Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធាន​វិទ្យុជាតិ​ខេត្ត​សុរិន្ទនៃ​ប្រទេស​ថៃ សន្យា​ភ្ជាប់​ការសន្ទនា​ផ្សាយ​ផ្ទាល់​រវាង​វិទ្យុជាតិ​ខេត្ត​សុរិន្ទនិង​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​ខេត្ត​សៀមរាបនៃ​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ​

ដោយ Pothe Thun
26/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោកស្រី SOM TIDAJAKRANG ប្រធាន​វិទ្យុជាតិ​ខេត្ត​សុរិន្ទ និង ជា​ប្រធាន​ក្រុមការងារ​វិទ្យុជាតិ​ខេត្ត​សុ​រិន្ទ នៃ​ព្រះរាជាណាចក្រ​ថៃឡង​ដ៍ បាន​មានប្រសាសន៍ថា បន្ទាប់ពី​បាន​ដំណើរការ​ផ្សាយ​រួម​គ្នា​រវាង​វិទ្យុជាតិ​ខេត្ត​សុរិន្ទ នៃ​ប្រទេស​ថៃ និង វិទ្យុ​FM​ជាតិ​ប្រាសាទ​តា​មាន់ ខេត្ត​ឧត្ដរមានជ័យ អស់​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ ដូច្នេះ​នៅក្នុង​អំឡុង​ខែ​មីនា ឆ្នាំ​២០១៩​នេះ លោក​ស្រី​នឹង​រៀបចំ​ឲ្យ​ដំណើរការផ្សាយ​ផ្ទាល់​ជាមួយ​គ្នា​រវាង​វិទ្យុជាតិ​ខេត្ត​សុរិន្ទ នៃ​ប្រទេស​ថៃ និង​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា ព្រោះ​ផ្អែក​តាម​ការពិនិត្យ​ទៅ​លើ​ឧបករណ៍ និង សម្ភារ​ដែល​បម្រើឲ្យ​ការងា​រ​ផ្សាព្វផ្សាយ​របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​ខេត្ត​សៀមរាប អាច​កំណត់​បាន​ថា នឹង​ដំណើរការ​បាន​ជា​ប្រក្រតី ប៉ុន្តែ​ចំណុច​សំខាន់​ដែល​ត្រូវ​ពិភាក្សា​រួម​គ្នា​នោះ គឺ​អ្នកសម្របសម្រួល​របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ មិនទាន់​មាន​អ្នកចេះ​ភាសា​ថៃ ដើម្បី​ពន្យល់ ឬក៏​អត្ថាធិប្បាយ​ប្រាប់​ប្រជាជន​ថៃ ឲ្យ​ពួកគាត់​បាន​យល់ដឹង​ពី​អ្វី​ដែល​យើង​បាន​នឹង​កំពុង​ផ្សាយ ។​

​លោកស្រី SOM TIDAJAKRANG មានប្រសាសន៍​យ៉ាង​នេះ ក្នុងឱកាស​ដឹកនាំ​ក្រុមការងារ ចូល​ជួប​សំណេះសំណាល និង ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ព្រឹក​មិញ​នេះ នៅ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ។​

​លោកស្រី SOM TIDAJAKRANG មានប្រសាសន៍​ទៀត​ថា ក្នុង​ដំណើ​រទស្ស​កិច្ច​មកកាន់​ខេត្ត​សៀមរាប​នាពេល​នេះ ទាំង​រូប​លោក​ស្រី និង ក្រុម​ការងារ​ទាំងអស់​នៃ​វិទ្យុជាតិ​ខេត្ត​សុ​រិន្ទ ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ចំពោះ​បដិសណ្ឋាកិច្ច​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ពិសេស​ការរីកចម្រើន​របស់​ខេត្ត​សៀមរាប​និយាយ​រួម និង និយាយ​ដោយឡែក ការរីកចម្រើន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ក្នុងនោះ​មាន​វិទ្យុ​និង​ទូរទស្សន៍ ដែល​មាន​កម្មវិធី​ផ្សាយ​ល្អៗ ហើយ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ គឺ​កិច្ចសហការ​របស់​មន្ត្រី​វិទ្យុ​និង​ទូរទស្សន៍ ដែល​រួម​គ្នា​ផលិត​កម្មវិធី​មួយចំនួន ដូចជា​កម្មវិធី​រួមគ្នា​ដើម្បី​សង្គម , កម្មវិធី​យើង​ធ្វើបាន , កម្មវិធី​សំឡេង​យុវវ័យ និង កម្មវិធី​សន្ទនា​មតិ ដែល​ជា​កម្មវិធី​ល្អៗ និង មាន​ប្រយោជន៍​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​ជា​ការឆ្លើយតប លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ក្ដី​សប្បាយរីករាយ ចំពោះ​វត្តមាន​របស់​ក្រុមការងារ​វិទ្យុជាតិ​ខេត្ត​សុ​រិន្ទ នៃ​ប្រទេស​ថៃ នៅលើ​ទឹកដី​នៃ​ខេត្តសៀមរាប ដែល​ដំណើរ​ទស្សនកិច្ច​នេះ កាន់តែ​បង្ហាញ​នូវ​ភាពស្និទ្ធស្នាល សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិកា​រណ៍ នៃ​ប្រជាជន និង ប្រទេស​យើង​ទាំងពីរ ពិសេស​ភាពជិតស្និទ្ធរ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​ទាំង​ពីរ ស្រប​តាម​អនុស្សារណៈ​យោគយល់​គ្នា រវាង​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា និង​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​ថៃ ស្តីពី​សហប្រតិបត្តិការ​ផ្សព្វផ្សាយ​វិទ្យុ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ នៅតាម​ខេត្ត​ដែល​មាន​ព្រំដែន​ជាប់​គ្នា ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​អំពី​ការអប់រំ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​អំពី​ជីវភាព​រស់នៅ​ក្នុង​សង្គម ។​ល ។ នៃ​ប្រទេស​ទាំង​ពីរ ។​

​លោក លីវ សុខុន មានប្រសាសន៍​ទៀត​ថា លោក​សូម​គាំទ្រ​ចំពោះ​ការសន្ទនា​ផ្សាយ​ផ្ទាល់​រវាង​វិទ្យុជាតិ​ខេត្ត​សុរិន្ទ និង​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​ខេត្ត​សៀមរាប តាមរយៈ​ប្រព័ន្ធ​បណ្តាញ Twin Radio នៅក្នុង​អំឡុង​ខែ​មីនា ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​អ្វី​ដែល​នៅ​សេសសល់ យើង​នឹង​ធ្វើ​ការពិភាក្សា និង ដោះស្រាយ​រួមគ្នា ដើម្បី​ធ្វើឲ្យ​ដំណើរការផ្សាយ​របស់​វិទ្យុ​យើង​ទាំង​ពីរ ប្រព្រឹត្ត​ទៅ​ដ​ភាពរលូន ដូច្នេះ​សង្ឃឹមថា នៅក្នុង​អំឡុងពេល​នៃ​ការផ្សាយ​ផ្ទាល់​រួម​គ្នា​នៃ​វិទ្យុ​របស់​យើង​ទាំងពីរ នឹង​ធ្វើឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កាន់តែ​មាន​ការយល់ដឹង​ចិត្ត​គ្នា​ទៅវិញទៅមក អំពី​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ៕

​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ សហការី​

Tags: ខេត្តសៀមរាបវិទ្យុ​FM​ជាតិ​នគរ​ភ្នំ​វិទ្យុជាតិ​ខេត្ត​សុ​រិន្ទ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថា​រមណីយដ្ឋាន​អង្គរ​បាន​កំពុង​ឈរ​លំដាប់​កំពូល​លើ​ពិភពលោក​ទាំង​គោលដៅ​ទេសចរណ៍​កិច្ចការ​អភិរក្ស​និង​ស្រាវជ្រាវ​

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថា​រមណីយដ្ឋាន​អង្គរ​បាន​កំពុង​ឈរ​លំដាប់​កំពូល​លើ​ពិភពលោក​ទាំង​គោលដៅ​ទេសចរណ៍​កិច្ចការ​អភិរក្ស​និង​ស្រាវជ្រាវ​

អាជ្ញា​រធរ​ខេត្តសៀមរាបជំរុញ​ឲ្យមាន​ការអនុវ​ត្ត​ច្បាប់ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ កាន់តែ​ប្រសើរ​ឡើង​

អាជ្ញា​រធរ​ខេត្តសៀមរាបជំរុញ​ឲ្យមាន​ការអនុវ​ត្ត​ច្បាប់ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ កាន់តែ​ប្រសើរ​ឡើង​

មន្ត្រី​ក្រសួង​មហាផ្ទៃបង្ហាញថារយៈពេល​៣​ខែ​ទៀតនឹង​បញ្ចប់​ឱសានវាទ​ផ្សព្វផ្សាយ​អនុក្រឹត្រ​លេខ ១២៩ អនក្រ​.​បក ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​

មន្ត្រី​ក្រសួង​មហាផ្ទៃបង្ហាញថារយៈពេល​៣​ខែ​ទៀតនឹង​បញ្ចប់​ឱសានវាទ​ផ្សព្វផ្សាយ​អនុក្រឹត្រ​លេខ ១២៩ អនក្រ​.​បក ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.