានបង្ហាញ​ថា ក្រោយពី​ការផ្សព្វផ្សាយ​របស់​រាជ​រដ្ឋាភិបាល និង ក្រសួង សុខាភិបាល ក៏​ដូច​ការណែនាំ​ផ្ទាល់​របស់​ក្រុម​គ្រូពេទ្យ ក៏​ដូច​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ កាន់តែ​បាន​យល់ដឹង ច្បាស់ និង ចូល​មក​ទទួល​សេវា​ព្យាបាល នៅតាម​មណ្ឌល​សុខភាព សំខាន់​បាន​ចូល​មក​ធ្វើការ​ពិនិត្យ​ផ្ទៃពោះ ពិគ្រោះ​ជម្ងឺ​ទូទៅ និង ទទួល​ការចាក់​វ៉ាក់សាំង និង សម្រាលកូន​នៅក្នុង​មណ្ឌល​សុខភាព មាន​ចំនួន​កើនឡើង ហើយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មាន​ផ្ទៃពោះ មិន​បាន​បង្កើត​កូន​ដោយ​ឆ្មប​បុរាណ​តាម​ភូមិ​ទៀតឡើយ ដោយ​ពួកគាត់​បាន​យល់​ច្បាស់​គ្រប់ៗ​គ្នា ។​

​បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ និង​គោលនយោបាយ​គាំទ្រ ដល់​សុខុមាល​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ក្រុមគ្រូពេទ្យ ក៏​ដូច​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ទៅដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ នៅក្នុង​តំបន់​នេះ ឲ្យមាន​ការយល់ដឹង និង​បាន​មក​ពិនិត្យ​ផ្ទៃពោះ ពិគ្រោះ​ជម្ងឺ​ទូទៅ ទទួល​ការចាក់​វ៉ាក់សាំង មុន​សម្រាល​ទារក និង សម្រាលកូន​នៅក្នុង​មណ្ឌល​សុខភាព ដែល​នាំ​មាតា និង​ទារក​ធានា​បាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ពេល​សម្រាល និង​ក្រោយ​ពេល​សម្រាល​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​មានប្រសាសន៍​សំណេះសំណាល ជាមួយ​បងប្អូន​ស្ត្រី​ទាំង​ពីរ​មណ្ឌល​សុខភាព​នោះ លោកជំទាវ ទា​ង អេង ទៀ សីហា ក៏បាន ធ្វើ​ការកោតសរសើរ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​គ្រូពេទ្យ ក្នុង​ការបម្រើ​សេវា​ព្យាបាល​ជម្ងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជាពិសេស​ការ​សម្រាល​ទារក នៅក្នុង​មណ្ឌល​សុខភាព ធានា​បាន​សុវត្ថិភាព​ខ្ពស់ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ មាន​ទំនុកចិត្ត​ជឿជាក់​លើ​សេវា​សុខាភិបាល​ជាតិ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ ទា​ង អេង ទៀ សីហា បាន​ជម្រាបជូន​នូវ​អនុសាសន៍​៥​ចំណុច របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ស្ត្រី​យល់ដឹង ដើម្បី​ទទួលបាន​សុវត្ថិភាព​មុន​និង​ក្រោយ​សម្រាល​៖
១. សូមឲ្យ​ស្ដ្រី​មានគភ៌​ទាំងអស់ អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ឆ្មប​ជំនាញ នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិះ​ផ្ទះ តាម​កាលកំណត់
​និង​ទទួលយក​សេវា​បង្ការ ព្យាបាល​ទាំងអស់ ឲ្យបាន​ទៀងទាត់​តាម​ការណែនាំ របស់​គ្រូពេទ្យ​ជំនាញ ។​
២. សូម​ទៅ​សម្រាលកូន នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​មាន​គ្រូ​ពេទ្យឆ្មប​ជំនាញ ទទួល​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ​។​
៣. សូម​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព ក្រោយពេល​សម្រាល ទាំង​មាតា និង​ទារក និង​ទទួល​ថ្នាំ​បង្ការ​ចំនួន​១១​មុខ តាម​ការណែនាំ និង​ការកំណត់​របស់​គ្រូពេទ្យ ។​
៤. សូម​បំបៅ​ទារក​ដោយ​ទឹកដោះ​ម្ដាយ តែមួយ​មុខ​គត់ ចាប់ពី​ពេល​ទារក​ប្រសូត្រ​ភ្លាម រហូត​ដល់​ទារ​កមាន​អាយុ​៦​ខែ និង​ផ្ដល់​អាហារ​បន្ថែម​គ្រប់មុខ គ្រប់​ជីវជាតិ (​បបរ​ខាប់​គ្រប់​គ្រឿង​)
​រួមជាមួយ​នឹង​ការ​បំបៅ​ទឹកដោះ​ម្ដាយ រហូត​ដល់​កុមារ​មាន​អាយុ​យ៉ាងតិច​២​ឆ្នាំ​។​
៥. សូម​ប្រញាប់​យក​ទារក​ទៅ​មន្ទីរពេទ្យ​ភ្លាម នៅពេល​ឃើញ​សញ្ញា​គ្រោះ​ថ្នាក់​ណាមួយ នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម ជំងឺរាក ឬ​ជំងឺឆ្លង​ដទៃទៀត និង​យក​ទារក ឬ​កុមារ​តូច​ដែល​មាន​រាងកាយ​ស្គម ឬ​មិន​ឡើង​ទម្ងន់​សោះ ទៅ​ពិគ្រោះ​យោបល់ និង​ទទួល​ការព្យាបាល នៅ​មន្ទីរពេទ្យ​។​

​ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ​នេះ លោកជំទាវ​បាន​នាំយក​អំណោយ​មនុស្សធម៌ ជូន​ដល់​មាតា ទើប​នឹង​សម្រាល​ទារក​រួច​ទាំង​៥៩​នាក់ ក្នុង​នោះ​មណ្ឌល​សុខភាព​ព្រៃ​ជ្រូក ៣៤​នាក់ មណ្ឌល​សុខភាព​សសរស្តម្ភ ២៥​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន ៖ មុង​១, ភួយ​១, សារុង​១, ក្រ​ម៉ា​១, មី​១​កេស​, ត្រីខ​១​យួរ​, ទឹកដោះគោ​០៣​កំប៉ុង​, ស្ករស​០១​គី​ឡូ​, សាប៊ូ​ក្រអូប ៣​ដុំ និង​ថវិកា​ចំនួន ៥ ម៉ឺន​រៀល ផងដែរ ៕

​អត្ថបទ និង រូបថត : លោក ម៉ី សុខា​រិទ្ធ​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ខេត្តសៀមរាបទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​មណ្ឌល​សុខភាព​ព្រៃ​ជ្រូកមាតា​សម្រាលកូន​ក្នុងស្រុក​ពួក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​វិទ្យុជាតិ​ខេត្ត​សុរិន្ទនៃ​ប្រទេស​ថៃ សន្យា​ភ្ជាប់​ការសន្ទនា​ផ្សាយ​ផ្ទាល់​រវាង​វិទ្យុជាតិ​ខេត្ត​សុរិន្ទនិង​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​ខេត្ត​សៀមរាបនៃ​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ​

ប្រធាន​វិទ្យុជាតិ​ខេត្ត​សុរិន្ទនៃ​ប្រទេស​ថៃ សន្យា​ភ្ជាប់​ការសន្ទនា​ផ្សាយ​ផ្ទាល់​រវាង​វិទ្យុជាតិ​ខេត្ត​សុរិន្ទនិង​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​ខេត្ត​សៀមរាបនៃ​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ​

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថា​រមណីយដ្ឋាន​អង្គរ​បាន​កំពុង​ឈរ​លំដាប់​កំពូល​លើ​ពិភពលោក​ទាំង​គោលដៅ​ទេសចរណ៍​កិច្ចការ​អភិរក្ស​និង​ស្រាវជ្រាវ​

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថា​រមណីយដ្ឋាន​អង្គរ​បាន​កំពុង​ឈរ​លំដាប់​កំពូល​លើ​ពិភពលោក​ទាំង​គោលដៅ​ទេសចរណ៍​កិច្ចការ​អភិរក្ស​និង​ស្រាវជ្រាវ​

អាជ្ញា​រធរ​ខេត្តសៀមរាបជំរុញ​ឲ្យមាន​ការអនុវ​ត្ត​ច្បាប់ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ កាន់តែ​ប្រសើរ​ឡើង​

អាជ្ញា​រធរ​ខេត្តសៀមរាបជំរុញ​ឲ្យមាន​ការអនុវ​ត្ត​ច្បាប់ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ កាន់តែ​ប្រសើរ​ឡើង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.